រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសជប៉ុន ចិន អេស្ប៉ាញ អង់គ្លេស ប្រេស៊ីល និងអូទ្រីស។
រូបភាពជុំវិញពិភពលោក ១៦ កុម្ភៈ ២០២០

១
រថយន្តក្រុងដឹកអ្នកដំណើរពីកប៉ាល់ Diamond Princess ចាកចេញពីកំពង់ផែក្នុងក្រុង Yokohama ប្រទេសជប៉ុន។

២
សុនខដែលមានពាក់ម៉ាស់ ត្រូវបានគេថតបាននៅតំបន់ផ្សារដ៏សំខាន់មួយនៅក្នុងក្រុង Shanghai ប្រទេសចិន នៅពេលដែលប្រទេសចិនកំពុងប្រឈមនឹងការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី។

៣
សមាជិកនៃសមាគម Association for the Recovery of Historical Memory of Valladolid ចូលរួមនៅក្នុងការបញ្ចុះសពមនុស្ស២៤៥នាក់ ដែលត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ជនផ្តាច់ការអេស្ប៉ាញឈ្មោះ Francisco Franco នៅក្នុងសង្គ្រាមស៊ីវិល នៅកន្លែងបញ្ចុះសព El Carmen ក្នុងក្រុង Valladolid ប្រទេសអេស្ប៉ាញ។ សាកសពទាំងនោះត្រូវបានគេរកឃើញនៅចន្លោះពីឆ្នាំ២០១៦ ដល់២០១៧។

៤
មនុស្សម្នាក់ដើរកាត់ពពុះទឹក នៅក្នុងក្រុង Saint-Guenole ប្រទេសបារាំង ដោយសារតែព្យុះ Dennis បានបោកបក់ទៅលើតំបន់ Brittany នៃប្រទេសបារាំង។

៥
អ្នកបង្ហាញម៉ូដបង្ហាញម៉ូដរចនាដោយលោក Richard Quinn សម្រាប់រដូវស្លឹកឈើជ្រុះ ឬរដូវរងាឆ្នាំ២០២០ នៅក្នុងកម្មវិធី London Fashion Week កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

៦
កុមារ Sterling Huitron ដែលមានអាយុ១០ឆ្នាំ ធ្លាក់ពីលើគោ ក្នុងការប្រកួត Cowboy Mardi Gras Bull Riding and Mini Bull Riding Competition នៅក្នុងក្រុង Bandera រដ្ឋ Texas កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

៧
មនុស្សម្នាក់សម្តែងនៅក្នុងការជប់លៀងតាមផ្លូវឈ្មោះ Cordao do Boitata ដែលជាការដើរក្បួនមួយក្នុងចំណោមការដើរក្បួនជាច្រើន មុនពេលចាប់ផ្តើមការប្រារព្ធពិធីបុណ្យ Carnival ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែកុម្ភៈ នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៨
បុរសម្នាក់សម្រាប់ភក់ចេញពីផ្លូវនៅក្នុងក្រុង Pontypridd ដោយសារតែព្យុះ Dennis បង្កឱ្យមានការទឹកជំនន់នៅក្នុងចក្រភពអង់គ្លេស។

៩
អ្នករាំប្រមាណជា១៤៤គូ មកពីប្រទេសចំនួន១១ ហាត់សមនៅមហោស្រពState Opera Mahler-Saal ៥ថ្ងៃមុនការសម្តែងសម្រាប់កម្មវិធី Opera Ball ប្រចាំឆ្នាំនៅក្នុងក្រុង Vienna ប្រទេសអូទ្រីស។

១០
អ្នកបង្ហាញម៉ូងដើរបង្ហាញម៉ូដនៅក្នុងការដើរបង្ហាញម៉ូដ Roksanda នៅការិយាល័យ Foreign & Commonwealth Office ក្នុងកម្មវិធី London Fashion Week ក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស។