ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​គាំង​ដំណើរ​ផ្នែក​សន្តិសុខ​របស់​អេហ្សីប នាំឱ្យ​មាន​យុត្តិធម៌​បែប​ហ្វូងមនុស្សឥត​សណ្តាប់​ធ្នាប់​ និង​ការដើរល្បាត​របស់​ប្រជាពលរដ្ឋ


ការដើរយាម​ល្បាត​ការពារ​សន្តិសុខ​ក្រៅផ្លូវការ​របៀប​នេះ គឺជា​ជម្រើស​​ចំពោះ​​កម្លាំង​ប៉ូលីស​របស់​ប្រទេស​អេហ្សីប ដែល​ទទួលរង​ការ​ស្តីបន្ទោស​​ជាយូរ​មកហើយ​។
ការដើរយាម​ល្បាត​ការពារ​សន្តិសុខ​ក្រៅផ្លូវការ​របៀប​នេះ គឺជា​ជម្រើស​​ចំពោះ​​កម្លាំង​ប៉ូលីស​របស់​ប្រទេស​អេហ្សីប ដែល​ទទួលរង​ការ​ស្តីបន្ទោស​​ជាយូរ​មកហើយ​។
ដោយ Elizabeth Arrott
ខណៈពេលដែល​ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​អេហ្សីប បន្ត​ធ្លាក់​ចុះដុន​ដាប់​ខ្លាំង​ឡើងៗ ប្រជាពលរដ្ឋ​កាន់តែកើន​ឡើង បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ខុសច្បាប់។
នៅក្នុង​សង្កាត់​មួយចំនួន​នៅទូទាំង​ទីក្រុងគៀរ​ និង​នៅ​ទូទាំង​ប្រទេស ប្រជាពលរដ្ឋបាន​ជំនួសឲ្យ​ការខ្វះខាត​ការការពារ​ពីសំណាក់ក្រុម​ប៉ូលីស ដោយ​បានបង្កើត​ទៅជា​ក្រុម​ឃ្លាំមើល​ជាច្រើន។ នៅក្នុង​សង្កាត់​ផ្សេងៗទៀត ក្រុម​មេដឹកនាំ​អ៊ីស្លាម​និយម បាន​ចាប់ផ្តើម​មាន​ឥទ្ធិពល ដោយបាន​អំពាវនាវ​ឱ្យមាន​កងជីវពលក្រៅ​ផ្លូវការ ដើម្បី​ផ្តល់​សន្តិសុខ​នៅពេល​ចាំបាច់។
លោក តារីក បឺឌីរ៍ (Tarek Bedir) នៃ​អង្គការ​អភិរក្ស​និយម ហ្គាម៉ាអា អ៊ីស្លាមីយ៉ា (Gama’a Islamiya) បាន​ដាក់បញ្ចូល​គ្នា​នូវ​កង​ជីវពលក្រៅផ្លូវការ​មួយ នៅក្នុង​កំឡុងពេល​វាយ​ប្រហាររបស់ក្រុមប៉ូលីស នាពេល​ថ្មីៗនេះ។
លោក បឺឌីរ៍ (Bedir) ពន្យល់​ថា ក្រុម​របស់​លោក​នឹង​ចូល​អន្តរាគមន៍​ដើម្បី​ការពារ​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​ទាំង​របស់​ប្រជាពលរដ្ឋ និង​របស់​រដ្ឋ ប្រសិនបើ​ក្រុម​ប៉ូលីស​មិន​ត្រឡប់​មកវិញ ហើយ​ធ្វើ​កិច្ចការ​របស់​ពួកគេ​ទេនោះ។ ក្រុម​របស់​លោក ដែល​ឥឡូវនេះ​គឺជា​ផ្នែក​មួយ​នៃ​រចនា​សម្ព័ន្ធ​នយោបាយ​របស់​ប្រទេស​អេហ្សីប​ក្រោយ​បដិវត្តន៍ ត្រូវបាន​ ​សហរដ្ឋអាមេរិក​ចាត់ទុកថា​ជាក្រុម​ភេរវករ​មួយ។
ការដើរយាម​ល្បាត​ការពារ​សន្តិសុខ​ក្រៅផ្លូវការ​របៀប​នេះ គឺជា​ជម្រើសចំពោះកម្លាំង​ប៉ូលីស​របស់​ប្រទេស​អេហ្សីប ដែល​ទទួលរង​ការ​ស្តីបន្ទោសជាយូរ​មកហើយ​។ កម្លាំង​នេះ​បានបាត់​រូបរាង​ភាគច្រើន បន្ទាប់ពី​បដិវត្តន៍​ឆ្នាំ​២០១១។ ប៉ូលីស​ជាច្រើន​ដែល​នៅ​ទី​បំផុតបាន​វិល​ត្រឡប់​មកវិញ ត្អូញត្អែរ​ថា ពួកគេ​ជួប​ប្រទះ​នូវការប្រព្រឹត្ត​មកលើ​មិនល្អ ទទួលបាន​ប្រាក់​ខែមិនសមរម្យ មិនមាន​អាវុធ​គ្រប់គ្រាន់ និង​ត្រូវបាន​ដាក់ឱ្យ​ប្រឈមមុខ​យ៉ាង​ធ្ងន់ធ្ងរ ទៅនឹង​ភាព​ចលាចល​នយោបាយ​របស់​ប្រទេស​នេះ។ ជាថ្មី​ម្តងទៀត ប៉ូលីស​ជាច្រើន​បាន​ដើរចេញ​ពី​ការងារ​របស់​ខ្លួន។ នៅក្នុង​សប្តាហ៍​នេះ រដ្ឋអាជ្ញារ​ជាន់ខ្ពស់​របស់​អេហ្សីប លោក តាឡាត អាប់ឌុលឡោះ (Talat Abdullah) បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​អេហ្សីប​សាមញ្ញ ចូល​ធ្វើ​អន្តរាគមន៍​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​នេះ។
