រូបភាពជុំវិញពិភពលោកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៧ មកពីប្រទេសស៊ែប៊ី ហ្សកហ្ស៊ី ព័រទុយហ្គាល់ ឥណ្ឌា ប៊ុលហ្គារី អេមីរ៉ាតអារ៉ាប់រួម កម្ពុជា កូវ៉ែត ស្រីលង្កា ប៉េកាំង សាធារណរដ្ឋឆែក អង់គ្លេស សហរដ្ឋអាមេរិក បែលហ្ស៊ិក និងជប៉ុន។
រូបភាពជុំវិញពិភពលោក ១០ កុម្ភៈ ២០១៧
![កីឡាករប្រណាំងសត្វអូដ្ឋកំពុងចេញដំណើរក្នុងកម្មវិធីប្រណាំងអូដ្ឋជាលក្ខណៈប្រពៃណីមួយឈ្មោះថា ពិធីសត្វអូដ្ឋ Sheikh Sultan Bin Zayed al-Nahyan ដែលរៀបចំឡើងនៅក្នុងទីលានប្រណាំង Shweihan នៅជាយក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/0f8d3725-0cf1-43db-bcce-226d69ed7e98_w1024_q10_s.jpg)
១
កីឡាករប្រណាំងសត្វអូដ្ឋកំពុងចេញដំណើរក្នុងកម្មវិធីប្រណាំងអូដ្ឋជាលក្ខណៈប្រពៃណីមួយឈ្មោះថា ពិធីសត្វអូដ្ឋ Sheikh Sultan Bin Zayed al-Nahyan ដែលរៀបចំឡើងនៅក្នុងទីលានប្រណាំង Shweihan នៅជាយក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។
![ជនភៀសខ្លួនអាហ្វហ្គានីស្ថានអង្គុយក្រោយពេលឡើងទៅលើឃ្លាំងដែលគេបោះបង់ចោលមួយ ដែលគាត់និងជនចំណាកស្រុកផ្សេងទៀតបានស្នាក់នៅក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី។](https://gdb.voanews.com/f9c63d3b-88dd-48e6-967d-7c1c94dc1691_w1024_q10_s.jpg)
២
ជនភៀសខ្លួនអាហ្វហ្គានីស្ថានអង្គុយក្រោយពេលឡើងទៅលើឃ្លាំងដែលគេបោះបង់ចោលមួយ ដែលគាត់និងជនចំណាកស្រុកផ្សេងទៀតបានស្នាក់នៅក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី។
![ក្រុមបាតុករកាន់ទង់ជាតិប្រទេសហ្សកហ្ស៊ី និងបដាដែលមានរូបភាពអតីតនាយករដ្ឋមន្ត្រីនិងជាសេដ្ឋី Bidzina Ivanishvili ក្នងពេលដង្ហែក្បួនបង្ហាញការគាំទ្រដល់ប៉ុស្តិ៍ទូរទស្សន៍ Rustavi 2 នៅទីកក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី។](https://gdb.voanews.com/d5d936a7-d462-4ac1-beac-ba41b0580cc1_w1024_q10_s.jpg)
៣
ក្រុមបាតុករកាន់ទង់ជាតិប្រទេសហ្សកហ្ស៊ី និងបដាដែលមានរូបភាពអតីតនាយករដ្ឋមន្ត្រីនិងជាសេដ្ឋី Bidzina Ivanishvili ក្នងពេលដង្ហែក្បួនបង្ហាញការគាំទ្រដល់ប៉ុស្តិ៍ទូរទស្សន៍ Rustavi 2 នៅទីកក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី។
