រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ កុម្ភៈ ២០១៧ មានមកពីប្រទេសអេស៉្បាញ អហ្វហ្គានីស្ថាន កូសូវ៉ូ អាល្លឺម៉ង់ អ៊ីរ៉ាក់ ស៊ីប ស៊ែរប៊ី វៀតណាម ឥណ្ឌា និង ប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ១៧ កុម្ភៈ ២០១៧
![ជនចំណាកស្រុកអាហ្វ្រិកម្នាក់សម្តែងអារម្មណ៍របស់លោកនៅពេលមកដល់មជ្ឈមណ្ដល CETI ដែលជាកន្លែងសម្រាប់ស្នាក់នៅរយៈពេលខ្លីសម្រាប់ជនចំណាកស្រុក បន្ទាប់ពីលោកបានឆ្លងកាត់ព្រំដែនពីប្រទេសម៉ារ៉ុក ទៅតំបន់ Ceuta ដែលជាទីតាំងសម្រាប់ជនមកពីតំបន់អាហ្វ្រិកខាងជើង នៅក្នុងប្រទេសអេស៉្បាញ។](https://gdb.voanews.com/1f6a9c35-f171-4a1c-8047-ba06670f4909_w1024_q10_s.jpg)
១
ជនចំណាកស្រុកអាហ្វ្រិកម្នាក់សម្តែងអារម្មណ៍របស់លោកនៅពេលមកដល់មជ្ឈមណ្ដល CETI ដែលជាកន្លែងសម្រាប់ស្នាក់នៅរយៈពេលខ្លីសម្រាប់ជនចំណាកស្រុក បន្ទាប់ពីលោកបានឆ្លងកាត់ព្រំដែនពីប្រទេសម៉ារ៉ុក ទៅតំបន់ Ceuta ដែលជាទីតាំងសម្រាប់ជនមកពីតំបន់អាហ្វ្រិកខាងជើង នៅក្នុងប្រទេសអេស៉្បាញ។
![ក្រុមម្ចាស់ឆ្កែចូលរួមក្នុងព្រឹត្តិការណ៍បង្ខាំឆ្កែប្រចាំសប្តាហ៍នៅក្នុងស្រុក Paghman នៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/35432eb7-b486-4cbb-9937-ff3fee2e4c7e_w1024_q10_s.jpg)
២
ក្រុមម្ចាស់ឆ្កែចូលរួមក្នុងព្រឹត្តិការណ៍បង្ខាំឆ្កែប្រចាំសប្តាហ៍នៅក្នុងស្រុក Paghman នៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
![ក្មេងស្រីកូសូវ៉ូម្នាក់សម្លឹងមើលតាមទង់ជាតិកូសូវ៉ូដ៏ធំមួយ ដែលគេដាក់បង្ហាញក្នុងពេលប្រារពពិធីខួបឯករាជ្យលើកទី៩ នៅក្នុងរដ្ឋធានីព្រីស្ទីណា។ ](https://gdb.voanews.com/a5a413b1-a2c1-4222-bf47-44e02c91ef73_w1024_q10_s.jpg)
៣
ក្មេងស្រីកូសូវ៉ូម្នាក់សម្លឹងមើលតាមទង់ជាតិកូសូវ៉ូដ៏ធំមួយ ដែលគេដាក់បង្ហាញក្នុងពេលប្រារពពិធីខួបឯករាជ្យលើកទី៩ នៅក្នុងរដ្ឋធានីព្រីស្ទីណា។
![សត្វឆ្មាមួយក្បាលកំពុងអង្គុយលើរបាំងបាវខ្សាច់ដែលបែងចែកព្រំដែនតំបន់បៃតង ដែលជាតំបន់សគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។ តំបន់សនេះបែងចែកទីក្រុងនីកូស៊ីរបស់ប្រទេសស៊ីប។](https://gdb.voanews.com/dc7f579e-f91c-4d07-b2ef-23ba7235c7dd_w1024_q10_s.jpg)
៤
សត្វឆ្មាមួយក្បាលកំពុងអង្គុយលើរបាំងបាវខ្សាច់ដែលបែងចែកព្រំដែនតំបន់បៃតង ដែលជាតំបន់សគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។ តំបន់សនេះបែងចែកទីក្រុងនីកូស៊ីរបស់ប្រទេសស៊ីប។
![ក្រុមសម្តែងរបស់យោធាប្រទេសស៊ែរប៊ី ត្រៀមខ្លួនសម្រាប់ពិធីស្វាគមន៍អធិការបតីអូទ្រីស Christian Kern នៅក្នុងទីក្រុងបែលគ្រេដ ប្រទេសស៊ែរប៊ី។](https://gdb.voanews.com/5d182a70-79ef-4a84-ad08-0599875ef588_w1024_q10_s.jpg)
៥
ក្រុមសម្តែងរបស់យោធាប្រទេសស៊ែរប៊ី ត្រៀមខ្លួនសម្រាប់ពិធីស្វាគមន៍អធិការបតីអូទ្រីស Christian Kern នៅក្នុងទីក្រុងបែលគ្រេដ ប្រទេសស៊ែរប៊ី។
![អ្នករាំរបាំនៃអំបូរជនជាតិភាគតិច Pa Then កំពុងបក់ភ្លើងក្នុងពិធីសម្តែងរបាំមួយក្នុងកម្មវិធីបុណ្យមួយនៃរដូវផ្ការីក ក្នុងស្រុក Lam Binh ក្នុងខេត្ត Tuyen Quang ភាគខាងជើងនៃប្រទេសវៀតណាម។](https://gdb.voanews.com/31eea7b9-72e2-44e4-b504-3672d7688884_w1024_q10_s.jpg)
