បណ្ដុំរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០២ កុម្ភៈ ២០១៨
![កងយោធាស្រីលង្កាដើរក្បួនដោយមានកាន់ទង់ជាតិនៅក្នុងព្យុហយាត្រាមួយដើម្បីសមត្រៀមខ្លួនសម្រាប់ទិវាឯករាជ្យជាតិលើកទី៧០ ក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។](https://gdb.voanews.com/fee667a6-093f-4be6-919e-2fb9e2613011_cx0_cy1_cw0_w1024_q10_r1_s.jpg)
១
កងយោធាស្រីលង្កាដើរក្បួនដោយមានកាន់ទង់ជាតិនៅក្នុងព្យុហយាត្រាមួយដើម្បីសមត្រៀមខ្លួនសម្រាប់ទិវាឯករាជ្យជាតិលើកទី៧០ ក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
![លោក Al Dereume សហអ្នកចាត់ការក្លឹប Groundhog កំពុងកាន់សត្វ groundhog ដែលគេដាក់ឈ្មោះថា Punxsutawney Phil ដែលជាសត្វមានសមត្ថភាពក្នុងការព្យាករណ៍អាកាសធាតុ ក្នុងពិធីអបអរលើកទី៣២ នៃទីវាសត្វ Groundhog នៅស្រុក Punxsutawney នៃរដ្ឋ Pennsylvania។](https://gdb.voanews.com/e799f61f-da9d-4aa0-a1b5-531e296414e0_w1024_q10_s.jpg)
២
លោក Al Dereume សហអ្នកចាត់ការក្លឹប Groundhog កំពុងកាន់សត្វ groundhog ដែលគេដាក់ឈ្មោះថា Punxsutawney Phil ដែលជាសត្វមានសមត្ថភាពក្នុងការព្យាករណ៍អាកាសធាតុ ក្នុងពិធីអបអរលើកទី៣២ នៃទីវាសត្វ Groundhog នៅស្រុក Punxsutawney នៃរដ្ឋ Pennsylvania។
![ខ្លាឃ្មុំទឹកកក២ក្បាល កំពុងហិតនំ doughnut ដែលកកធ្វើពីសាច់ត្រី បន្លែ និងផ្លែឈើ ដែលគេដាក់ឲ្យវាក្នុងពិធីបុណ្យខានីវ៉ាលសម្រាប់សត្វ នៅក្នុងសួន Budapest ក្នុងរដ្ឋធានីប៊ុយដាប៉ែស ប្រទេសហុងគ្រី។](https://gdb.voanews.com/e6713571-a6a6-4e79-b5d5-22106c2df555_w1024_q10_s.jpg)
៣
ខ្លាឃ្មុំទឹកកក២ក្បាល កំពុងហិតនំ doughnut ដែលកកធ្វើពីសាច់ត្រី បន្លែ និងផ្លែឈើ ដែលគេដាក់ឲ្យវាក្នុងពិធីបុណ្យខានីវ៉ាលសម្រាប់សត្វ នៅក្នុងសួន Budapest ក្នុងរដ្ឋធានីប៊ុយដាប៉ែស ប្រទេសហុងគ្រី។
![កងព័ទសេណេហ្គាល់ ឈរនៅឯវិមានប្រធានាធិបតីក្នុងទីក្រុងដាកា នៅពេលប្រធានាធិបតីបារាំងបានមកដល់ ដើម្បីជួបជាមួយសមភាគីសេណេហ្គាល់។](https://gdb.voanews.com/bfd73eef-6b5c-46ea-9583-9806cf570623_w1024_q10_s.jpg)
៤
កងព័ទសេណេហ្គាល់ ឈរនៅឯវិមានប្រធានាធិបតីក្នុងទីក្រុងដាកា នៅពេលប្រធានាធិបតីបារាំងបានមកដល់ ដើម្បីជួបជាមួយសមភាគីសេណេហ្គាល់។
![សត្វស្វាពីរក្បាលកំពុងសម្រាកជាមួយគ្នានៅអាគាររដ្ឋសភាក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/e5665c5d-3eb1-4032-b8bd-ce70ef0d7295_w1024_q10_s.jpg)
៥