![កីឡាករ Rafael Tapia ពីប្រទេសស៊ីលី លោតចុះតាមខ្យល់ព្យុះក្នុងពេលប្រកួតកីឡាជិះស្គីក្នុងខ្យល់ព្យុះនៅ Praia do Norte ឬឆ្នេរខាងកើត ក្នុងទីក្រុង Nazare ប្រទេសព័រទុយហ្គាល់។](https://gdb.voanews.com/7842ec6f-9462-4892-91aa-bde7a5cc0bb1_w1024_q10_s.jpg)
៤
កីឡាករ Rafael Tapia ពីប្រទេសស៊ីលី លោតចុះតាមខ្យល់ព្យុះក្នុងពេលប្រកួតកីឡាជិះស្គីក្នុងខ្យល់ព្យុះនៅ Praia do Norte ឬឆ្នេរខាងកើត ក្នុងទីក្រុង Nazare ប្រទេសព័រទុយហ្គាល់។
![ក្រុមកម្មករបេះមែកចេញពីផ្លែម្ទេសនៅក្នុងចម្ការមួយនៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។ ](https://gdb.voanews.com/ce2dab19-8ee6-40be-acdc-00406db41543_w1024_q10_s.jpg)
៥
ក្រុមកម្មករបេះមែកចេញពីផ្លែម្ទេសនៅក្នុងចម្ការមួយនៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។
![ក្រុមអ្នកបួងសួងបានជួបជុំគ្នានៅជុំវិញភ្លើងទៀនដែលគេដាក់ក្នុងក្រឡដែលមានលុយ ក្នុងអំឡុងពិធីជួបជុំគ្នាមួយតាមបែបសាសនា គឺនៅក្នុងទិវា Saint Haralampi ដែលជាអ្នកមានបុណ្យក្នុងសាសនា Orthodox តំណាងឲ្យអ្នកថែរក្សាសត្វឃ្មុំ។ ពិធីនេះធ្វើឡើងនៅព្រះវិហារគ្រិស្តសាសនាមួយក្នុងទីក្រុង Blagoevgrad ប្រទេសប៊ុលហ្គារី។](https://gdb.voanews.com/134222bf-bdf9-4bc8-8737-0a8d13718707_w1024_q10_s.jpg)
៦
ក្រុមអ្នកបួងសួងបានជួបជុំគ្នានៅជុំវិញភ្លើងទៀនដែលគេដាក់ក្នុងក្រឡដែលមានលុយ ក្នុងអំឡុងពិធីជួបជុំគ្នាមួយតាមបែបសាសនា គឺនៅក្នុងទិវា Saint Haralampi ដែលជាអ្នកមានបុណ្យក្នុងសាសនា Orthodox តំណាងឲ្យអ្នកថែរក្សាសត្វឃ្មុំ។ ពិធីនេះធ្វើឡើងនៅព្រះវិហារគ្រិស្តសាសនាមួយក្នុងទីក្រុង Blagoevgrad ប្រទេសប៊ុលហ្គារី។
![អ្នកធ្វើការបួងសួងស្តោះទឹកមន្តនៅលើដាវក្នុងពេលចូលរួមក្នុងបុណ្យហែអ្នកតា ដែលជាពិធីមួយដើម្បីបញ្ជាក់ពីការបញ្ចប់នៃបុណ្យចូលឆ្នាំនៃជនជាតិចិនក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។](https://gdb.voanews.com/55a4da04-3f8c-4c4f-9b5e-b20219addd27_w1024_q10_s.jpg)
៧
អ្នកធ្វើការបួងសួងស្តោះទឹកមន្តនៅលើដាវក្នុងពេលចូលរួមក្នុងបុណ្យហែអ្នកតា ដែលជាពិធីមួយដើម្បីបញ្ជាក់ពីការបញ្ចប់នៃបុណ្យចូលឆ្នាំនៃជនជាតិចិនក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