មន្រ្តី​ប៉ូលីសមួយ​រូប​គឺ​ លោក អ៊ីស្លាម ម៉ាប្រូក (Islam Mabrouk) គិត​ថា នេះជា​គំនិត​ដ៏​អាក្រក់​មួយ។
លោក​និយាយ​ថា លោក​អគ្គ​រដ្ឋអាជ្ញា​ធ្វើ​មិន​ត្រឹម​ត្រូវ​ទេ នៅពេល​ដែល​លោកអនុញ្ញាតិ​ឱ្យ​ប្រជាពលរដ្ឋ នូវ​សិទ្ធិ​ក្នុងការចាប់ខ្លួន​គ្នា​ទៅវិញ​ទៅមក ពីព្រោះ​វា​បាន​ប្រែក្លាយ​មនុស្ស​គ្រប់រូប​ទៅជា​ប៉ូលីស។ លោក ម៉ាប្រូក និយាយ​ថា ឥឡូវនេះ មនុស្ស​គ្រប់រូប​អាច​ចាប់​ខ្លួន​មនុស្ស​នៅ​តាម​ផ្លូវ​បាន។ បើ​ពុំ​ដូច្នោះ​ទេ កាន់​តែអាក្រក់​ជាងនេះ​ទៅទៀត ​គឺថា ការដាក់​ទណ្ឌកម្ម​ដោយ​ហ្វូង​មនុស្ស​ទៅលើ​ជនសង្ស័យ​ពីរ​នាក់ នៅក្នុង​ទីក្រុង នីលឌែលតា (Nile Delta) បាន​ជំរុញឱ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក អាមេដ មីកគី (Ahmed Mekki) និយាយ​ថា វា​គឺជា​សញ្ញា​មួយនៃ​ការស្លាប់​របស់​រដ្ឋ។
លោក ហេបា ម៉ូរ៉ាយ៉េហ្វ (Heba Morayef) នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅក្នុង​ទីក្រុង ឃារ៉ូ ក៏មាន​ការព្រួយបារម្ភ​ផងដែរ អំពីនិន្នាការ​ដែល​ជនស៊ីវិល​ដឹកនាំ​ក្នុង​បញ្ហា​សន្តិសុខបែប​នេះ។
«អាជ្ញាប័ណ្ណ​ថ្មី​នេះ ដែល​ត្រូវបាន​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​ឯកជន ដើម្បីចូលរួមក្នុង​អំពើ​ហិង្សា គឺ​កាន់តែ​មាន​សភាព​គ្រោះថ្នាក់ថែម​ទៀត។ ពីព្រោះ​អ្នក​ឃើញ​ទេ​អំពីភាព​ខ្សោយនៃ​តួនាទី​របស់​រដ្ឋ ហើយ​និយាយ​ដោយ​ស្មោះត្រង់​ទៅ ប្រការ​នេះ​បើក​ឱកាសសម្រាប់​ក្រុម​ហ្វូងឥតច្បាប់​ទម្លាប់ ដែល​កំពុង​តែកើន​ឡើង​ ហើយ​នេះ​មិនមែន​ជា​បរិស្ថាន​ប្រកបដោយ​ផាសុក​មួយ​នោះទេ នៅក្នុង​ការ​ការពារ​សិទ្ធិ​នៅទីបញ្ចប់​នោះ។»
ខណៈពេល​ដែល​ប្រជាពលរដ្ឋ​អេហ្សីប​មួយចំនួន បាន​អំពាវនាវ​ឱ្យមាន​អន្តរាគមន៍​យោធា លោក ម៉ូរ៉ាយេហ្វ និយាយ​ថា វា​មាន​ភាព​ប្រសើរ​ជាង ក្នុងការ​ផ្តោត​ការយកចិត្ត​ទុកដាក់ ទៅលើ​ការធ្វើកំណែ​ទម្រង់​ប៉ូលីស ឱ្យ​ទៅជា​កងកម្លាំង​ប្រកបដោយ​ការទទួល​ខុសត្រូវ​។
«មិនមាន​អ្វី​មួយ​បានកើតឡើង​នៅឡើយ​ទេ ប៉ុន្តែ យ៉ាងហោច​ណាស់ អ្នក​កំពុង​ដោះស្រាយ​ជាមួយនឹង​បញ្ហា​កម្លាំង​ប៉ូលីស ហើយ​វា​អាច​ជា​ការសម្រេចចិត្ត​ពីលើ​ទៅក្រោម ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប៉ូលីស នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​បន្ទាប់​មកទៀត នៅទីបញ្ចប់។»
ប៉ុន្តែ ដោយ​មាន​ទិដ្ឋ​ភាព​នយោបាយ​របស់​អេហ្សីប​នៅក្នុង​សភាព​ជាប់គាំង​ សេចក្តី​សម្រេច​ចិត្ត​ដើម្បី​ចាប់ផ្តើម​ដំណើរ​ការ​នេះ ហាក់ដូច​ជានៅឆ្ងាយ​ណាស់៕
ប្រែសម្រួល​ដោយ ឌី ខាំបូលី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG