ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកគាំទ្រ​រង​របួស​​ពេល​ប៉ះទង្គិច​គ្នា​នៅ​​អំឡុងពេល​ការ​ប្រកួត​ជើងឯក​ពានរង្វាន់​បាល់ទាត់​អឺរ៉ុប


ក្រុម​អ្នកគាំទ្រ​ប៉ះទង្គិច​គ្នា​នៅ​កីឡាដ្ឋាន Stade Velodrome ក្នុង​ក្រុង Marseille បន្ទាប់​ពីការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​បារាំង​ កាល​ពី​ថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ​២០១៦។
ក្រុម​អ្នកគាំទ្រ​ប៉ះទង្គិច​គ្នា​នៅ​កីឡាដ្ឋាន Stade Velodrome ក្នុង​ក្រុង Marseille បន្ទាប់​ពីការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​បារាំង​ កាល​ពី​ថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ​២០១៦។

សហព័ន្ធ​ FIFA ដែល​ជា​អង្គការ​អន្តរជាតិ​ខាង​កីឡា​បាល់ទាត់ បាន​និយាយថា​«ពួក​ជន​បង្កើតភាព​វឹកវរភ្លីភ្លើ» បាន​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា​ «គួរ​ឲ្យ​ខ្មាស់អៀន» នៅ​ក្នុង​ការ​ប្រកួត​កីឡាបាល់ទាត់​កាល​ពី​ថ្ងៃ​សោរ៍​នៅ​ក្នុង​ក្រុង​ពីរ​នៃ​ប្រទេស​បារាំង។

សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កីឡា​បាល់ទាត់​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​អំពើ​ហិង្សា​នេះ។

មាន​មនុស្ស​ជាង​៣៥​នាក់​បាន​ត្រូវ​របួស​នៅ​ក្នុង​ក្រុង Marseille បន្ទាប់​ពី​ក្រុមអ្នកគាំទ្រ​កីឡាករ​បាល់ទាត់​អង់គ្លេស និង​រុស្សី​បាន​ប៉ះទង្គិច​គ្នា​នៅខាង​ក្នុង​និង​នៅ​ជុំវិញ​កីឡាដ្ឋាន Velodrome។ បន្ទាប់​ពីការ​ប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​ទ្វីបអឺរ៉ុប​បញ្ចប់ ​ដោយ​មាន​ពិន្ទុ​ស្មើគ្នា​ ក្រុម​អ្នកគាំទ្រ​កីឡាកររុស្សី​បានវាយ​ប្រហារ​ភាគី​អង់គ្លេស ដោយ​បង្ខំ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​ប្រទេស​អង់គ្លេស​រត់គេច​ខ្លួន ​និង​ឡើង​លើ​របង​នៅ​ក្នុង​ការប្រឹងប្រែង​រត់គេច​ខ្លួន​ពី​ការ​វាយ​ប្រហារ។​

នៅ​ក្នុង​ក្រុង​ Nice អំពើ​ហិង្សា​រវាងអ្នកគាំទ្រ​ក្រុម​កីឡាករ​អៀរឡង់​ខាង​ជើង ​និង​អ្នកគាំទ្រ​ក្នុង​ស្រុក​បាន​ធ្វើ​ឲ្យ​មនុស្ស០៧​នាក់​រងរបួស។

អង្គការ​ត្រួតត្រា​កីឡាបាល់ទាត់​នៃ​ទ្វីបអឺរ៉ុប​បាន​និយាយ​ថា ​ខ្លួន​នឹង​ចាត់ «វិធានការ​កែតម្រូវ» ដើម្បី​ពង្រឹង​កិច្ចការពារ​សន្តិសុខ​នៅ​ឯ​កីឡាដ្ឋាន​ទាំងពីរ​នេះ។

សហភាព​នៃ​សមាគម​កីឡាបាល់ទាត់​អឺរ៉ុប បាន​ថ្កោលទោស​អំពើហិង្សា​នេះដោយ​និយាយ​ថា «ពួកមនុស្ស​ដែល​មាន​ការទាក់ទិន​នឹង​សកម្មភាព​ហិង្សា​បែបនេះ​គ្មាន​កន្លែង​នៅក្នុង​កីឡាបាល់ទាត់ទេ»។

ក្រុម​ជម្រើស​ជាតិរុស្សី​កំពុង​រង់ចាំ​លទ្ធភាព​នៃ​ការ​ដាក់ទណ្ឌកម្ម​ បន្ទាប់សកម្មភាព​របស់​ក្រុម​អ្នកគាំទ្រ​កីឡាករ​រុស្សី។សហភាព​ UEFA បាន​និយា​យ​ថា ​ខ្លួនបើក​ទម្រង់ការ​ខាង​វិន័យ​ប្រឆាំង​នឹង​សហព័ន្ធ​កីឡាបាល់ទាត់​រុស្សី។ កាល​ពី​បួនឆ្នាំ​មុន​នេះ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ បន្ទាប់​ពី​ក្រុមអ្នកគាំទ្រ​កីឡាកររុស្សី​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ការប្រកួត​ជើងឯកបាល់ទាត់ កាលពី​ឆ្នាំ២០១២​ ក្រុម​ជម្រើស​ជាតិរុស្សី​បាន​ត្រូវ​ពិន័យ​ដោយ​ព្យួរបួន​ពិន្ទុ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG