រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ មកពីប្រទេសរុស្ស៊ី ឥណ្ឌូនេស៊ី បារាំង ហុងកុង ឥណ្ឌា បារ៉ែន សហរដ្ឋអាមេរិក និងហ្វីលីពីន។
រូបភាពជុំវិញពិភពលោក ១៤ កុម្ភៈ ២០១៧
![សត្វម្យ៉ាងឈ្មោះ Romeo (រូបឆ្វេង) និងឈ្មោះ Juliette ដើរនៅក្នុងជម្រករបស់ខ្លួន នៅពេលដែលបុគ្គលិកនៅទីនោះសាទរចំពោះសត្វដែលមានគូនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ នៅសួនសត្វ Roev Ruchey ក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។](https://gdb.voanews.com/7098264e-fdb5-4bfa-a008-ee46374e01ce_w1024_q10_s.jpg)
១
សត្វម្យ៉ាងឈ្មោះ Romeo (រូបឆ្វេង) និងឈ្មោះ Juliette ដើរនៅក្នុងជម្រករបស់ខ្លួន នៅពេលដែលបុគ្គលិកនៅទីនោះសាទរចំពោះសត្វដែលមានគូនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ នៅសួនសត្វ Roev Ruchey ក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។
![គូស្នេហ៍មួយគូសប្បាយរីករាយនៅពេលមើលថ្ងៃលិចនៅលើឆ្នេរខ្សាច់ Lhok Nga នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/fe50dc82-e923-475e-81cc-d5ead1b9565b_w1024_q10_s.jpg)
២
គូស្នេហ៍មួយគូសប្បាយរីករាយនៅពេលមើលថ្ងៃលិចនៅលើឆ្នេរខ្សាច់ Lhok Nga នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។
![គូស្នេហ៍មួយគូថើបគ្នា បន្ទាប់ពីធ្វើការសច្ចានៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ នៅខាងក្រោយព្រះវិហារ Notre Dame ក្នុងក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/dbd4e093-c82c-43cd-88b0-b8288f027284_w1024_q10_s.jpg)
៣
គូស្នេហ៍មួយគូថើបគ្នា បន្ទាប់ពីធ្វើការសច្ចានៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ នៅខាងក្រោយព្រះវិហារ Notre Dame ក្នុងក្រុងប៉ារីស ប្រទេសបារាំង។
![ផ្កាកុលាបពន្លឺ LED ត្រូវបានគេបំពាក់នៅក្នុងសួនផ្កាកុលាប នៅក្នុងក្រុងហុងកុង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។](https://gdb.voanews.com/14d31466-e7c4-4a75-82b7-6e23fd2d8384_w1024_q10_s.jpg)
៤
ផ្កាកុលាបពន្លឺ LED ត្រូវបានគេបំពាក់នៅក្នុងសួនផ្កាកុលាប នៅក្នុងក្រុងហុងកុង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
![ព្រះសង្ឃទីបេត៍ដែលភៀសព្រះកាយចូលរួមក្នុងពិធីបន់ស្រន់មួយដើម្បីពីធីចូលឆ្នាំថ្មីទីបេត៍ នៅព្រះវិហារ Gyuto នៅក្បែរក្រុង Dharmsala ប្រទេសឥណ្ឌា។](https://gdb.voanews.com/99b9728d-a73e-4025-957f-98a4be1d1d6a_w1024_q10_s.jpg)
៥
ព្រះសង្ឃទីបេត៍ដែលភៀសព្រះកាយចូលរួមក្នុងពិធីបន់ស្រន់មួយដើម្បីពីធីចូលឆ្នាំថ្មីទីបេត៍ នៅព្រះវិហារ Gyuto នៅក្បែរក្រុង Dharmsala ប្រទេសឥណ្ឌា។
![បាតុករស្រីម្នាក់កាន់រូបបញ្ញវន្ត Shi'ite ដែលមានឈ្មោះថា Isa Qassim នៅពេលនាងប្រឈមនឹងឡានប៉ូលិសកុបកម្ម ក្នុងពេលបាតុកម្មមួយដើម្បីប្រារព្ធខួបលើកទី៦នៃចលនាបះបោរថ្ងៃទី១៤ កុម្ភៈ នៅក្នុងភូមិ Sitra ប្រទេសបារ៉ែន (Bahrain)។](https://gdb.voanews.com/1194ac5b-59de-46aa-8d18-54cb3e08c7ad_w1024_q10_s.jpg)
៦
បាតុករស្រីម្នាក់កាន់រូបបញ្ញវន្ត Shi'ite ដែលមានឈ្មោះថា Isa Qassim នៅពេលនាងប្រឈមនឹងឡានប៉ូលិសកុបកម្ម ក្នុងពេលបាតុកម្មមួយដើម្បីប្រារព្ធខួបលើកទី៦នៃចលនាបះបោរថ្ងៃទី១៤ កុម្ភៈ នៅក្នុងភូមិ Sitra ប្រទេសបារ៉ែន (Bahrain)។
