រូបភាពជុំវិញពិភពលោក ១៧ កុម្ភៈ ២០២០ មកពីប្រទេសកូសូវ៉ូ កូរ៉េខាងត្បូង អេមីរ៉ាតអារ៉ាប់រួម សហរដ្ឋអាមេរិក ស៊ីរី ឥណ្ឌា និងបារាំង។
រូបភាពជុំវិញពិភពលោក ១៧ កុម្ភៈ ២០២០
- VOA English

១
ស្រ្តីជនជាតិស៊ីរីដែលបាត់បង់ទីជម្រកម្នាក់លីកូនរបស់ខ្លួននៅជំរំ Washukanni សម្រាប់ជនបាត់បង់ទីជម្រក ជិតក្រុង Hasakeh នៅក្នុងប្រទេសស៊ីរី។

២
ជនមូស្លីមនៅតំបន់កាស្មៀចូលរួមក្នុងពិធីបុណ្យ Abu Bakr នៅអាស្រម Hazratbal ក្នុងក្រុង Srinagar ប្រទេសឥណ្ឌា។

៣
បាតុករលើកបដាដែលសរសេរថា «Margaret Macron លើកនេះយើងនឹងឈ្នះ» ក្រោមរូបថតអតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Margaret Thatcher និងប្រធានាធិបតីបារាំងលោក Emmanuel Macron អំឡុងពេលបាតុកម្មប្រឆាំងនឹងផែនការកែទម្រង់ប្រាក់ចូលនិវត្តន៍ នៅខាងមុខសារមន្ទីរ Louvre ក្នុងក្រុងប៉ារីស។

៤
ក្មេងប្រុសម្នាក់លេងស្គរដែលលម្អដោយទង់ជាតិប្រទេសកូសូវ៉ូដើម្បីអបអរសាទរខួបឯករាជ្យជាតិលើកទី ១២ នៅក្រុង Pristina។

៥
គ្រឿងព្រំរចនាឡើងដោយសិល្បករសម័យកាល Renaissance លោក Raphael ត្រូវបានដាក់បង្ហាញនៅវិហារ Sistine ក្នុងក្រុងវ៉ាទីកង់ ជាផ្នែកមួយនៃការអបអរសាទរខួប ៥០០ ឆ្នាំនៃការស្លាប់របស់សិល្បកររូបនេះ។

៦
ប្រធានាធិបតីអាមេរិកលោក Donald Trump និងជំទាវទីមួយលោកស្រី Melania Trump ជិះក្នុងរថយន្តប្រធានាធិបតីនៅក្នុងការសម្ពោធការប្រកួតកីឡាប្រណាំងរថយន្ត NASCAR Daytona 500 នៅក្រុង Daytona Beach រដ្ឋ Florida កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

៧
អ្នកមកទស្សនាស្លៀកក្នុងសម្លៀកបំពាក់ប្រពៃណីកូរ៉េនៅវិមាន Gyeongbokgung នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៨
អ្នកទេសចរណ៍ថតរូបយន្តហោះ Emirates Airbus A380 ធ្វើពីផ្កានៅសួន Dubai Miracle Garden នៅក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។