ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ក្រុម​​ជីហាដអឺរ៉ុប​វ័យក្មេង​និង​ជានារី​កាន់​តែ​កើន​ឡើង​


កងកម្លាំង​ប្រជាធិបតេយ្យ​នៃ​ក្រុម​ប្រយុទ្ធនារី​កំពុង​ជិះ​លើឡាន​មួយ​នៅ​ក្បែរ​ al-Shadadi ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃទី​១៨ កុម្ភៈ ២០១៦។
កងកម្លាំង​ប្រជាធិបតេយ្យ​នៃ​ក្រុម​ប្រយុទ្ធនារី​កំពុង​ជិះ​លើឡាន​មួយ​នៅ​ក្បែរ​ al-Shadadi ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃទី​១៨ កុម្ភៈ ២០១៦។

ពួក​ជីហាដ​ដែល​ប៉ុនប៉ង​ចាប់​ផ្តើម​ការវាយ​ប្រហារ​នៅ​ក្នុង​អឺរ៉ុប​កំពុង​មាន​ទំនោ​កាន់​តែ​ក្មេង​ឡើង​ហើយ​ភាគ​ច្រើន​នៃ​ពួកគេ​ជាស្រ្តីច្រើន​ជាងកាល​ពី​ពេល​មុន ​នេះតាម​ការ​បញ្ជាក់​របស់​ទី​ភ្នាក់ងារ​ពង្រឹង​ច្បាប់​កំពូល​របស់​អឺរ៉ុប​ដែល​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ។

កាល​ពី​ឆ្នាំ​ទៅ​នៅ​អឺរ៉ុប ​ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​៧១៨​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រ កាន់​ថា​ជាភេរវជន​ជីហាដ​ដែល​តំណាង​ឲ្យ​ការ​កើន​ឡើង​ជិត​២​ដង​លើ​ពួក​ជីហាដ៣៩៥​នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០១៤។ ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួនទាំង​នោះ ជិត​១ភាគ៣មាន​អាយុ​នៅ​ក្រោម​២៥​ឆ្នាំ ​ហើយជិត​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ជាស្រ្តី ​នេះ​យោងតាម​របាយការណ៍​នោះ។

ពួក​ជីហាដ​ទាំង​នោះ​ដែល​វិល​ត្រឡប់​មក​ពី​សមរភូមិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​និងអ៊ីរ៉ាក់​កំពុង​ធ្វើ​ការ​គំរាម​កំហែង​នាំ​មុខ​នៅ​សហភាព​អឺរ៉ុប ​នៅពេល​ដែល​ពួក​អាជ្ញាធរ​ភ័យខ្លាចថា ​ពួកគេ​នឹងចំឡងការ​ប្រើ​គ្រឿងផ្ទុះ​ផ្ទុក​ក្នុង​យន្តហោះ​គ្មាន​មនុស្ស​បើកDroneដែល​ត្រូវ​គេ​បាន​ឃើញ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​នៅ​ក្នុង​សហភាព​អឺរ៉ុប។

​ដើម្បី​ប្រយុទ្ធ​និង​ការ​កើន​ឡើងនូវការ​គំរាម​កំហែង​នូវ​អំពើ​ហឹង្សា​របស់​ជីហាដ​នៅ​ក្នុង​តំបន់​អឺរ៉ុប ​មេដឹកនាំ​សហភាព​អឺរ៉ុប​និយាយថា​ ការចែក​រំលែកព័ត៌មានឆ្លង​កាត់​ព្រំដែន​នឹងក្លាយ​ជា​ការសំខាន់បំផុត​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត។

លោក Dimitris Avramopoulos ស្នងការ​អន្តោប្រវេសន៍​របស់​សហភាព​អឺរ៉ុប ​បាន​និយាយថា​ «ការ​ប្រយុទ្ធ​ភេរវកម្ម​នឹង​នៅ​តែជាអាទិភាពកំពូលខាង​នយោបាយនៅ​ពេល​ខាង​មុខ ​មិន​ត្រឹម​តែ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ទេ ក៏ប៉ុន្តែ​ទូទាំង​សាកល​លោក។ ចំពោះ​សុវត្ថិ ភាព​របស់​ប្រជា​ពលរដ្ឋ​យើង ​ហើយ​នឹងការ​រួប​រួម​គ្នា​របស់​សង្គមយើង យើង​ចាំបាច់​បង្កើន​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ហើយ​កិច្ច​សហប្រតិបត្តិការ​ឆ្លង​កាត់​ព្រំ​ដែន​នៅ​គ្រប់​កម្រិត​ទាំងអស់‍»៕

XS
SM
MD
LG