រូបភាពជុំវិញពិភពលោកថ្ងៃទី ២០ កុម្ភៈ ២០១៧ មានមកពីប្រទេសដូចជាអ៊ុយក្រែន សហរដ្ឋអាមេរិក ស៊ីរី ថៃ មិកស៊ិក យេម៉ែន ស៊ូដង់ ឥណ្ឌា អង់គ្លេស កូវ៉ែត ជប៉ុន និងអេមីរ៉ាតអារ៉ាប់រួម។
រូបភាពជុំវិញពិភពលោក ២០ កុម្ភៈ ២០១៧
![បាតុករម្នាក់បានដាក់ផ្ការនៅវិមាន «Nebesna Sotnya» (ស្ថានបរមសុខ១រយ)។ បាតុករប្រឆាំងនឹងរដ្ឋាភិបាលត្រូវបានសម្លាប់អំឡុងការបាតុកម្មតវ៉ាការគាំទ្រសហភាពអឺរ៉ុបក្នុងឆ្នាំ២០១៤ អំឡុងការជួបជុំដើម្បីរំលឹកខួបលើកទី៣របស់បាតុករនៅ កណ្តាលទីក្រុង Kyiv។](https://gdb.voanews.com/ea0bf1f0-0f9d-4848-b84a-8de5ec6c461e_w1024_q10_s.jpg)
១
បាតុករម្នាក់បានដាក់ផ្ការនៅវិមាន «Nebesna Sotnya» (ស្ថានបរមសុខ១រយ)។ បាតុករប្រឆាំងនឹងរដ្ឋាភិបាលត្រូវបានសម្លាប់អំឡុងការបាតុកម្មតវ៉ាការគាំទ្រសហភាពអឺរ៉ុបក្នុងឆ្នាំ២០១៤ អំឡុងការជួបជុំដើម្បីរំលឹកខួបលើកទី៣របស់បាតុករនៅ កណ្តាលទីក្រុង Kyiv។
![ភ្ញៀវទេសចរម្នាក់អានសេចក្តីលម្អិតចារលើជញ្ជាំងនៃវិមានរំលឹកវិញ្ញាណក្ខន្ធ Jefferson Memorial នៅពេលដែលពន្លឺព្រះអាទិត្យពេលព្រឹកព្រហាមចាំងចូលតាមសសរក្នុងថ្ងៃឈប់សម្រាកទិវាប្រធានាធិបតីក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/31c9bec5-5618-4fbd-89d1-fb32c74c06d6_w1024_q10_s.jpg)
២
ភ្ញៀវទេសចរម្នាក់អានសេចក្តីលម្អិតចារលើជញ្ជាំងនៃវិមានរំលឹកវិញ្ញាណក្ខន្ធ Jefferson Memorial នៅពេលដែលពន្លឺព្រះអាទិត្យពេលព្រឹកព្រហាមចាំងចូលតាមសសរក្នុងថ្ងៃឈប់សម្រាកទិវាប្រធានាធិបតីក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![បុរសម្នាក់ឈរខាងមុខវិមានរំលឹកវិញ្ញាណក្ខន្ធ Lincoln Memorial ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយនឹងសារមួយប្រឆាំងនឹងប្រធានាធិបតី Trump នៅក្នុងទិវាប្រធានាធិបតី។ (Sama Dizayee/VOA Kurdish)](https://gdb.voanews.com/d2b7213f-cc41-49b5-a1a3-8cc07b602ef4_w1024_q10_s.jpg)
៣
បុរសម្នាក់ឈរខាងមុខវិមានរំលឹកវិញ្ញាណក្ខន្ធ Lincoln Memorial ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយនឹងសារមួយប្រឆាំងនឹងប្រធានាធិបតី Trump នៅក្នុងទិវាប្រធានាធិបតី។ (Sama Dizayee/VOA Kurdish)
![ស្រី្តជនជាតិស៊ីរីម្នាក់អង្គុយជាមួយកូនដែលរងរបួសរបស់នាងនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីមានការរាយការណ៏ពីការវាយប្រហារដោយកងកម្លាំងរដ្ឋាភិបាលក្នុងភូមិ Barzah កាន់កាប់ដោយក្រុមឧទ្ទាមភាគឦសានជាយក្រុង Damascus។](https://gdb.voanews.com/c4756964-372d-4ddb-9399-06392841f953_w1024_q10_s.jpg)
