ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញា​ចូល​កម្ពុជា​ដើម្បី​ប្រឈម​នឹង​តុលាការ និង​ស្វែងរក​ការផ្សះផ្សារ​ជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេសខ្លួន​ក្រៅ​ប្រទេស បាន​ប្តេជ្ញា​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅដើម​ឆ្នាំ​២០២១ ដើម្បី​ប្រឈមនឹង​ការចោទ​ប្រកាន់​នៅ​តុលាការ​ និង​ស្វែងរក​ការផ្សះផ្សារ​នយោបាយ​ជាមួយ​នឹង​គណបក្ស​កាន់អំណាច។ លោកស្រី​ មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​នឹង​ដឹកនាំ​ក្រុមប្រតិភូ​បាន​ថ្លែង​ថា​ ការធ្វើ​មាតុភូមិ​និវត្តន៍​លើកនេះ​ គឺ​ដោយ​សន្តិវិធី​និង​សុឆន្ទៈ។ លោកស្រី​ មូរ សុខហួរ ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ថ្លែង​ថា ​លោកស្រី​និង​មេដឹកនាំ​ដទៃទៀត នឹង​ប្រើប្រាស់​លិខិតឆ្លងដែន​នៃ​ប្រទេស​ទីពីរ​របស់​ខ្លួន​សម្រាប់​ការធ្វើ​ដំណើរ​វិល​ចូល​ប្រទេស​វិញ​ តាម​ការកោះ​ហៅ​របស់​តុលាការ​រាជធានី​ភ្នំពេញ​ដែល​ចោទ​ប្រកាន់​ពី​បទក្បត់​ជាតិ ​ដែល​ពួកគេ​យល់​ថា​ធ្វើឡើង​ដោយ​ហេតុផល​នយោបាយ។ តទៅនេះ ជា​បទសម្ភាសន៍​រវាង​លោក ម៉ែន គឹមសេង​នៃ​វីអូអេ ​ជាមួយ​លោកស្រី មូរ សុខហួរ៕

XS
SM
MD
LG