រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ មកពីប្រទេសអ៊ីរ៉ាក់ អ៊ីស្រាអែល ចិន ប្រេស៊ីល ប៉ាគីស្ថាន អូស្រា្តលី បូលីវី លីប៊ី អាល្លឺម៉ង់ និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២១ កុម្ភៈ ២០១៧
![ជនស៊ីវិលម្នាក់ដែលបានរត់គេចចេញពីទឹកដីរដ្ឋឥស្លាមទូរស័ព្ទទៅគ្រួសាររបស់គាត់ ដែលគាត់បានទុកចោល នៅក្នុងក្រុង Abu Saif ប្រទេសអ៊ីរ៉ាក់។ កងកម្លាំងអ៊ីរ៉ាក់បានវាយសម្រុកចូលទៅក្នុងជាយក្រុង Mosul ភាគខាងត្បូងដើម្បីបណ្តេញយុទ្ធជនរដ្ឋឥស្លាមចេញពីទឹកដីភាគខាងលិចនៃក្រុងនេះ។](https://gdb.voanews.com/370d92b7-aae3-4e34-9984-46a5269bbe7d_w1024_q10_s.jpg)
១
ជនស៊ីវិលម្នាក់ដែលបានរត់គេចចេញពីទឹកដីរដ្ឋឥស្លាមទូរស័ព្ទទៅគ្រួសាររបស់គាត់ ដែលគាត់បានទុកចោល នៅក្នុងក្រុង Abu Saif ប្រទេសអ៊ីរ៉ាក់។ កងកម្លាំងអ៊ីរ៉ាក់បានវាយសម្រុកចូលទៅក្នុងជាយក្រុង Mosul ភាគខាងត្បូងដើម្បីបណ្តេញយុទ្ធជនរដ្ឋឥស្លាមចេញពីទឹកដីភាគខាងលិចនៃក្រុងនេះ។
![លោក Elor Azaria ទាហានអ៊ីស្រាអែល (រូបស្តាំ) ដែលបានបាញ់សម្លាប់ជនប៉ាឡេស្ទីនដែលរងរបួសកាលពីខែមីនា ឆ្នាំ២០១៦ ត្រូវម្តាយរបស់គាត់ឱបនៅមុនពេលចាប់ផ្តើមសវនាការនៅក្នុងតុលាការយោធាក្នុងក្រុង Tel Aviv។](https://gdb.voanews.com/e32f57da-5935-4a31-b869-22b7f951b5d1_w1024_q10_s.jpg)
២
លោក Elor Azaria ទាហានអ៊ីស្រាអែល (រូបស្តាំ) ដែលបានបាញ់សម្លាប់ជនប៉ាឡេស្ទីនដែលរងរបួសកាលពីខែមីនា ឆ្នាំ២០១៦ ត្រូវម្តាយរបស់គាត់ឱបនៅមុនពេលចាប់ផ្តើមសវនាការនៅក្នុងតុលាការយោធាក្នុងក្រុង Tel Aviv។
![ព្រិលត្រូវបានគេប្រទះឃើញនៅក្នុងរណ្តៅដែលព័ទ្ធជុំវិញក្រុង Forbidden ក្នុងពេលធ្លាក់ព្រិលមួយនៅក្នុងក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/26234b77-68ab-4e63-ad21-9b76951429c9_w1024_q10_s.jpg)
៣
ព្រិលត្រូវបានគេប្រទះឃើញនៅក្នុងរណ្តៅដែលព័ទ្ធជុំវិញក្រុង Forbidden ក្នុងពេលធ្លាក់ព្រិលមួយនៅក្នុងក្រុងប៉េកាំង ប្រទេសចិន។
![កងកម្លាំងការពារខេត្តមួយបានបាញ់ឧស្ម័នទឹកភ្នែកទៅលើបាតុករ ក្នុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ បាតុករបានរិះគន់លើសំណើលក់ក្រុមហ៊ុនគ្រប់គ្រងទឹក និងប្រព័ន្ធលូទៅឲ្យឯកជន។ ](https://gdb.voanews.com/286fb20d-d5ce-4229-b134-debd91cebea4_w1024_q10_s.jpg)
៤
កងកម្លាំងការពារខេត្តមួយបានបាញ់ឧស្ម័នទឹកភ្នែកទៅលើបាតុករ ក្នុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ បាតុករបានរិះគន់លើសំណើលក់ក្រុមហ៊ុនគ្រប់គ្រងទឹក និងប្រព័ន្ធលូទៅឲ្យឯកជន។
