អស់រយៈពេលជាង១០ថ្ងៃហើយដែលលោកឃឹម សឿន បានរង់ចាំដំណឹងកូនប្រុសរបស់លោក។ កូនប្រុសរបស់លោក ឈ្មោះ ឃឹម សូផាត បានបាត់ខ្លួនក្នុងព្រឹត្តិការណ៍នៃបាញ់បង្រ្កាបបាតុករជាកម្មកររោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ាកាលពីថ្ងៃទី៣ខែមករាកន្លងទៅក្នុងទីក្រុងភ្នំពេញ។ (ឃួន ធារ៉ា VOA)