![សត្វឥន្ទ្រីទ្វីបអឺរ៉ុបមួយក្បាល ត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងពិធីតាំងលក់របស់របរមួយនៅទីក្រុងកូវ៉ែត។](https://gdb.voanews.com/c7436678-9705-4de8-b378-cf694ed6d9b5_w1024_q10_s.jpg)
៨
សត្វឥន្ទ្រីទ្វីបអឺរ៉ុបមួយក្បាល ត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងពិធីតាំងលក់របស់របរមួយនៅទីក្រុងកូវ៉ែត។
![អ្នកកាន់សាសនាព្រះពុទ្ធក្នុងប្រទេសស្រីលង្កា ដើរកាត់កន្លែងតាំងរូបព្រះពុទ្ធក្នុងកម្មវិធីបុណ្យ Poya ដែលមានន័យថាថ្ងៃពេញបូណ៌មី នៅក្នុងវត្ត Gangarama នៅជីតទីក្រុងកូឡុំបូ។](https://gdb.voanews.com/6eaeec5c-cbbd-49ef-b2c9-66a2539aba71_w1024_q10_s.jpg)
៩
អ្នកកាន់សាសនាព្រះពុទ្ធក្នុងប្រទេសស្រីលង្កា ដើរកាត់កន្លែងតាំងរូបព្រះពុទ្ធក្នុងកម្មវិធីបុណ្យ Poya ដែលមានន័យថាថ្ងៃពេញបូណ៌មី នៅក្នុងវត្ត Gangarama នៅជីតទីក្រុងកូឡុំបូ។
![ទេសចរកំពុងយកទូរស័ព្ទថតរូបពិធីបុណ្យគោមដែលត្រូវបានគេដុតបញ្ឆេះនៅក្នុងឧទ្យានមួយនៅទីក្រុងប៉េកាំង។](https://gdb.voanews.com/b5e57118-ed8d-4409-97ce-cec03ad2619e_w1024_q10_s.jpg)
១០
ទេសចរកំពុងយកទូរស័ព្ទថតរូបពិធីបុណ្យគោមដែលត្រូវបានគេដុតបញ្ឆេះនៅក្នុងឧទ្យានមួយនៅទីក្រុងប៉េកាំង។
![មនុស្សម្នាកំពុងសប្បាយរីករាយក្នុងការជិះស្គីនៅលើទឹកកកនៅផ្ទៃទឹកទំនប់ Lipno ដ៏ធំដែលបានកកនៅជិតភូមិ Frymburk សាធារណរដ្ឋឆែក។](https://gdb.voanews.com/d05431b4-02f7-409b-9f11-321f64ebd745_w1024_q10_s.jpg)
១១
មនុស្សម្នាកំពុងសប្បាយរីករាយក្នុងការជិះស្គីនៅលើទឹកកកនៅផ្ទៃទឹកទំនប់ Lipno ដ៏ធំដែលបានកកនៅជិតភូមិ Frymburk សាធារណរដ្ឋឆែក។
![បុគ្គលិកម្នាក់ឈប់ដើម្បីថតរូបជាមួយរូបអ្នកស្រី Marilyn Monroe ដែលថតចេញពីកុំព្យូទ័រ ដែលរូបទាំងនេះគូរឡើងដោយវិចិត្រករ Andy Warhol ជាផ្នែកមួយនៃការតាំងពិព័រណ៍ដែលមានចំណងជើងថា «ក្តីស្រមៃរបស់ជនជាតិអាមេរិកាំង៖ ល្បីល្បាញនាពេលបច្ចុប្បន្ន» នៅសារមន្ទីរចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍។](https://gdb.voanews.com/fc78cb92-d3dd-4398-adec-ce6c25a47b74_w1024_q10_s.jpg)
១២
បុគ្គលិកម្នាក់ឈប់ដើម្បីថតរូបជាមួយរូបអ្នកស្រី Marilyn Monroe ដែលថតចេញពីកុំព្យូទ័រ ដែលរូបទាំងនេះគូរឡើងដោយវិចិត្រករ Andy Warhol ជាផ្នែកមួយនៃការតាំងពិព័រណ៍ដែលមានចំណងជើងថា «ក្តីស្រមៃរបស់ជនជាតិអាមេរិកាំង៖ ល្បីល្បាញនាពេលបច្ចុប្បន្ន» នៅសារមន្ទីរចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍។