សត្វស្វាពីរក្បាលកំពុងសម្រាកជាមួយគ្នានៅអាគាររដ្ឋសភាក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
![កម្មករម្នាក់កំពុងចងខ្សែដើម្បីលាតរូបភាពមួយនៅលើអាគារក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/a13f1072-3d2c-4f82-8913-8da02522729d_w1024_q10_s.jpg)
៦
កម្មករម្នាក់កំពុងចងខ្សែដើម្បីលាតរូបភាពមួយនៅលើអាគារក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
![សត្វអូដ្ឋដែលឈ្នះរង្វាន់ជាសត្វអូដ្ឋស្អាតជាងគេត្រូវបានគេចាប់លាបរមៀតក្នុងពិធីបុណ្យអូដ្ឋ Sheikh Sultan Bin Zayed al-Nahyan នៅទីលានប្រណាំង Shweihan នៅក្រុងមាត់សមុទ្រ al-Ain នៅជាយក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/daa6e8e5-116a-4e28-abac-3dc42d6095da_w1024_q10_s.jpg)
៧
សត្វអូដ្ឋដែលឈ្នះរង្វាន់ជាសត្វអូដ្ឋស្អាតជាងគេត្រូវបានគេចាប់លាបរមៀតក្នុងពិធីបុណ្យអូដ្ឋ Sheikh Sultan Bin Zayed al-Nahyan នៅទីលានប្រណាំង Shweihan នៅក្រុងមាត់សមុទ្រ al-Ain នៅជាយក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
![ស្បែកជើងសម្រាប់រាំរបាំបាឡេត្រូវគេព្យួរនៅលើផ្លូវដែលជាផ្នែកមួយនៃការធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចថ្មីៗនេះ ក្នុងការកាត់បន្ថយប្រាក់មូលនិធីសម្រាប់ក្រុមហ៊ុនរបាំបាឡេដែលគាំទ្រដោយរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។](https://gdb.voanews.com/fd7695e7-64db-466d-93a8-e08cfbad6167_w1024_q10_s.jpg)
៨
ស្បែកជើងសម្រាប់រាំរបាំបាឡេត្រូវគេព្យួរនៅលើផ្លូវដែលជាផ្នែកមួយនៃការធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចថ្មីៗនេះ ក្នុងការកាត់បន្ថយប្រាក់មូលនិធីសម្រាប់ក្រុមហ៊ុនរបាំបាឡេដែលគាំទ្រដោយរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។
![កូនសត្វដំរីទឹកដែលមានអាយុ៣ថ្ងៃកំពុងដេកនៅលើពោះរបស់មេវាដែលមានអាយុ៩ឆ្នាំដែលគេដាក់ឈ្មោះថា Dashya នៅក្នុងសួនជីវៈ Bannerghatta នៅជាយក្រុង Bengaluru ប្រទេសឥណ្ឌា។](https://gdb.voanews.com/f5f87a40-7314-48bf-bdec-24c0b2d78993_w1024_q10_s.jpg)
៩
កូនសត្វដំរីទឹកដែលមានអាយុ៣ថ្ងៃកំពុងដេកនៅលើពោះរបស់មេវាដែលមានអាយុ៩ឆ្នាំដែលគេដាក់ឈ្មោះថា Dashya នៅក្នុងសួនជីវៈ Bannerghatta នៅជាយក្រុង Bengaluru ប្រទេសឥណ្ឌា។
![ស្ត្រីម្នាក់កំពុងត្រងទឹកនៅក្នុងសំណង់ស្នាក់នៅមួយក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។](https://gdb.voanews.com/2037caed-086c-4b9b-a199-7475b2e1c4f8_w1024_q10_s.jpg)
១០
ស្ត្រីម្នាក់កំពុងត្រងទឹកនៅក្នុងសំណង់ស្នាក់នៅមួយក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។
![ក្មេងម្នាក់កំពុងដើរពេលមានធ្លាក់ព្រិលនៅលើផ្លូវសម្រាប់អ្នកថ្មើរជើងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/a79aaacf-666c-4668-8eb7-4e5118d3e5d1_w1024_q10_s.jpg)
១១
ក្មេងម្នាក់កំពុងដើរពេលមានធ្លាក់ព្រិលនៅលើផ្លូវសម្រាប់អ្នកថ្មើរជើងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![យន្តហោះចម្បាំង F-15SG (កណ្ដាល) និងយន្តហោះចម្បាំង F-16 ពីរគ្រឿងទៀតនៅសងខាង ពីកងកម្លាំងទ័ពអាកាសសិង្ហបុរី កំពុងសម្តែងការហោះហើរដោយមានបញ្ចេញភ្លើង ក្នុងពេលបង្ហាញជំនាញហោះហើរនៅមុនការបង្ហាញផ្លូវការមកដល់។](https://gdb.voanews.com/ffaa4d5a-ae7c-426f-af26-1324053b12fd_w1024_q10_s.jpg)
១២
យន្តហោះចម្បាំង F-15SG (កណ្ដាល) និងយន្តហោះចម្បាំង F-16 ពីរគ្រឿងទៀតនៅសងខាង ពីកងកម្លាំងទ័ពអាកាសសិង្ហបុរី កំពុងសម្តែងការហោះហើរដោយមានបញ្ចេញភ្លើង ក្នុងពេលបង្ហាញជំនាញហោះហើរនៅមុនការបង្ហាញផ្លូវការមកដល់។
![បាតុករប៉ាឡេស្ទីនកំពុងគប់ដុំថ្មក្នុងពេលប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល នៅជិតព្រំដែនជាមួយប្រទេសអ៊ីស្រាអែល នៅខាងត្បូងទីក្រុង Khan Yunis នៃតំបន់ Gaza Strip។](https://gdb.voanews.com/cb0e6df0-2b4f-42b2-8904-007a1742c53f_w1024_q10_s.jpg)
១៣
បាតុករប៉ាឡេស្ទីនកំពុងគប់ដុំថ្មក្នុងពេលប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល នៅជិតព្រំដែនជាមួយប្រទេសអ៊ីស្រាអែល នៅខាងត្បូងទីក្រុង Khan Yunis នៃតំបន់ Gaza Strip។
![លោក Meric Greenbaum ដែលជាអ្នកជំនាញកំពុងធ្វើការនៅជាន់ផ្ទាល់ដីនៅផ្សារភាគហ៊ុនក្នុងទីក្រុងញូវយ៉ក។](https://gdb.voanews.com/6d997a54-54e8-4c45-9d65-de20b4ae3fe7_w1024_q10_s.jpg)
១៤
លោក Meric Greenbaum ដែលជាអ្នកជំនាញកំពុងធ្វើការនៅជាន់ផ្ទាល់ដីនៅផ្សារភាគហ៊ុនក្នុងទីក្រុងញូវយ៉ក។
![ព្រះចន្ទពេញវង់ចាំងឆ្លុះគ្នាជាមួយភ្នំភ្លើង Mayon នៅពេលវាបញ្ចេញកំអែរពេលមានការផ្ទុះដ៏ខ្លាំងមួយ ក្រោយពេលមានចន្ទគ្រាស នៅទីក្រុង Legazpi ប្រទេសហ្វីលីពីន។](https://gdb.voanews.com/615f7cf1-7052-47da-85e7-86f6937e9cd6_w1024_q10_s.jpg)
១៥
ព្រះចន្ទពេញវង់ចាំងឆ្លុះគ្នាជាមួយភ្នំភ្លើង Mayon នៅពេលវាបញ្ចេញកំអែរពេលមានការផ្ទុះដ៏ខ្លាំងមួយ ក្រោយពេលមានចន្ទគ្រាស នៅទីក្រុង Legazpi ប្រទេសហ្វីលីពីន។