៤
ស្រី្តជនជាតិស៊ីរីម្នាក់អង្គុយជាមួយកូនដែលរងរបួសរបស់នាងនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីមានការរាយការណ៏ពីការវាយប្រហារដោយកងកម្លាំងរដ្ឋាភិបាលក្នុងភូមិ Barzah កាន់កាប់ដោយក្រុមឧទ្ទាមភាគឦសានជាយក្រុង Damascus។
![ព្រះសង្ឃពុទ្ធសាសនានៃវិហារ Dhammakaya ប៉ះទង្គិចជាមួយប៉ូលិសខណដែលពួកគេប្រឆាំងនឹងបញ្ជាប៉ូលិសឲ្យចាកចេញពីព្រះវិហារ ដើម្បីអាចឲ្យប៉ូលិសរុករកអតីតសង្ឃរាជ Pathum Thani ក្នុងប្រទេសថៃ។](https://gdb.voanews.com/6d96fb1a-e4e9-4690-b288-c7b0f15266af_w1024_q10_s.jpg)
៥
ព្រះសង្ឃពុទ្ធសាសនានៃវិហារ Dhammakaya ប៉ះទង្គិចជាមួយប៉ូលិសខណដែលពួកគេប្រឆាំងនឹងបញ្ជាប៉ូលិសឲ្យចាកចេញពីព្រះវិហារ ដើម្បីអាចឲ្យប៉ូលិសរុករកអតីតសង្ឃរាជ Pathum Thani ក្នុងប្រទេសថៃ។
![Chris Kirkland ដែលអះអាងដោយខ្លួនឯងថាជាពនេចរកំពុងដើរតាមផ្លូវជនបទលេខ B002 នៅក្នុងការដើរឆ្លងប្រទេសមួយខាងក្រៅទីក្រុង Columbus ប្រទេសមិកស៊ិកថ្មី ក្បែរព្រំដែនអាមេរិកនិងមិកស៊ិកកាលពីថ្ងៃទី១៩ កុម្ភៈ ២០១៧។](https://gdb.voanews.com/3e567f20-3770-4564-847e-654b405bb98a_w1024_q10_s.jpg)
៦
Chris Kirkland ដែលអះអាងដោយខ្លួនឯងថាជាពនេចរកំពុងដើរតាមផ្លូវជនបទលេខ B002 នៅក្នុងការដើរឆ្លងប្រទេសមួយខាងក្រៅទីក្រុង Columbus ប្រទេសមិកស៊ិកថ្មី ក្បែរព្រំដែនអាមេរិកនិងមិកស៊ិកកាលពីថ្ងៃទី១៩ កុម្ភៈ ២០១៧។
![កុមារីម្នាក់ត្រូវបានបន្តក់វីតាមីន A ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់ផ្ទះក្នុងទីក្រុង Sanaa ប្រទេសយេម៉ែន កាលពីថ្ងៃទី២០ កុម្ភៈ ២០១៧។](https://gdb.voanews.com/9d3cd0f4-6546-4724-aa4b-5b763243142c_w1024_q10_s.jpg)
៧
កុមារីម្នាក់ត្រូវបានបន្តក់វីតាមីន A ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់ផ្ទះក្នុងទីក្រុង Sanaa ប្រទេសយេម៉ែន កាលពីថ្ងៃទី២០ កុម្ភៈ ២០១៧។
![កុមារាម្នាក់កំពុងរត់ចេញនៅពេលដែលឧទ្ធម្ភាគចក្ររបស់កម្មវិធីផ្តល់អាហារពិភពលោករបស់អង្គការសហប្រជាជាតិចុះចតក្នុងភូមិ Rubkuai រដ្ឋ Unity ភាគខាងជើងប្រទេសស៊ូដង់ខាងជើង។](https://gdb.voanews.com/0e573c53-b926-4dc9-ad75-6dc618ea27d8_w1024_q10_s.jpg)
៨
កុមារាម្នាក់កំពុងរត់ចេញនៅពេលដែលឧទ្ធម្ភាគចក្ររបស់កម្មវិធីផ្តល់អាហារពិភពលោករបស់អង្គការសហប្រជាជាតិចុះចតក្នុងភូមិ Rubkuai រដ្ឋ Unity ភាគខាងជើងប្រទេសស៊ូដង់ខាងជើង។
![បុរសម្នាក់សម្ងួតត្រីតាមបំពង់ឬស្សីនៅក្នុងភូមិនេសាទមួយក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។](https://gdb.voanews.com/849bdba3-1732-47e6-a2d5-f3377b1f8cdd_w1024_q10_s.jpg)
៩
បុរសម្នាក់សម្ងួតត្រីតាមបំពង់ឬស្សីនៅក្នុងភូមិនេសាទមួយក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
![បាតុករម្នាក់ស្លៀកពាក់ដូចរូបសំណាកសេរីភាពចូលរួមក្នុងបាតុកម្មប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទីក្រុងឡុងដ៏។](https://gdb.voanews.com/de8dc68f-4c45-49cf-81b9-b74c2e2d9233_w1024_q10_s.jpg)
១០
បាតុករម្នាក់ស្លៀកពាក់ដូចរូបសំណាកសេរីភាពចូលរួមក្នុងបាតុកម្មប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទីក្រុងឡុងដ៏។
![អ្នករបាំពីក្រុមសិល្បៈ Inner Mongolia សម្តែងនៅមហោស្រព Abdulhusain Abdulredha ក្នុងទីក្រុងកូវ៉ែត ប្រទេសកូវ៉ែត។](https://gdb.voanews.com/9dbc2322-3491-4fd7-9e8e-c74fde698272_w1024_q10_s.jpg)
១១
អ្នករបាំពីក្រុមសិល្បៈ Inner Mongolia សម្តែងនៅមហោស្រព Abdulhusain Abdulredha ក្នុងទីក្រុងកូវ៉ែត ប្រទេសកូវ៉ែត។
![បុរសម្នាក់ដើរកាត់បន្ទប់ទឹកសាធារណៈក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/8830a664-70f0-4bd0-be89-9895c3298006_w1024_q10_s.jpg)
១២
បុរសម្នាក់ដើរកាត់បន្ទប់ទឹកសាធារណៈក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![អ្នកបង្ហាញម៉ូតម្នាក់បង្ហាញការច្នៃប្រឌិតមួយនៅក្នុងកម្មវិធីបង្ហាញម៉ូត Sophia Webster ក្នុងទីក្រុងឡុងដ៏។](https://gdb.voanews.com/16fa2845-d7df-442d-ae02-e19ad7dd6266_w1024_q10_s.jpg)
១៣
អ្នកបង្ហាញម៉ូតម្នាក់បង្ហាញការច្នៃប្រឌិតមួយនៅក្នុងកម្មវិធីបង្ហាញម៉ូត Sophia Webster ក្នុងទីក្រុងឡុងដ៏។
![កាំជ្រួចបានផ្ទុះក្នុងការតាំងពិពណ៌ការពារអន្តរជាតិនិងសន្និសីទ ឬហៅកាត់ថា IDEX ក្នុងទីក្រុង Abu Dhabi អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១៩ កុម្ភៈ ២០១៧។](https://gdb.voanews.com/2ec93c6b-e85b-40a7-b671-ba62c68ff41d_w1024_q10_s.jpg)
១៤
កាំជ្រួចបានផ្ទុះក្នុងការតាំងពិពណ៌ការពារអន្តរជាតិនិងសន្និសីទ ឬហៅកាត់ថា IDEX ក្នុងទីក្រុង Abu Dhabi អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១៩ កុម្ភៈ ២០១៧។