![ក្មេងៗជនជាតិអាហ្វហ្គានីស្ថានលេងនៅក្នុងជំរំជនភៀសខ្លួននៅក្នុងជាយក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។](https://gdb.voanews.com/4f8e0ed6-789b-4c01-9bf3-ad38241b4e8b_w1024_q10_s.jpg)
៥
ក្មេងៗជនជាតិអាហ្វហ្គានីស្ថានលេងនៅក្នុងជំរំជនភៀសខ្លួននៅក្នុងជាយក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
![បុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុនៃការធា្លក់យន្តហោះ នៅក្នុងក្រុង Melbourne ប្រទេសអូស្រ្តាលី។](https://gdb.voanews.com/88f69c36-e0bf-4272-9839-ec85cf7bd058_w1024_q10_s.jpg)
៦
បុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុនៃការធា្លក់យន្តហោះ នៅក្នុងក្រុង Melbourne ប្រទេសអូស្រ្តាលី។
![កសិករប៉ះទង្គិចជាមួយនឹងប៉ូលិសកុបកម្មនៅខាងក្រោយ ខណៈដែលក្រុមបាតុករផ្សេងទៀតរត់ឆ្លងកាត់ផ្លូវក្នុងពេលបាតុកម្មរបស់កសិករនៅក្នុងក្រុងឡាប៉ាស (La Paz) ប្រទេសបូលីវី។](https://gdb.voanews.com/08574047-6486-4dc5-a23d-d1da5b2f7a47_w1024_q10_s.jpg)
៧
កសិករប៉ះទង្គិចជាមួយនឹងប៉ូលិសកុបកម្មនៅខាងក្រោយ ខណៈដែលក្រុមបាតុករផ្សេងទៀតរត់ឆ្លងកាត់ផ្លូវក្នុងពេលបាតុកម្មរបស់កសិករនៅក្នុងក្រុងឡាប៉ាស (La Paz) ប្រទេសបូលីវី។
![អ្នកស្ម័គ្រចិត្តអឌ្ឍច័ន្ទក្រហមលីប៊ីកំពុងប្រមូលសាកសពរបស់ជនទេសន្តរប្រវេសន៍ចំនួន៧៤នាក់ដែលបានអណ្តែតមកឆ្នេរសមុទ្ររបស់លីប៊ី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។](https://gdb.voanews.com/4eb4536f-b09a-4299-a792-9cb19dc10dd0_w1024_q10_s.jpg)
៨
អ្នកស្ម័គ្រចិត្តអឌ្ឍច័ន្ទក្រហមលីប៊ីកំពុងប្រមូលសាកសពរបស់ជនទេសន្តរប្រវេសន៍ចំនួន៧៤នាក់ដែលបានអណ្តែតមកឆ្នេរសមុទ្ររបស់លីប៊ី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
![សត្វ Eupsittula Canicularis និងសត្វ Brotogeris Jugularis ត្រូវបានគេថតបាននៅក្នុងមជ្ឈមណ្ឌលជួយសង្រ្គោះសត្វព្រៃ El Tronador នៅក្នុងក្រុងបែរឡាំង។](https://gdb.voanews.com/3716e7d8-cc61-46d6-9029-8ed3504b7d7f_w1024_q10_s.jpg)
៩
សត្វ Eupsittula Canicularis និងសត្វ Brotogeris Jugularis ត្រូវបានគេថតបាននៅក្នុងមជ្ឈមណ្ឌលជួយសង្រ្គោះសត្វព្រៃ El Tronador នៅក្នុងក្រុងបែរឡាំង។
![សកម្មជន PETA ពាក់ស្រោមមុខរូបក្រពើក្នុងពេលបាតុកម្មមួយប្រឆាំងនឹងការប្រើប្រាស់ស្បែកក្រពើ នៅមុខកម្មវិធីបង្ហាញម៉ូដ Fashion Week នៅទីលាន Duomo Square ប្រទេសអ៊ីតាលី។](https://gdb.voanews.com/5b069f04-68c7-4081-b9e5-5fbb6e7d7d23_w1024_q10_s.jpg)
១០
សកម្មជន PETA ពាក់ស្រោមមុខរូបក្រពើក្នុងពេលបាតុកម្មមួយប្រឆាំងនឹងការប្រើប្រាស់ស្បែកក្រពើ នៅមុខកម្មវិធីបង្ហាញម៉ូដ Fashion Week នៅទីលាន Duomo Square ប្រទេសអ៊ីតាលី។