បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មានមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៦ កុម្ភៈ ២០១៨
![កីឡាការនី Xu Mengtao របស់ប្រទេសចិនបានប៉ះទង្គិចក្នុងវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសារជិះស្គីលើអាកាសនៅទីលាន Phoenix Snow នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/f183eb59-5a54-48c5-8bce-241021676969_w1024_q10_s.jpg)
១
កីឡាការនី Xu Mengtao របស់ប្រទេសចិនបានប៉ះទង្គិចក្នុងវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសារជិះស្គីលើអាកាសនៅទីលាន Phoenix Snow នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
![ក្មេងៗកំពុងបង្ហោះខ្លែងក្នុងពិធីបុណ្យចូលឆ្នាំតាមចន្ទគតិ នៅទីលាន Kim Il Sung ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។](https://gdb.voanews.com/ebbafcbf-1e31-4dac-97ea-ec3d1f22c03b_w1024_q10_s.jpg)
២
ក្មេងៗកំពុងបង្ហោះខ្លែងក្នុងពិធីបុណ្យចូលឆ្នាំតាមចន្ទគតិ នៅទីលាន Kim Il Sung ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
![ក្រុមប៉ូលិសនិងអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតនៅក្នុងគំនរសំរាម នៅឯសំណង់មួយដែលបានដួល នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា។](https://gdb.voanews.com/31059d7d-ad01-4b3b-bae2-4e6d6f845ff0_w1024_q10_s.jpg)
៣
ក្រុមប៉ូលិសនិងអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតនៅក្នុងគំនរសំរាម នៅឯសំណង់មួយដែលបានដួល នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា។
![មនុស្សម្នាចូលរួមក្នុងពិធីអុជភ្លើងទៀនបួងសួងដល់ជនរងគ្រោះនៃការបាញ់ប្រហារកាលពីថ្ងៃពុធ នៅវិទ្យាល័យ Marjory Stoneman Douglas នៅក្រុង Parkland រដ្ឋ Florida។](https://gdb.voanews.com/6ac571ad-382b-4013-97ae-32a6d0fe3aac_w1024_q10_s.jpg)
៤
មនុស្សម្នាចូលរួមក្នុងពិធីអុជភ្លើងទៀនបួងសួងដល់ជនរងគ្រោះនៃការបាញ់ប្រហារកាលពីថ្ងៃពុធ នៅវិទ្យាល័យ Marjory Stoneman Douglas នៅក្រុង Parkland រដ្ឋ Florida។
![Joe Zevuloni កំពុងកាន់ទុក្ខនៅមុខរូបឈើឆ្កាងដែលគេដាក់នៅក្នុងសួន ដើម្បីឧទ្ទិសដល់ជនរងគ្រោះនៃការបាញ់ប្រហារនៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងក្រុង Parkland រដ្ឋ Florida។](https://gdb.voanews.com/7135c422-f5f8-40ee-8037-18ad47dc8937_w1024_q10_s.jpg)
៥
Joe Zevuloni កំពុងកាន់ទុក្ខនៅមុខរូបឈើឆ្កាងដែលគេដាក់នៅក្នុងសួន ដើម្បីឧទ្ទិសដល់ជនរងគ្រោះនៃការបាញ់ប្រហារនៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងក្រុង Parkland រដ្ឋ Florida។
