កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៤ កុម្ភៈ ២០១៩
![សត្វ Alpacas ដែលជាប្រភេទសត្វអូដ្ឋមកពីទ្វីបអាហ្វ្រិក ឈ្មោះ Romeo (ឆ្វេង) និង Juliette ដែលគេតុបតែងសម្រាប់ទិវានៃក្ដីស្រឡាញ់ ដើរនៅក្នុងសួនសត្វ Roev Ruchey ទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។](https://gdb.voanews.com/3f3e0b8e-1570-45bb-9c27-262b57f89d81_w1024_q10_s.jpg)
១
សត្វ Alpacas ដែលជាប្រភេទសត្វអូដ្ឋមកពីទ្វីបអាហ្វ្រិក ឈ្មោះ Romeo (ឆ្វេង) និង Juliette ដែលគេតុបតែងសម្រាប់ទិវានៃក្ដីស្រឡាញ់ ដើរនៅក្នុងសួនសត្វ Roev Ruchey ទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។
![កីឡាការនីស្វ៊ីស Andrea Ellenberger ប្រកួតក្នុងជុំដំបូងនៃការប្រកួតជិះស្គីផ្នែកស្ត្រីនៅក្នុងការប្រកួតជើងឯកពិភពលោក FIS Alpine Ski ឆ្នាំ២០១៩ នៅកីឡដ្ឋានជាតិក្នុងក្រុង Are ប្រទេសស៊ុយអែត។](https://gdb.voanews.com/32a01aa2-9b41-4c80-ae30-9fab6d68d0ee_w1024_q10_s.jpg)
២
កីឡាការនីស្វ៊ីស Andrea Ellenberger ប្រកួតក្នុងជុំដំបូងនៃការប្រកួតជិះស្គីផ្នែកស្ត្រីនៅក្នុងការប្រកួតជើងឯកពិភពលោក FIS Alpine Ski ឆ្នាំ២០១៩ នៅកីឡដ្ឋានជាតិក្នុងក្រុង Are ប្រទេសស៊ុយអែត។
![លោក Edi Rama នាយករដ្ឋមន្ត្រីអាល់បានី ត្រូវបានតំណាងរាស្ត្របក្សប្រឆាំងជះទឹកពណ៌ដាក់ក្នុងពេលប្រជុំសភានៅទីរដ្ឋធានីទីរ៉ាណា។](https://gdb.voanews.com/38df248d-36f8-4e6f-9647-79a0fefb4843_w1024_q10_s.jpg)
៣
លោក Edi Rama នាយករដ្ឋមន្ត្រីអាល់បានី ត្រូវបានតំណាងរាស្ត្របក្សប្រឆាំងជះទឹកពណ៌ដាក់ក្នុងពេលប្រជុំសភានៅទីរដ្ឋធានីទីរ៉ាណា។
![ទាហានម្នាក់ត្រូវបានគេបញ្ចុកឈាមពស់ក្នុងពេលធ្វើសមយុទ្ធយោធាឈ្មោះថា «ពស់មាស» នៅទីក្រុង Chanthaburi ប្រទេសថៃ។](https://gdb.voanews.com/97a298ae-4c63-457e-8bd4-9920e8c761d4_w1024_q10_s.jpg)
៤
ទាហានម្នាក់ត្រូវបានគេបញ្ចុកឈាមពស់ក្នុងពេលធ្វើសមយុទ្ធយោធាឈ្មោះថា «ពស់មាស» នៅទីក្រុង Chanthaburi ប្រទេសថៃ។
![សមាជិកសភា លោកស្រី Debbie Dingell, D-Mich កំពុងឈរមើលមឈូសដែលរុំដោយទង់ជាតិដែលដាក់សាកសពស្វាមីអ្នកស្រីគឺលោក John Dingell នៅពេលគេយកមកដល់វិហារ Holy Trinity Catholic ដើម្បីធ្វើបុណ្យតាមប្រពៃណីសាសនា។ លោក Dingell ជាសមាជិកសភាអស់រយៈពេលជាយូរមកហើយដែលមានចំណេះដឹងក្នុងការបង្កើតច្បាប់ និងជាអ្នកការពារឧស្សាហកម្មនៅទីក្រុង Detroit។ លោកបានទទួលមរណភាពនៅអាយុ៩២ឆ្នាំ។](https://gdb.voanews.com/ce82bb5b-96b2-482c-b8fa-38838dc0bb14_w1024_q10_s.jpg)
