កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២០ កុម្ភៈ ២០២០

១
ទាហានបង្ក្រាបកុបកម្មត្រៀមខ្លួនដើម្បីរុញច្រានបាតុករត្រឡប់ទៅវិញ នៅពេលបាតុករគ្រោងនឹងបញ្ឈប់ឡានក្រុងដែលដឹកអ្នកដំណើរដែលជម្លៀសពីទីក្រុង Wuhan ប្រទេសចិន នៅខាងក្រៅទីក្រុង Novi Sarzhany ប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការមកដល់របស់ពួកគេ។

២
ក្មេងជនជាតិស៊ីរីដែលបាត់បង់ទីជម្រកម្នាក់កំពុងកាន់នំប៉័ងនៅឯជំរំបណ្ដោះអាសន្នមួយ នៅទីក្រុង Azaz ប្រទេសស៊ីរី។

៣
ក្រុមអ្នកជំនាញផ្នែកកោសលវិច័យ កំពុងធ្វើការនៅជុំវិញឡានដែលរងការខូចខាត បន្ទាប់ពីមានការបាញ់ប្រហារដែលបានសម្លាប់មនុស្ស៨នាក់នៅទីក្រុង Hanau ជិតទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង។

៤
សមាជិកនៃក្រុមប្រឆាំង ដែលមានឈ្មោះថា កងរណសិរ្សរំដោះជាតិ បានបាញ់រ៉ុកកែតពីចម្ងាយទៅលើទីតាំងនៅជិតភូមិ al-Navrab ស្ថិតនៅប្រមាណ១៤គីឡូម៉ែត្រ ភាគនិរតី នៃទីក្រុង Idlib នៅភាគឦសាននៃប្រទេសស៊ីរី នៅខណៈដែលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងរដ្ឋាភិបាល។

៥
បុរសជនជាតិភាគតិច Sumba ម្នាក់កំពុងគ្រវែងលំពែងក្នុងពិធីបុណ្យ «សង្គ្រាម Pasola» ដែលជាពិធីបុណ្យបែបប្រពៃណីបូរាណ ដើម្បីស្វាគមន៍ដល់រដូវបង្កបង្កើនផល នៅស្រុក Lamboya ខេត្ត East Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី។

៦
មន្ត្រីប៉ូលិសពាក់ម៉ាស់ការពារមុខកំពុងជិះសេះនៅតាមផ្លូវឆ្ពោះទៅជួបពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយ៉ាល នៅតំបន់ Altay ស្ថិតនៅភាគខាងលិចបំផុតនៃតំបន់ Xinjiang ដើម្បីទៅលើកកម្ពស់ការយល់ដឹងពីជំងឺកូរ៉ូណាវីរុស ដល់ប្រជាពលរដ្ឋ។

៧
លោក Mike Bloomberg អតីតអភិបាលក្រុងញូវយ៉ក កំពុងដើរនៅក្រៅឆាក នៅពេលបញ្ចប់នៃការជជែកដេញដោលលើកទី៩ សម្រាប់ការប្រកួតប្រជែងបានជាបេក្ខជនពីគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ នៅឯទីសម្ដែងល្ខោនឈ្មោះថា Paris Theater នៅទីក្រុងឡាសវេហ្គាស់ ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក។

៨
បុរសម្នាក់ជិះស្គីចុះតាមទឹកកកចុះពីជ្រលងនៅលើភ្នំ Yotei នៅក្នុងឧទ្យានសម្រាប់ជិះស្គីនៅទីក្រុង Niseko រដ្ឋ Hokkaido ប្រទេសជប៉ុន។

៩
អ្នកបង្ហាញម៉ូតកំពុងបង្ហាញការច្នៃប្រឌិតសម្លៀកបំពាក់សម្រាប់រដូវរងាឆ្នាំ ២០២០ នៅក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍ នៅទីក្រុង Milan ប្រទេសអ៊ីតាលី។

១០
ក្រុមអ្នករាំនៃក្រុមរបាំបាឡេ State Opera កំពុងសម្ដែងក្នុងពេលហាត់សមសម្រាប់ការសម្ដែងរបាំល្ខោនអូប៉េរ៉ា Opera Ball នៅទីក្រុងវីយែន ប្រទេសអូទ្រីស។

១១
លោក Lewis Hamilton ដែលបើករថយន្ត Mercedes-AMG Petronas កំពុងឈប់នៅពេលបើកបរសាកល្បងមុនការប្រកួតប្រណាំងរថយន្ត ormula One មុនរដូវកាល នៅទីលានប្រណាំង Barcelona Catalunya ក្នុងទីក្រុង Montmelo នៅខាងក្រៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។