៦
អ្នករាំរបាំនៃអំបូរជនជាតិភាគតិច Pa Then កំពុងបក់ភ្លើងក្នុងពិធីសម្តែងរបាំមួយក្នុងកម្មវិធីបុណ្យមួយនៃរដូវផ្ការីក ក្នុងស្រុក Lam Binh ក្នុងខេត្ត Tuyen Quang ភាគខាងជើងនៃប្រទេសវៀតណាម។
![ប្រធានាធិបតីកាណាដា លោក Justin Trudeau កំពុងដើរតាមចន្លោះសសរនៃទីសម្រាប់រំឭកដល់ការសម្លាប់ប្រល័យពូជសាសន៍លើជនជាតិជ្វីស (Holocaust ) នៅទីកក្រុងប៊ែកឡាំង ក្នុងពេលលោកបំពេញទស្សនកិច្ចផ្លូវការមួយទៅប្រទេសអាល្លឺម៉ង់។ ](https://gdb.voanews.com/2355ef57-f31c-4d5c-a776-a27660985b55_w1024_q10_s.jpg)
៧
ប្រធានាធិបតីកាណាដា លោក Justin Trudeau កំពុងដើរតាមចន្លោះសសរនៃទីសម្រាប់រំឭកដល់ការសម្លាប់ប្រល័យពូជសាសន៍លើជនជាតិជ្វីស (Holocaust ) នៅទីកក្រុងប៊ែកឡាំង ក្នុងពេលលោកបំពេញទស្សនកិច្ចផ្លូវការមួយទៅប្រទេសអាល្លឺម៉ង់។
![បុរសម្នាក់កំពុងរៀបចំអាហារនៅក្នុងហាងតាមចិញ្ចើមផ្លូវមួយក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។](https://gdb.voanews.com/b8c0bbef-bbee-4a32-aa3b-694db9db045a_w1024_q10_s.jpg)
៨
បុរសម្នាក់កំពុងរៀបចំអាហារនៅក្នុងហាងតាមចិញ្ចើមផ្លូវមួយក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។
![ក្មេងប្រុសឈ្មោះ Natan Cabral អាយុ ៥ ឆ្នាំ កំពុងឈរលើទីធ្លាបែកប្រេះ ក្នុងបឹងស្តុកទឹក Boqueirao នៅតំបន់ដែលមានមនុស្សរស់នៅច្រើនក្នុងទីក្រុង Campina Grande រដ្ឋ Paraiba ប្រទេសប្រេស៊ីល។](https://gdb.voanews.com/4fd8fed9-7520-40da-bf41-e830f28d6d6b_w1024_q10_s.jpg)
៩
ក្មេងប្រុសឈ្មោះ Natan Cabral អាយុ ៥ ឆ្នាំ កំពុងឈរលើទីធ្លាបែកប្រេះ ក្នុងបឹងស្តុកទឹក Boqueirao នៅតំបន់ដែលមានមនុស្សរស់នៅច្រើនក្នុងទីក្រុង Campina Grande រដ្ឋ Paraiba ប្រទេសប្រេស៊ីល។
![ជនសកម្មប្រយុទ្ធនៃទាហានឆ័ត្រយោង Hashed al-Shaabi កំពុងឈរយាមក្នុងជំហារការពារខ្លួននៅជិតភូមិ Shar'iah ដែលជាសមរភូមិជួរមុខ នៅជាយក្រុង Tal Afar ភាគខាងលិចទីក្រុង Mosul។ នៅទីនេះ កងទ័ពអ៊ីរ៉ាក់កំពុងត្រៀមវាយយកក្រុង Mosul ភាគខាងកើតពីក្រុមរដ្ឋឥស្លាម។](https://gdb.voanews.com/10ef210d-2191-49e9-be34-566ee2f441cc_w1024_q10_s.jpg)
១០
ជនសកម្មប្រយុទ្ធនៃទាហានឆ័ត្រយោង Hashed al-Shaabi កំពុងឈរយាមក្នុងជំហារការពារខ្លួននៅជិតភូមិ Shar'iah ដែលជាសមរភូមិជួរមុខ នៅជាយក្រុង Tal Afar ភាគខាងលិចទីក្រុង Mosul។ នៅទីនេះ កងទ័ពអ៊ីរ៉ាក់កំពុងត្រៀមវាយយកក្រុង Mosul ភាគខាងកើតពីក្រុមរដ្ឋឥស្លាម។
![អ្នកបង្ហាញម៉ូតម្នាក់បង្ហាញភាពច្នៃប្រឌិតសម្រាប់ឆ្នាំ២០១៧-២០១៨ ដែលរៀបចំដោយអ្នករចនាម៉ូតអេស៉្បាញ Ruiz de la Prada ក្នុងអំឡុងការបង្ហាញម៉ូតមួយសប្តាហ៍ទៅទីក្រុងម៉ាឌ្រីដ។](https://gdb.voanews.com/f0547d62-454a-46c2-8d26-cc6306ac45cb_w1024_q10_s.jpg)
១១
អ្នកបង្ហាញម៉ូតម្នាក់បង្ហាញភាពច្នៃប្រឌិតសម្រាប់ឆ្នាំ២០១៧-២០១៨ ដែលរៀបចំដោយអ្នករចនាម៉ូតអេស៉្បាញ Ruiz de la Prada ក្នុងអំឡុងការបង្ហាញម៉ូតមួយសប្តាហ៍ទៅទីក្រុងម៉ាឌ្រីដ។