រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ មកពីប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា ស៊ីរី រុស្ស៊ី ហ្វីលីពីន បារាំង និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ១៨ កុម្ភៈ ២០១៨
![មនុស្សម្នាលេងនៅលើឧបករណ៍យោលដ៏ធំមួយនៅក្នុងពិធីបុណ្យ Spring Festival ដើម្បីប្រារព្ធការចូលឆ្នាំថ្មីនៅក្នុងឧទ្យាន Happy Valley ក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/3dcc8250-68a3-4a34-a442-63ff799ce101_w1024_q10_s.jpg)
១
មនុស្សម្នាលេងនៅលើឧបករណ៍យោលដ៏ធំមួយនៅក្នុងពិធីបុណ្យ Spring Festival ដើម្បីប្រារព្ធការចូលឆ្នាំថ្មីនៅក្នុងឧទ្យាន Happy Valley ក្រុងប៉េកាំង ប្រទេសចិន។
![កីឡាករ Lukas Runggaldier មកពីអ៊ីតាលីលោត ក្នុងពេលហាត់សមសម្រាប់ការប្រកួត Nordic នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅក្នុងក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/117b504f-288e-496e-af3b-53480bb6dc64_w1024_q10_s.jpg)
២
កីឡាករ Lukas Runggaldier មកពីអ៊ីតាលីលោត ក្នុងពេលហាត់សមសម្រាប់ការប្រកួត Nordic នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅក្នុងក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
![មនុស្សម្នាចូលរួមក្នុងកម្មវិធីដុសខាត់រូបសំណាកព្រះ Gomateshwara ដែលមានកម្ពស់៥៨,៨ហ្វីត (ប្រមាណជា១៨ម៉ែត្រ) នៅក្នុងក្រុង Shravanabelagola ប្រទេសឥណ្ឌា។ រូបសំណាកដែលមានវ័យ១.០៣៧ឆ្នាំនេះត្រូវបានគេដុសខាត់ជាមួយនឹងទឹកដោះគោ រមៀត ម្សៅពណ៌ កម្ទេចចន្ទន៍ក្រស្នា ម្សៅថ្នាំ និងកាក់មាស។](https://gdb.voanews.com/2dca34a0-0b01-4e1c-a764-cf5670dcd950_w1024_q10_s.jpg)
៣
មនុស្សម្នាចូលរួមក្នុងកម្មវិធីដុសខាត់រូបសំណាកព្រះ Gomateshwara ដែលមានកម្ពស់៥៨,៨ហ្វីត (ប្រមាណជា១៨ម៉ែត្រ) នៅក្នុងក្រុង Shravanabelagola ប្រទេសឥណ្ឌា។ រូបសំណាកដែលមានវ័យ១.០៣៧ឆ្នាំនេះត្រូវបានគេដុសខាត់ជាមួយនឹងទឹកដោះគោ រមៀត ម្សៅពណ៌ កម្ទេចចន្ទន៍ក្រស្នា ម្សៅថ្នាំ និងកាក់មាស។
![ក្មេងៗស៊ីរីលេងនៅខាងក្រៅសាលាបែកបាក់មួយនៅក្នុងភូមិ Frikeh ប្រទេសស៊ីរី។](https://gdb.voanews.com/80ffe5d7-dd84-4fdb-9a39-608092f84c3c_w1024_q10_s.jpg)
៤
ក្មេងៗស៊ីរីលេងនៅខាងក្រៅសាលាបែកបាក់មួយនៅក្នុងភូមិ Frikeh ប្រទេសស៊ីរី។
![នេះជាទិដ្ឋាភាពពីលើអាកាសដែលមើលឃើញកម្ទេចឧទ្ធម្ភាគចក្រយោធាមួយដែលធ្លាក់នៅក្នុងក្រុង Santiago Jamiltepec រដ្ឋ Oaxaca ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។ រញ្ជួយដីដែលមានកម្លាំង៧,២ បានវាយប្រហារលើប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ ដោយបានបង្កឲ្យមានការខូចខាតតិចតួច ប៉ុន្តែបានបង្កឲ្យមានសោកនាដកម្មមួយនៅពេលដែលឧទ្ធម្ភាគចក្ររបស់រដ្ឋមន្ត្រីមួយរូបចុះចតនៅតាមផ្លូវទៅកាន់រដ្ឋ Oaxaca។ គ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្ស១៣នាក់ រួមមានទាំងក្មេងៗ៣នាក់ផងដែរ។](https://gdb.voanews.com/86e58af3-4ebf-4e21-aa47-d51ef28cab7c_w1024_q10_s.jpg)
៥
នេះជាទិដ្ឋាភាពពីលើអាកាសដែលមើលឃើញកម្ទេចឧទ្ធម្ភាគចក្រយោធាមួយដែលធ្លាក់នៅក្នុងក្រុង Santiago Jamiltepec រដ្ឋ Oaxaca ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។ រញ្ជួយដីដែលមានកម្លាំង៧,២ បានវាយប្រហារលើប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ ដោយបានបង្កឲ្យមានការខូចខាតតិចតួច ប៉ុន្តែបានបង្កឲ្យមានសោកនាដកម្មមួយនៅពេលដែលឧទ្ធម្ភាគចក្ររបស់រដ្ឋមន្ត្រីមួយរូបចុះចតនៅតាមផ្លូវទៅកាន់រដ្ឋ Oaxaca។ គ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្ស១៣នាក់ រួមមានទាំងក្មេងៗ៣នាក់ផងដែរ។
![ពលករហ្វីលីពីនដែលត្រឡប់ទៅស្រុកកំណើតវិញ ដោយចាកចេញពីប្រទេសកូវ៉ែត ទៅដល់ព្រលានយន្តហោះអន្តរជាតិម៉ានីល។ បន្ទាប់ពីមានឃាតកម្មដ៏អាក្រក់មួយកើតឡើងលើអ្នកបម្រើការតាមផ្ទះជនជាតិហ្វីលីពីនម្នាក់នៅក្នុងប្រទេសកូវ៉ែត ស្ត្រីរាប់រយនាក់បានសម្រុកត្រឡប់ទៅស្រុកកំណើតវិញ ដោយបានរៀបរាប់ពីការរំលោភបំពាន និងការលំបាករបស់ខ្លួន ប៉ុន្តែពួកគេនិយាយថា ពួកគេបានត្រៀមខ្លួនទៅធ្វើការនៅបរទេសម្តងទៀត។](https://gdb.voanews.com/499300b5-114f-45b8-a708-bff8a6224824_w1024_q10_s.jpg)
៦
ពលករហ្វីលីពីនដែលត្រឡប់ទៅស្រុកកំណើតវិញ ដោយចាកចេញពីប្រទេសកូវ៉ែត ទៅដល់ព្រលានយន្តហោះអន្តរជាតិម៉ានីល។ បន្ទាប់ពីមានឃាតកម្មដ៏អាក្រក់មួយកើតឡើងលើអ្នកបម្រើការតាមផ្ទះជនជាតិហ្វីលីពីនម្នាក់នៅក្នុងប្រទេសកូវ៉ែត ស្ត្រីរាប់រយនាក់បានសម្រុកត្រឡប់ទៅស្រុកកំណើតវិញ ដោយបានរៀបរាប់ពីការរំលោភបំពាន និងការលំបាករបស់ខ្លួន ប៉ុន្តែពួកគេនិយាយថា ពួកគេបានត្រៀមខ្លួនទៅធ្វើការនៅបរទេសម្តងទៀត។
![មនុស្សម្នាក់ចូលរួមក្នុងការដើរក្បួនផ្កាក្នុងពិធីបុណ្យ Nice Carnival លើកទី១៣៤ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងក្រុងNice ប្រទេសបារាំង។](https://gdb.voanews.com/f1f6fb55-bbba-4e96-9d98-8a50d667caad_w1024_q10_s.jpg)
៧
មនុស្សម្នាក់ចូលរួមក្នុងការដើរក្បួនផ្កាក្នុងពិធីបុណ្យ Nice Carnival លើកទី១៣៤ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងក្រុងNice ប្រទេសបារាំង។
![កីឡាករ Sverre Lunde Pedersen មកពីន័រវែសដឹកនាំក្រុមរបស់ខ្លួននៅក្នុងការប្រកួតជិះស្គីក្នុងល្បឿនលឿនក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅក្នុងក្រុង Gangneung ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/307f4f34-50a5-4cdc-92f1-cf17fe015c2a_w1024_q10_s.jpg)
៨
កីឡាករ Sverre Lunde Pedersen មកពីន័រវែសដឹកនាំក្រុមរបស់ខ្លួននៅក្នុងការប្រកួតជិះស្គីក្នុងល្បឿនលឿនក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅក្នុងក្រុង Gangneung ប្រទេសកូរ៉េខាងត្បូង។
![អាកាសយានិកអ៊ីស្រាអែលចាប់ផ្តើមបេសកកម្មរបស់ពួកគេនៃគម្រោង D-MARS Project នៅភាគខាងត្បូងនៃក្រុង Mitzpe Ramon នៃវាលខ្សាច់ Negev ក្នុងប្រទេសអ៊ីស្រាអែល។ ទីតាំងនេះត្រូវបានគេជ្រើសរើសដោយសារតែភាពស្រដៀងគ្នានៃភពព្រះអង្គារ ទៅលើកត្តាភូគព្ភសាស្ត្រ ភាពរហោឋាន និងការនៅដាច់ពីគេ។](https://gdb.voanews.com/08b734a6-f95c-4976-bc18-eaae544bf55b_w1024_q10_s.jpg)
៩
អាកាសយានិកអ៊ីស្រាអែលចាប់ផ្តើមបេសកកម្មរបស់ពួកគេនៃគម្រោង D-MARS Project នៅភាគខាងត្បូងនៃក្រុង Mitzpe Ramon នៃវាលខ្សាច់ Negev ក្នុងប្រទេសអ៊ីស្រាអែល។ ទីតាំងនេះត្រូវបានគេជ្រើសរើសដោយសារតែភាពស្រដៀងគ្នានៃភពព្រះអង្គារ ទៅលើកត្តាភូគព្ភសាស្ត្រ ភាពរហោឋាន និងការនៅដាច់ពីគេ។