ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់មតិ​ក្រោយការ​បោះឆ្នោត​ព្យាករណ៍​ជ័យជំនះ​ភ្លូក​ទឹក​ភ្លូក​ដី​របស់​​គណបក្ស​កាន់អំណាច​នៅ​ជប៉ុន


លោក​នាយករដ្ឋ​មន្រ្តី Abe ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​​មុន​ពេល​កំណត់​រយៈ​ពេល​២ឆ្នាំ​ដើម្បី​ទទួល​បាន​អាណត្តិ​ថ្មី​សម្រាប់​យុទ្ធ​សាស្រ្ត Abenomics ​របស់​លោក​។
លោក​នាយករដ្ឋ​មន្រ្តី Abe ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​​មុន​ពេល​កំណត់​រយៈ​ពេល​២ឆ្នាំ​ដើម្បី​ទទួល​បាន​អាណត្តិ​ថ្មី​សម្រាប់​យុទ្ធ​សាស្រ្ត Abenomics ​របស់​លោក​។

ការ​ស្ទង់​មតិ​ក្រោយ​ការ​បោះឆ្នោត​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ជប៉ុន ​បាន ​ព្យា​ករណ៍​ថា ​គណបក្ស​ចម្រុះ​ដែល​កំពុង​ដឹកនាំ​ប្រទេស​របស់​នាយករដ្ឋ​មន្រ្តី Shinzo Abe ​បាន​ទទួល​ជ័យ​ជំនះយ៉ាង​លើសលប់នៅ​ក្នុង​ការ​បោះឆ្នោតសភា​ជាន់​ទាប​មុន​ពេល​កំណត់​របស់​ជប៉ុន។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ជប៉ុន ​បាន​ចេញផ្សាយ​ការ​ព្យាករណ៍​នេះ​ដោយ​ផ្អែក​លើ​ការ​ស្ទង់មតិ​ភ្លាម​ៗ​ក្រោយ​ពី​ការ​បោះឆ្នោត​បាន​បិទ​នៅរសៀល​ថ្ងៃ​អាទិត្យ​នេះ។​ការ​ព្យាករ​ណ៍ ​បង្ហាញ​ថា ​គណបក្ស​ប្រជា​ធិបតេយ្យ​សេរី​ដែល​កំពុង​កាន់​អំណាច ​និង​គណបក្សដៃគូ Komeito ​នឹង​ឈ្នះ​បាន​ទទួល​សំឡេង​ភាគ​ច្រើន២ភាគ​៣ ​នៅ​ក្នុង​សភា​ជាន់​ទាប​ដែល​មាន​អំណាច​នោះ​ដែរ។

​លោក​នាយករដ្ឋ​មន្រ្តី Abe ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោតមុន​ពេល​កំណត់​រយៈ​ពេល​២ឆ្នាំ​ដើម្បី​ទទួល​បាន​អាណត្តិ​ថ្មី​សម្រាប់​យុទ្ធ​សាស្រ្ត Abenomics ​របស់​លោក​នៃ​ការ​ធ្វើ​កំណែ​ទម្រង់សេដ្ឋ​កិច្ច​និង​រចនាសម្ព័ន្ធ។

​ក្រុម​អ្នក​បោះឆ្នោត​ថ្មី ផ្តល់​អំណាច​ដល់នាយករដ្ឋ​មន្រ្តី Abe​រយៈ​ពេល​៤ឆ្នាំ​ទៀតដើម្បី​អនុវត្ត​ការ​ធ្វើ​កំណែ​ទម្រង់​ដ៏​លំបាក ​រួមមាន​ការ​កាត់​បន្ថយ​បំណុល​ដ៏​សន្ធឹក​សន្ធាប់​និង​ការរៀប​ចំ​ឡើង​វិញ​ផ្នែក​កសិកម្ម​របស់​ជប៉ុន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG