រូបភាពជុំវិញពិភពលោកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ឥណ្ឌា សហរដ្ឋអាមេរិក ស៊ីរី អេស្ប៉ាញ និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ១៨ កុម្ភៈ ២០២០

១
ប្រជាជននៅភាគខាងជើងទីក្រុង Aleppo នៃប្រទេសស៊ីរីពិនិត្យមើលការខូចខាតដែលបង្កដោយការប្រយុទ្ធគ្នារវាងកងកម្លាំងរបបនិងក្រុមឧទ្ទាម។

២
មនុស្សម្នាដើរកាត់រូប Mona Lisa របស់លោក Leonardo da Vinci ពាក់ម៉ាសការពារដែលគូរដោយវិចិត្រករអ៊ីតាលី Salvatore Benintende ដែលត្រូវបានគេស្គាល់ថា«TVBOY»និងកាន់ទូរសព្ទដែលមានសរសេរថា«វីរុសពិភពទូរសព្ទ» នៅលើផ្លូវ Barcelona ប្រទេសអេស្ប៉ាញ។

៣
មនុស្សយន្តកញ្ញា Sophia ដែលបង្កើតក្រុមហ៊ុន Hanson Robotics នៅហុងកុង ស្ថិតនៅលើឆាកអំឡុងវគ្គបង្ហាញផលិតផល AI ក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។

៤
យុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Bernie Sanders ក្នុងទីក្រុង Richmond រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

៥
វិមាន Altare della Patria អាចមើលឃើញអំឡុងពេលព្រះអាទិត្យលិចក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

៦
ប្រជាជនដើរកាត់គំនូរលើជញ្ជាំងមួយក្នុងតំបន់អនាធិបតេយ្យក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា។