ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អឺរ៉ុប​បដិសេធ​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​​ទៅ​​វ៉េណេស៊ុយអេឡា ​នៅ​ថ្ងៃ​ទី៦ ខែ​​ធ្នូ


បុរស​ម្នាក់​កាន់​ទង់ជាតិ​សហភាព​អឺរ៉ុប​​នៅ​ខាង​ក្រៅ​រដ្ឋសភា​អង់គ្លេស​ក្នុង​ទីក្រុង​ឡូងដ៍ ចក្រភព​អង់គ្លេស។
បុរស​ម្នាក់​កាន់​ទង់ជាតិ​សហភាព​អឺរ៉ុប​​នៅ​ខាង​ក្រៅ​រដ្ឋសភា​អង់គ្លេស​ក្នុង​ទីក្រុង​ឡូងដ៍ ចក្រភព​អង់គ្លេស។

សហភាព​អឺរ៉ុប​និយាយ​នៅ​ថ្ងៃ​ពុធ​ថា​ ខ្លួន​នឹង​មិន​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត ដើម្បី​ត្រួត​ពិនិត្យ​ការបោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា (Venezuela)​ ក្នុងខែ​ធ្នូ​ខាង​មុខ​នេះ​ទេ​ ដោយ​ព្រមាន​ថា​ ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី Nicolas Maduro​ ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត ហើយ​ជូន​ដំណឹង​បែប​តក់ក្រហល់​នេះ​ បាន​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​នេះ​កាន់​តែ​ធ្លាក់​ក្នុង​ស្ថាន​ភាព​មួយ​ដ៏​អាក្រក់។

ដូច​សហរដ្ឋ​អាមេរិក​ដែរ​ សហភាព​អឺរ៉ុប​ ចង់​ឲ្យ​ឃើញ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ផ្លាស់​ប្តូរ​នូវ​ការ​ដឹកនាំ​ផ្តាច់​ការ​និងសេដ្ឋកិច្ចដែល​កំពុង​ដួល​រលំ នៅ​ក្នុង​ប្រទេស​នេះ​។ សហភាព​អឺរ៉ុប​មើល​ឃើញ​ថា​ ការ​បោះ​ឆ្នោត​សភា​ ជា​វិធី​មួយ​ដែលលោក​ Maduro ​ធ្វើ​ឡើង​ក្នុងបំណងដើម្បីគ្រប់គ្រង​អាសនៈក្នុង​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង​នោះ។

លោក​ Josep Borrell ​ប្រធាន​គោល​នយោបាយ​ការបរទេសរបស់​សហភាព​អឺរ៉ុប​ បាន​ថ្លែង​បា្រប់សភា​អឺរ៉ុប​ថា ៖ ​«នៅពេល​ដែល​ការបោះឆ្នោត​នឹងមិនត្រូវ​ពន្យាពេល​ សហភាព​អឺរ៉ុប​ មិនពិចារណា​បញ្ជូន​បេសកកម្មអង្កេត​ការ​បោះ​ឆ្នោតទៅ​ប្រទេស ​Venezuela ​នោះ​ទេ»។

លោក​ Maduro ​បាន​អញ្ជើញ​សហភាព​អឺរ៉ុប​ឲ្យ​ទៅ​ត្រួត​ពិនិត្យ​មើល​ការ​បោះ​ឆ្នោតជ្រើស​រើស​សមាជិក​សភា​ក្នុង​ប្រទេស ​Venezuela​ ដែល​នឹង​ត្រូវប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ តែការ​អញ្ជើញ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មុន​ប៉ុណ្ណោះ​។​ សហភាព​អឺរ៉ុប​មាន​រយៈពេល​ខ្លីពេក​ ក្នុងការ​រៀប​ចំ​បេសកកម្មត្រួត​ពិនិត្យ​ការបោះ​ឆ្នោតដែល​ជា​ទូទៅ​ ការបញ្ជូន​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោតនេះ ត្រូវធ្វើ​ឡើង​ជា​ច្រើន​ខែ​មុនថ្ងៃ​បោះ​ឆ្នោត​ ដើម្បី​វាយតម្លៃ​ពីយុទ្ធនាការ​បោះ​ឆ្នោត​ ថា​វា​មានភាព​សេរី​ត្រឹម​ត្រូវដែរ​ ឬអត់ និង​ការ​ពិនិត្យ​មើល​លើ​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ផង​ដែរ។ ​

ទន្ទឹម​នឹង​នេះ​ដែរ​សមាជិក​គណបក្ស​ប្រឆាំង​ ក្នុង​ប្រទេស ​Venezuela​ ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ពន្យារពេល​នៃ​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ​ ដើម្បី​ទុក​ពេលឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​អន្តរជាតិ​ ព្រោះ​ពួក​គេ​បារម្ភ​ថា​ លទ្ធផល​នៃ​ការបោះ​ឆ្នោត​អាច​ត្រូវ​បាន​លួច​បន្លំសម្រាប់​ក្រុម​បក្ស​កាន់​អំណាច​របស់​លោក Maduro៕

XS
SM
MD
LG