កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៣ កុម្ភៈ ២០២០

១
យន្តហោះកងទ័ពជើងទឹកសិង្ហបុរី F-15SG ចូលរួមក្នុងការសម្ដែងនៅលើអាកាស នៅក្នុងពិធីពិព័រណ៍ទ័ពអាសរបស់សិង្ហបុរី។

២
ប្រធានាធិបតីបារាំង Emmanuel Macron ដែលអមដំណើរដោយលោក Mathieu Dechavanne ប្រធានប្រតិបត្តិក្រុមហ៊ុន Compagnie du Mont-Blanc និងអ្នកសិក្សាពីផែនទឹកកក លោក Luc Moreau កំពុងទស្សនាភ្នំទឹកកក Mer de Glace ដែលជាកន្លែងមានទឹកកកធំបំផុតរបស់ប្រទេសបារាំង។ កម្រិតទឹកកកកនៅភ្នំទឹកកកនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលស្ថិតនៅតំបន់ Chamonix។

៣
បុរសជនជាតិជប៉ុនអាយុ ១១២ ឆ្នាំ គឺលោក Chitetsu Watanabe ថតរូបនៅជិតសំណេរដែលសរសេរថា «លេខ១នៅលើពិភពលោក» បន្ទាប់ពីលោកត្រូវបានប្រគល់ពានរង្វាន់ក្នុងនាមជាបុរសដែលមានអាយុវែងបំផុតនៅលើពិភពលោក ដែលរស់នៅទីក្រុង Joetsu ខេត្ត Niigata។

៤
ក្មេងប្រុសម្នាក់ពាក់ប្រអប់មួយនៅលើក្បាល នៅឯស្ថានីយ៍រថភ្លើងទីក្រុងសៀងហៃ ប្រទេសចិន។

៥
ព្រះសង្ឃពុទ្ធសាសនា កំពុងសូត្រមន្តក្នុងពិធីបើកឡើងវិញនូវហាងលក់ទំនិញ Terminal 21 នៅខេត្ត Nakhon Ratchasima ប្រទេសថៃ។ ទីនេះរងនូវការបាញ់ប្រហារកាលពីសប្ដាហ៍មុន។

៦
ទាហាននៃកងយោធា A Company មកពីកងវរសេនាតូចវិស្វកម្ម 326th នៃកងពលទ័ពអាកាស 101 Airborne កំពុងបំផ្ទុះជញ្ជាំង ក្នុងពេលហ្វឹកហាត់នៅ Fort Campbell រដ្ឋ Kentucky សហរដ្ឋអាមេរិក។

៧
បុរសម្នាក់កាន់មេក្រូ ហើយកំពុងអង្គុយនៅលើម៉ូតូ នៅពេលបើកបរកាត់មុខឡានដែលសម្អាតទីធ្លាសាធារណៈ នៅជិតកន្លែងរស់នៅរបស់ពលរដ្ឋ នៅស្រុក Panyu ក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន បន្ទាប់ពីមានផការផ្ទុះឡើងនៃជំងឺកូរ៉ូណា នៅក្នុងប្រទេសនេះ។

៨
កូនខ្លាឃ្មុំទឹកកកមួយក្បាលកំពុងដើរជាមួយមេរបស់វាឈ្មោះ Nora នៅសួនសត្វ Schoenbrunn នៅទីក្រុងវីយែន ប្រទេសអូទ្រីស។

៩
តារាបង្ហាញម៉ូតបង្ហាញការច្នៃប្រឌិតរបស់លោក Marc Jacobs សម្រាប់រដូវរងា ឆ្នាំ ២០២០ នៅក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍ នៅទីក្រុងញូវយ៉ក។

១០
ប្រភេទសត្វជ្រូកព្រៃឈ្មោះ Valentina អាយុ ៣ ថ្ងៃ ដែលបានកើតដោយបង្ខំហើយជាសត្វដែលជិតផុតពូជនៅទ្វីបអាមេរិកកណ្ដាល កំពុងនៅជិតមេរបស់វានៅសួនសត្វជាតិ ក្នុងទីក្រុងម៉ាណាហ្គា ប្រទេសនីការ៉ាហ្គា។