រូបភាពជុំវិញពិភពលោកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ប៉ាឡេស្ទីន កេនយ៉ា ស៊ីរី សហរដ្ឋអាមេរិក ចិន មីយ៉ាន់ម៉ា និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ១១ កុម្ភៈ ២០២០

១
ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas លើកឯកសារពេលលោកកំពុងថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅទីស្នាក់កណ្តាលរបស់អង្គការសហប្រជាជាតិ។

២
ក្រុមយោធាសែងម្ឈូសអតីតប្រធានាធិបតី Daniel arap Moi រុំដោយទង់ជាតិកេនយ៉ាក្នុងកីឡដ្ឋាន Nyayo រដ្ឋធានីណៃរ៉ូប៊ី។

៣
បាតុករប្រឆាំងរដ្ឋាភិបាលគប់ដុំថ្មទៅកាន់ប៉ូលិសអំឡុងបាតុកម្មប្រឆាំងនឹងកិច្ចប្រជុំសភាក្នុងទីក្រុង Beirut ប្រទេសលីបង់។

៤
ឧទ្ធម្ភាគចក្ររបស់រដ្ឋាភិបាលស៊ីរីត្រូវបានបាញ់ក្នុងខេត្ត Idlib។

៦
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានស្វាគមន៍ដោយទីប្រឹក្សាជាន់ខ្ពស់ Ivanka Trump ក្នុងយុទ្ធនាការឃោសនាក្នុងទីក្រុង Manchester រដ្ឋ New Hampshire កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

៧
ពាណិជ្ជករពាក់ម៉ាសនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយបន្ទាប់ពីមានការផ្ទុះវីរុសកូរ៉ូណាក្នុងខេត្ត Yunnan ប្រទេសចិនកាលពីថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២០។

១១
ស្ត្រីជនជាតិ Maasai ស្លៀកសម្លៀកបំពាក់ប្រពៃណីចូលរួមក្នុងពិធីរំឮកវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីកេនយ៉ា Daniel Arap Moi ក្នុងកីឡដ្ឋាន រដ្ឋធានីណៃរ៉ូប៊ី។

១២
បុរសម្នាក់ជិះរទេះគោអំឡុងការប្រណាំងមួយក្នុងវត្ត Nay Young Pya Inn ជាយក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា។

១៣
បន្លៃផ្លែឈើធ្លាក់រប៉ាត់រប៉ាយនៅតាមផ្លូវ CEAGESP ដែលត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងដ៏ធំក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។