ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​​ដំណើរការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​កម្ពុជា


Orang-orang menyaksikan ombak menghantam tembok laut di Porthcawl, Wales selatan, saat Badai Eunice membawa angin kencang ke seluruh negeri hari Jumat (18/2). (Foto: AFP)
Orang-orang menyaksikan ombak menghantam tembok laut di Porthcawl, Wales selatan, saat Badai Eunice membawa angin kencang ke seluruh negeri hari Jumat (18/2). (Foto: AFP)

សហគមន៍​អឺរ៉ុប​បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃសុក្រ​ថា​ ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សា​រ​របស់​សហគមន៍​អឺរ៉ុបដែល​ជា​ទីផ្សារ​ដ៏ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ដោយសារតែ​ការរំលោភ​សិទ្ធិ​មនុស្ស។

លោកស្រី​ Cecilia Malmstrom ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​សារមួយ​ចុះផ្សាយ​តាម​គេហទំព័រ​ប្លក់​របស់​សហភាព​អឺរ៉ុបថា៖

«នៅថ្ងៃនេះ​តំណាងជាន់ខ្ពស់សហគមន៍​អឺរ៉ុប Federica Moghenrini ​និង​ខ្ញុំ​បាន​ជូនដំណឹង​ទៅ​ប្រទេស​កម្ពុជា​ថា​យើង​កំពុង​តែ​ចាប់ផ្តើម​ដំណើរការ​ដកហូត​ឋានៈ​ពន្ធ​អនុគ្រោះ​«រាល់មុខ​ទំនិញ​លើក​លែង​តែ​អាវុធ‍»​។ ប្រសិន​បើ​គ្មាន​ការប្រសើរឡើង​ច្បាស់​លាស់​និង​ជាក់លាក់នៅ​កម្ពុជា​ទេ​ដំណើរ​ការ​នេះ​នឹង​ឈាន​ដល់​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ​ទាំង​អស់​ដែល​កម្ពុជា​ទទួល​បាន‍»។​

ការប្រកាស​ពី​ការសម្រេចនេះធ្វើ​ឡើង​ក្រោយ​ពី​កិច្ច​ប្រជុំ​ក្រៅផ្លូវការថ្នាក់រដ្ឋ​មន្ត្រី​របស់​សហភាព​អឺរ៉ុបនៅថ្ងៃសុក្រ​ដែរ។

សហភាព​អឺរ៉ុប​បាន​ព្រមាន​ប្រទេស​កម្ពុជា​កាលពីខែ​កក្កដា​ពីការ​ដកហូត​ឋានៈពន្ធ​អនុគ្រោះនេះ​ក្រោយ​ពីការបោះឆ្នោត​ជាតិ​ខែ​កក្កដា​ដោយ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ហើយ​លទ្ធផល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ឈ្នះ​ឆ្នោត​យក​អាសនៈ​សភា​ជាតិ​ទាំង​អស់​១២៥​ដូច​ការរំពឹងទុក។

​ក្រុមសិទ្ធិ​មនុស្ស​និង​សភា​របស់​សហភាព​អឺរ៉ុបបាន​ស្នើ​ឱ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដោយសារ​តែ​ការរំលោភសិទ្ធិ​មនុស្ស​ផ្សេងទៀត​ផងដែរ។

លោកស្រី​ Malmstrom បាន​បន្ថែម​ថាស្ថានភាព​កម្ពុជា​«គួរឱ្យ​រំខាន​យ៉ាងខ្លាំង‍»​ដោយឃើញ​យ៉ាង​ច្បាស់​ពី​ស្ថានភាព​កាន់តែ​អាក្រក់​ខាងផ្នែក​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​ហើយ​គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ជឿជាក់​បាន​ថា​នឹង​មានការប្រសើរឡើងឡើយ។​

លោក​ស្រីបាន​បន្ថែម​ថា៖

«បេសកកម្ម​ថ្មីៗ​នេះ​របស់​សហភាព​អឺរ៉ុប​ទៅ​ប្រទេស​កម្ពុជា​បង្ហាញ​ថា​មានការរំលោភ​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​សេរីភាព​នៃការ​បញ្ចេញ​មតិ សិទ្ធិ​ពលកម្ម​ និង​សេរីភាព​នៃ​ការ​ជួបជុំ‍។ បញ្ហានេះ​បន្ថែម​ទៅ​នឹង​បញ្ហា​ធំៗ​ជាច្រើន​ដូច​ជា​ការរំលោភសិទ្ធិ​កម្មករ​និង​ការរឹបអូស​ដីធ្លី‍»។​

ដំណើរការ​នៃ​ការ​ពិនិត្យមើល​ឋានៈអនុគ្រោះពន្ធនេះមានរយៈពេល​៦ខែ​ហើយ​បើ​សិន​ជា​គ្មាន​ការ​ប្រែប្រួល​ទេ​គឺ​ក្នុង​រយៈពេល​១២ខែក្រោយគឺរាល់​ទំនិញ​ដែល​កម្ពុជា​នាំចូល​សហភាពអឺរ៉ុប​ដែលមាន​ដូច​ជា​ស្កសរ សម្លៀកបំពាក់​កាត់ដេរ និង​ផលិតផល​ដទៃទៀត​នឹង​ត្រូវ​បង់ពន្ធ​ធម្មតា។ នេះ​បើ​តាមច្បាប់​របស់​សហភាព​អឺរ៉ុប។

មន្ត្រីរដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​យ៉ាងណា​នៅឡើយទេ។

កម្ពុជា​នាំ​ទំនិញ​ដែលមាន​ទឹកប្រាក់​ជិត​៦ពាន់​លានដុល្លារ​ចូល​ទីផ្សារ​សហគមន៍​អឺរ៉ុប​កាលពី​ឆ្នាំមុន​ដែល​ត្រូវ​ជា​៤០ភាគរយ​នៃ​ការនាំចេញ​ទាំងអស់។ ភាគច្រើន​នៃ​ទំនិញនេះ​គឺ​ផលិតផល​សម្លៀក​បំពាក់​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​ចំនួន​៧០០.០០០នាក់៕

XS
SM
MD
LG