![នេះជាទិដ្ឋភាពពីលើអាកាសដែលបង្ហាញពីឡានដឹកទំនិញលិចទឹក ក្នុងក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ មនុស្សជិត២០០.០០០នាក់នៅក្នុងភាគខាងជើងនៃរដ្ឋ California ត្រូវបានគេជម្លៀសចេញ បន្ទាប់ពីមានការគំរាមកំហែងដ៏ខ្លាំងក្លាមួយនៃការបាក់ទំនប់ដ៏ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក។](https://gdb.voanews.com/b0def611-ebc9-44b7-998b-f8840e6556a1_w1024_q10_s.jpg)
៧
នេះជាទិដ្ឋភាពពីលើអាកាសដែលបង្ហាញពីឡានដឹកទំនិញលិចទឹក ក្នុងក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ មនុស្សជិត២០០.០០០នាក់នៅក្នុងភាគខាងជើងនៃរដ្ឋ California ត្រូវបានគេជម្លៀសចេញ បន្ទាប់ពីមានការគំរាមកំហែងដ៏ខ្លាំងក្លាមួយនៃការបាក់ទំនប់ដ៏ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក។
![បុគ្គលិករបស់ក្រសួងធនធានទឹកក្នុងរដ្ឋ California ពិនិត្យ និងវាយតម្លៃលើការច្រោះដីនៅក្រោមការដ្ឋាន Lake Oroville Emergency Spillway បន្ទាប់ពីកម្រិតទឹកបានធ្លាក់ចុះ នៅក្នុងក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។](https://gdb.voanews.com/c2fe040e-a60c-4faa-9016-5190edd9ad92_w1024_q10_s.jpg)
៨
បុគ្គលិករបស់ក្រសួងធនធានទឹកក្នុងរដ្ឋ California ពិនិត្យ និងវាយតម្លៃលើការច្រោះដីនៅក្រោមការដ្ឋាន Lake Oroville Emergency Spillway បន្ទាប់ពីកម្រិតទឹកបានធ្លាក់ចុះ នៅក្នុងក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
![អ្នកបង្ហាញម៉ូដបង្ហាញម៉ូដថ្មីក្នុងពេលបង្ហាញម៉ូដ Monse and Oscar de la Renta សម្រាប់រដូវរងា/ស្លឹកឈើជ្រុះ ក្នុងសប្តាហ៍បង្ហាញម៉ូដ New York Fashion Week នៅក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។](https://gdb.voanews.com/3be80735-6da2-4a0c-a43b-c174f36eab0e_w1024_q10_s.jpg)
៩
អ្នកបង្ហាញម៉ូដបង្ហាញម៉ូដថ្មីក្នុងពេលបង្ហាញម៉ូដ Monse and Oscar de la Renta សម្រាប់រដូវរងា/ស្លឹកឈើជ្រុះ ក្នុងសប្តាហ៍បង្ហាញម៉ូដ New York Fashion Week នៅក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
![កាំជ្រួចដែលធ្វើនៅប្រទេសអ៊ីតាលីត្រូវបានគេបាញ់ទៅលើមេឃ ក្នុងពេលប្រកួតតន្រ្តី Pyro អន្តរជាតិលើកទី៦ នៅបរិវេណផ្សារទំនើប Mall of Asia នៅក្នុងក្រុង Pasay ប្រទេសហ្វីលីពីន។](https://gdb.voanews.com/98dce6d7-5729-498d-8e5d-5745cb647d55_w1024_q10_s.jpg)
១០
កាំជ្រួចដែលធ្វើនៅប្រទេសអ៊ីតាលីត្រូវបានគេបាញ់ទៅលើមេឃ ក្នុងពេលប្រកួតតន្រ្តី Pyro អន្តរជាតិលើកទី៦ នៅបរិវេណផ្សារទំនើប Mall of Asia នៅក្នុងក្រុង Pasay ប្រទេសហ្វីលីពីន។
![សុនខឈ្មោះ Davis រង់ចាំនៅលើឆាក ក្នុងកម្មវិធី Westminster Kennel Club Dog Show ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។](https://gdb.voanews.com/47f77b58-317f-4291-93aa-1645f4dc5ef1_w1024_q10_s.jpg)
១១
សុនខឈ្មោះ Davis រង់ចាំនៅលើឆាក ក្នុងកម្មវិធី Westminster Kennel Club Dog Show ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
![នេះជាទិដ្ឋភាពនៃការបង្ហាញម៉ូដបុរស និងស្រ្តី សម្រាប់រដូវរងា/ស្លឹកឈើជ្រុះ សម្រាប់ឆ្នាំ២០១៧/២០១៨ នៅបណ្ណាល័យ New York Public Library ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។](https://gdb.voanews.com/c2233a74-9dbd-4a6a-9c37-45633d9cc000_w1024_q10_s.jpg)
១២
នេះជាទិដ្ឋភាពនៃការបង្ហាញម៉ូដបុរស និងស្រ្តី សម្រាប់រដូវរងា/ស្លឹកឈើជ្រុះ សម្រាប់ឆ្នាំ២០១៧/២០១៨ នៅបណ្ណាល័យ New York Public Library ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។