![ស្ត្រីម្នាក់កាន់សត្វឆ្កែ២ក្បាលនៅពេលមកដល់សណ្ឋាគារ Pennsylvania មុនពេលមកដល់នៃកម្មវិធីតាំងបង្ហាញសត្វឆ្កែលើកទី១៤១ ឈ្មោះថាកម្មវិធី Westminster Kennel Club Dog Show នៅកណ្ដាលទីក្រុង Manhattan នៃទីក្រុងញូវយ៉ក។](https://gdb.voanews.com/2c985fd9-8a42-450f-8344-fdefc2326c65_w1024_q10_s.jpg)
១៣
ស្ត្រីម្នាក់កាន់សត្វឆ្កែ២ក្បាលនៅពេលមកដល់សណ្ឋាគារ Pennsylvania មុនពេលមកដល់នៃកម្មវិធីតាំងបង្ហាញសត្វឆ្កែលើកទី១៤១ ឈ្មោះថាកម្មវិធី Westminster Kennel Club Dog Show នៅកណ្ដាលទីក្រុង Manhattan នៃទីក្រុងញូវយ៉ក។
![ប្រតិកម្មស្ករសូកូឡា ត្រូវបានគេបង្ហាញនៅថ្ងៃបើកឆាកនៃកម្មវិធីតាំងបង្ហាញស្ករសូកូឡានៅទីក្រុងព្រុចសែល ប្រទេសបែលប្ស៊ីក។](https://gdb.voanews.com/8b193c4b-77f1-45de-ad0d-6db80515cb2b_w1024_q10_s.jpg)
១៤
ប្រតិកម្មស្ករសូកូឡា ត្រូវបានគេបង្ហាញនៅថ្ងៃបើកឆាកនៃកម្មវិធីតាំងបង្ហាញស្ករសូកូឡានៅទីក្រុងព្រុចសែល ប្រទេសបែលប្ស៊ីក។
![អ្នករចនាម៉ូត Amanda Davis កំពុងពិនិត្យផ្នែកខ្លះនៃតុតាំងដែលសរសេរថា«ទីក្រុង Manchester នៅជិតមាត់សមុទ្រ» ដែលតុនេះគេប្រើសម្រាប់ពីធីទទួលទានអាហារក្នុងកម្មវិធីប្រគល់ពានរង្វាន់ខ្សែភាពយន្ត British Academy Film Awards នៅទីក្រុងឡុងដ៍។](https://gdb.voanews.com/0cf8150d-87a8-4565-8cd6-d07be559c140_w1024_q10_s.jpg)
១៥
អ្នករចនាម៉ូត Amanda Davis កំពុងពិនិត្យផ្នែកខ្លះនៃតុតាំងដែលសរសេរថា«ទីក្រុង Manchester នៅជិតមាត់សមុទ្រ» ដែលតុនេះគេប្រើសម្រាប់ពីធីទទួលទានអាហារក្នុងកម្មវិធីប្រគល់ពានរង្វាន់ខ្សែភាពយន្ត British Academy Film Awards នៅទីក្រុងឡុងដ៍។
![គូស្រករមួយគូដែលស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុនឈប់ដើម្បីថតរូបដាក់តាំងក្នុងពិធីមង្គលការ នៅសួនផ្កា rapeseed នៅឧទ្យាន Hamarikyu ក្នុងទីក្រុងតូក្យូ។](https://gdb.voanews.com/e1134b6a-44ec-4f88-bc0c-c9f5979a05fa_w1024_q10_s.jpg)
១៦
គូស្រករមួយគូដែលស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុនឈប់ដើម្បីថតរូបដាក់តាំងក្នុងពិធីមង្គលការ នៅសួនផ្កា rapeseed នៅឧទ្យាន Hamarikyu ក្នុងទីក្រុងតូក្យូ។