![ស្ត្រីជនជាតិចិនស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីសម្រាប់កូនក្រមុំ ថតរូបក្នុងពិធីអាពាហ៍ពិពាហ៍ ដែលជាផ្នែកមួយនៃពិធីបុណ្យ She Huo ដើម្បីអបអរបុណ្យចូលឆ្នាំចន្ទគតិ ដែលជាការចាប់ផ្តើមនៃឆ្នាំច នៅក្រុង Hancheng ខេត្ត Shaanxi ប្រទេសចិន។](https://gdb.voanews.com/4250405c-412b-400d-b4e9-67c099499f98_w1024_q10_s.jpg)
៦
ស្ត្រីជនជាតិចិនស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីសម្រាប់កូនក្រមុំ ថតរូបក្នុងពិធីអាពាហ៍ពិពាហ៍ ដែលជាផ្នែកមួយនៃពិធីបុណ្យ She Huo ដើម្បីអបអរបុណ្យចូលឆ្នាំចន្ទគតិ ដែលជាការចាប់ផ្តើមនៃឆ្នាំច នៅក្រុង Hancheng ខេត្ត Shaanxi ប្រទេសចិន។
![មនុស្សកំពុងបួងសួងដោយមានកាន់ធូបដើម្បីអបអរបុណ្យចូលឆ្នាំចន្ទគតិ នៅព្រះវិហារ Longhua ក្នុងទីក្រុងសៀងហៃ។](https://gdb.voanews.com/ce1dab37-a55c-4394-bd26-49d2beb849cb_w1024_q10_s.jpg)
៧
មនុស្សកំពុងបួងសួងដោយមានកាន់ធូបដើម្បីអបអរបុណ្យចូលឆ្នាំចន្ទគតិ នៅព្រះវិហារ Longhua ក្នុងទីក្រុងសៀងហៃ។
![ជនជាតិឥណ្ឌាម្នាក់ដែលជាអ្នកគាំទ្រគណបក្សសមាជ កំពុងស្រែកពាក្យស្លោកនៅខណៈដែលប៉ូលិសចាប់ខ្លួនគាត់ នៅពេលគាត់តវ៉ាប្រឆាំងនឹងមហាសេដ្ឋី Nirav Modi ក្នុងទីក្រុងញូវដេលី។](https://gdb.voanews.com/b075d4de-513a-4ace-bc7f-af7e85f25af9_w1024_q10_s.jpg)
៨
ជនជាតិឥណ្ឌាម្នាក់ដែលជាអ្នកគាំទ្រគណបក្សសមាជ កំពុងស្រែកពាក្យស្លោកនៅខណៈដែលប៉ូលិសចាប់ខ្លួនគាត់ នៅពេលគាត់តវ៉ាប្រឆាំងនឹងមហាសេដ្ឋី Nirav Modi ក្នុងទីក្រុងញូវដេលី។
![កីឡាករ Nathan Chen របស់សហរដ្ឋអាមេរិក កំពុងសម្តែងក្នុងកម្មវិធីប្រកួតផ្នែកបុរស។](https://gdb.voanews.com/9666a01a-3aa0-4c45-8c47-420ba4d0e4f4_w1024_q10_s.jpg)
៩
កីឡាករ Nathan Chen របស់សហរដ្ឋអាមេរិក កំពុងសម្តែងក្នុងកម្មវិធីប្រកួតផ្នែកបុរស។
![ក្មេងជនជាតិកូសូវ៉ូម្នាក់ស្លៀកពាក់ជាប៉ូលិស កាន់ទង់ជាតិកូសូវ៉ូ នៅទីក្រុងព្រីស្ទីណា មួយថ្ងៃមុនការប្រារពទិវាឯករាជ្យជាតិលើកទី១០ របស់ប្រទេសកូសូវ៉ូ។](https://gdb.voanews.com/b3e7d97c-228a-44db-90e1-1169473c44bd_w1024_q10_s.jpg)
១០
ក្មេងជនជាតិកូសូវ៉ូម្នាក់ស្លៀកពាក់ជាប៉ូលិស កាន់ទង់ជាតិកូសូវ៉ូ នៅទីក្រុងព្រីស្ទីណា មួយថ្ងៃមុនការប្រារពទិវាឯករាជ្យជាតិលើកទី១០ របស់ប្រទេសកូសូវ៉ូ។
![ចរាចរណ៍ដ៏មមាញឹកនៅលើដងផ្លូវមួយក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។](https://gdb.voanews.com/b0e77b76-f0c2-4fe9-a254-833acbb12acd_w1024_q10_s.jpg)
១១
ចរាចរណ៍ដ៏មមាញឹកនៅលើដងផ្លូវមួយក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។