៥
សមាជិកសភា លោកស្រី Debbie Dingell, D-Mich កំពុងឈរមើលមឈូសដែលរុំដោយទង់ជាតិដែលដាក់សាកសពស្វាមីអ្នកស្រីគឺលោក John Dingell នៅពេលគេយកមកដល់វិហារ Holy Trinity Catholic ដើម្បីធ្វើបុណ្យតាមប្រពៃណីសាសនា។ លោក Dingell ជាសមាជិកសភាអស់រយៈពេលជាយូរមកហើយដែលមានចំណេះដឹងក្នុងការបង្កើតច្បាប់ និងជាអ្នកការពារឧស្សាហកម្មនៅទីក្រុង Detroit។ លោកបានទទួលមរណភាពនៅអាយុ៩២ឆ្នាំ។
![ទាហានឥណ្ឌាកំពុងពិនិត្យកម្ទេចក្រោយពេលមានការផ្ទុះនៅភូមិ Lethpora នៅស្រុក Pulwama នៃតំបន់កាស្មៀរ។](https://gdb.voanews.com/4dd0fc8a-0570-44b1-b406-c555b10148e0_w1024_q10_s.jpg)
៦
ទាហានឥណ្ឌាកំពុងពិនិត្យកម្ទេចក្រោយពេលមានការផ្ទុះនៅភូមិ Lethpora នៅស្រុក Pulwama នៃតំបន់កាស្មៀរ។
![អ្នកហែលទឹកកំពុងហែលសម្ដែងក្នុងព្រឹត្តិការណ៍ហែលទឹកដែលធ្វើឡើងព្រមគ្នា ដើម្បីជាការប្រារព្ធសម្រាប់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ា។](https://gdb.voanews.com/d07676a2-e0d4-43d7-bceb-1c4ef54af63a_w1024_q10_s.jpg)
៧
អ្នកហែលទឹកកំពុងហែលសម្ដែងក្នុងព្រឹត្តិការណ៍ហែលទឹកដែលធ្វើឡើងព្រមគ្នា ដើម្បីជាការប្រារព្ធសម្រាប់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ា។
![ស្ត្រីជនជាតិភាគតិច Miao ម្នាក់ឈរជាមួយបុរសជនជាតិភាគតិច Miao ដែលតែងខ្លួនជា Manghao ក្នុងព្រឹត្តិការណ៍ប្រារព្ធពិធី Manghao នៅតំបន់ Liuzhou នៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។](https://gdb.voanews.com/392f5996-22b4-49df-aeaf-c91564c3ddb0_w1024_q10_s.jpg)
៨
ស្ត្រីជនជាតិភាគតិច Miao ម្នាក់ឈរជាមួយបុរសជនជាតិភាគតិច Miao ដែលតែងខ្លួនជា Manghao ក្នុងព្រឹត្តិការណ៍ប្រារព្ធពិធី Manghao នៅតំបន់ Liuzhou នៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។
![ពន្លឺមកពីទិសខាងជើងបញ្ចេញទៅលើមេឃនៅជិតស្រុក Inari ក្រុង Lapland ប្រទេសហ្វាំងឡង់។](https://gdb.voanews.com/7c231b91-67fe-4daf-bbf2-c37bb4d4b123_w1024_q10_s.jpg)
៩
ពន្លឺមកពីទិសខាងជើងបញ្ចេញទៅលើមេឃនៅជិតស្រុក Inari ក្រុង Lapland ប្រទេសហ្វាំងឡង់។
![ហាងលក់សម្លៀកបំពាក់ចម្រុះ Marc Jacobs ត្រូវបានបង្ហាញម៉ូតដោយតារាងបង្ហាញម៉ូត នាង Naomi Chin Wing ក្នុងកម្មវិធីប្រចាំសប្ដាហ៍។](https://gdb.voanews.com/d41c0598-444e-4a1b-aeff-8f50af62a789_w1024_q10_s.jpg)
១០
ហាងលក់សម្លៀកបំពាក់ចម្រុះ Marc Jacobs ត្រូវបានបង្ហាញម៉ូតដោយតារាងបង្ហាញម៉ូត នាង Naomi Chin Wing ក្នុងកម្មវិធីប្រចាំសប្ដាហ៍។