កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៥ កុម្ភៈ ២០១៩
![បុរសជនជាតិស៊ីរីកំពុងជួយស្ត្រីម្នាក់ដែលរងរបួសហើយរុំព័ទ្ធដោយធូលី ក្រោយពេលមានការវាយប្រហារនៅក្នុងក្រុង Khan Shaykhun នៅប៉ែកខាងត្បូងនៃខេត្ត Idlib កាន់កាប់ដោយពួកឧទ្ទាម។](https://gdb.voanews.com/dbf64768-257f-496b-b592-bcfa9098340f_w1024_q10_s.jpg)
១
បុរសជនជាតិស៊ីរីកំពុងជួយស្ត្រីម្នាក់ដែលរងរបួសហើយរុំព័ទ្ធដោយធូលី ក្រោយពេលមានការវាយប្រហារនៅក្នុងក្រុង Khan Shaykhun នៅប៉ែកខាងត្បូងនៃខេត្ត Idlib កាន់កាប់ដោយពួកឧទ្ទាម។
![សិស្សនិស្សិតកាន់ទៀនក្នុងពេលគោរពដល់កម្លាំងប៉ូលិសការពារដែលត្រូវបានសម្លាប់ក្រោយពេលមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដោយឡានតូចមួយបានបើកទៅបំផ្ទុះលើឡានក្រុងមួយដែលដឹកប៉ូលិសនៅខាងត្បូងតំបន់កាស្មៀរ នៅក្នុងប្រាសាទ Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/f9f1c0ed-475b-4db8-90df-2ecac0b5e7ed_w1024_q10_s.jpg)
២
សិស្សនិស្សិតកាន់ទៀនក្នុងពេលគោរពដល់កម្លាំងប៉ូលិសការពារដែលត្រូវបានសម្លាប់ក្រោយពេលមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដោយឡានតូចមួយបានបើកទៅបំផ្ទុះលើឡានក្រុងមួយដែលដឹកប៉ូលិសនៅខាងត្បូងតំបន់កាស្មៀរ នៅក្នុងប្រាសាទ Ahmedabad ប្រទេសឥណ្ឌា។
![អនុប្រធានាធិបតីអាមេរិក Mike Pence និងភរិយា Karen និងប្រធានាធិបតីប៉ូឡូញ Andrzej Duda និងស្ត្រីទី១ Agata Kornhauser-Duda កាន់ទៀននៅឯវិមានសម្រាប់រំឭកដល់ជនរងគ្រោះនៅជំរំឃុំឃាំងរបស់របបណាស៊ីអាល្លឺម៉ង់ Auschwitz II-Birkenau នៅជិតក្រុង Oswiecim ប្រទេសប៉ូឡូញ។](https://gdb.voanews.com/35b8fdd4-393c-4a77-b0d3-1ee1ef895237_w1024_q10_s.jpg)
៣
អនុប្រធានាធិបតីអាមេរិក Mike Pence និងភរិយា Karen និងប្រធានាធិបតីប៉ូឡូញ Andrzej Duda និងស្ត្រីទី១ Agata Kornhauser-Duda កាន់ទៀននៅឯវិមានសម្រាប់រំឭកដល់ជនរងគ្រោះនៅជំរំឃុំឃាំងរបស់របបណាស៊ីអាល្លឺម៉ង់ Auschwitz II-Birkenau នៅជិតក្រុង Oswiecim ប្រទេសប៉ូឡូញ។
![អ្នកស្រី Svetlana Khodak អាយុ ៦៦ឆ្នាំ កំពុងសម្លឹងមើលរូបថតស្វាមីរបស់អ្នកស្រី លោក Victor ដែលត្រូវបានសម្លាប់នៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងពិធីដាក់កម្រងផ្កានៅជិតវិមានសម្រាប់រំឭកដល់ជនរងគ្រោះសូវៀតនៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន ក្នុងទីក្រុងមីនស្គិ៍ ប្រទេសបេឡារុស។](https://gdb.voanews.com/9d1e9c8c-5b44-4f82-9e40-6f59fb922bbe_w1024_q10_s.jpg)
៤
អ្នកស្រី Svetlana Khodak អាយុ ៦៦ឆ្នាំ កំពុងសម្លឹងមើលរូបថតស្វាមីរបស់អ្នកស្រី លោក Victor ដែលត្រូវបានសម្លាប់នៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងពិធីដាក់កម្រងផ្កានៅជិតវិមានសម្រាប់រំឭកដល់ជនរងគ្រោះសូវៀតនៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន ក្នុងទីក្រុងមីនស្គិ៍ ប្រទេសបេឡារុស។
![ក្មេងប្រុសជនជាតិអាហ្វហ្គានីស្ថានលោតពីរថក្រោះចាស់សល់ពីសម័យសូវៀតនៅជាយក្រុង Jalalabad ប្រទេសអាហ្វហ្គនីស្ថាន។](https://gdb.voanews.com/0a885667-b070-4b5b-a7e2-553a35a09cf1_w1024_q10_s.jpg)
៥
ក្មេងប្រុសជនជាតិអាហ្វហ្គានីស្ថានលោតពីរថក្រោះចាស់សល់ពីសម័យសូវៀតនៅជាយក្រុង Jalalabad ប្រទេសអាហ្វហ្គនីស្ថាន។
![កម្មករជីករ៉ែម្នាក់ត្រៀមខ្លួនចុះទៅក្នុងអណ្ដូងរ៉ែក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះនៅ Kadoma ក្នុងខេត្ត Mashonaland West ជាទីដែលកម្មករជីករ៉ែ២៣នាក់បានជាប់នៅខាងក្រោមដី ប្រទេសស៊ីមបាវ៉េ។](https://gdb.voanews.com/73e4f455-96e9-4baa-b6f0-1171bad07854_w1024_q10_s.jpg)
៦
កម្មករជីករ៉ែម្នាក់ត្រៀមខ្លួនចុះទៅក្នុងអណ្ដូងរ៉ែក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះនៅ Kadoma ក្នុងខេត្ត Mashonaland West ជាទីដែលកម្មករជីករ៉ែ២៣នាក់បានជាប់នៅខាងក្រោមដី ប្រទេសស៊ីមបាវ៉េ។
![អតិថិជនចិនរបស់ធនាគារអេស្ប៉ាញ BBVA តវ៉ានៅខាងក្រៅស្នាក់ការកណ្ដាលរបស់ធានាគារនេះនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដោយកាន់បដាសរសេរថា ពួកគេមិនបានទទួលប្រាក់ខែ និងពាក្យថា ម្ដាយមិនមានប្រាក់ទិញអាហារឲ្យកូនញ៉ាំ។](https://gdb.voanews.com/f8cf6c88-755b-42ab-838a-c5fa833c2ae2_w1024_q10_s.jpg)
៧
អតិថិជនចិនរបស់ធនាគារអេស្ប៉ាញ BBVA តវ៉ានៅខាងក្រៅស្នាក់ការកណ្ដាលរបស់ធានាគារនេះនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដោយកាន់បដាសរសេរថា ពួកគេមិនបានទទួលប្រាក់ខែ និងពាក្យថា ម្ដាយមិនមានប្រាក់ទិញអាហារឲ្យកូនញ៉ាំ។
![ក្មេងស្រ្តីម្នាក់ដែលចូលរួមក្នុងការប្រមូលផ្ដុំគ្នាសម្រាប់កម្មវិធី «យុវជនប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ» នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/cb702d3f-0b54-443e-9e5f-e7ead1a79be9_w1024_q10_s.jpg)
៨
ក្មេងស្រ្តីម្នាក់ដែលចូលរួមក្នុងការប្រមូលផ្ដុំគ្នាសម្រាប់កម្មវិធី «យុវជនប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ» នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ក្រុមអ្នកហែលទឹករដូវរងាស្លៀកពាក់សម្លៀកបំពាក់របាំបាឡេ ថតរូបមុនពេលលោតចូលទៅក្នុងទឹកត្រជាក់ដូចទឹកកក ក្នុងរដូវធ្លាក់ទឹកកក នៅឧទ្យានមួយក្នុងទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។](https://gdb.voanews.com/3e15a2ae-d10e-437a-9726-a0876af9c89b_w1024_q10_s.jpg)
៩
ក្រុមអ្នកហែលទឹករដូវរងាស្លៀកពាក់សម្លៀកបំពាក់របាំបាឡេ ថតរូបមុនពេលលោតចូលទៅក្នុងទឹកត្រជាក់ដូចទឹកកក ក្នុងរដូវធ្លាក់ទឹកកក នៅឧទ្យានមួយក្នុងទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។
![ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីបេឡារុស Alexander Lukashenko ចូលរួមក្នុងការប្រកួតកីឡាវាយកូនបាល់លើទឹកកក (ice hockey) នៅ Shayba នៃឧទ្យានសមុទ្រខ្មៅ ក្រុង Sochi ប្រទេសរុស្ស៊ី។](https://gdb.voanews.com/c9173edf-03f5-4f86-ac02-449cef732cac_w1024_q10_s.jpg)
១០
ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីបេឡារុស Alexander Lukashenko ចូលរួមក្នុងការប្រកួតកីឡាវាយកូនបាល់លើទឹកកក (ice hockey) នៅ Shayba នៃឧទ្យានសមុទ្រខ្មៅ ក្រុង Sochi ប្រទេសរុស្ស៊ី។
![ក្ដាន់មួយក្បាលត្រៀមប្រយុទ្ធជាមួយក្ដាន់មួយក្បាលទៀតនៅក្នុងពេលព្រឹកព្រលឹមនៅសួនសត្វ Richmond ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/052255d8-5eb1-41d2-af46-cf371b9e2698_w1024_q10_s.jpg)
១១
ក្ដាន់មួយក្បាលត្រៀមប្រយុទ្ធជាមួយក្ដាន់មួយក្បាលទៀតនៅក្នុងពេលព្រឹកព្រលឹមនៅសួនសត្វ Richmond ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។