អេហ្ស៊ីប៖ រដ្ឋអាជ្ញាថ្នាក់ខ្ពស់នៃប្រទេសអេហ្ស៊ីបបានបញ្ជាឲ្យចាប់ក្រុមមេដឹកនាំនៃអង្គការ Muslim Brotherhood ទោះបីនាយករដ្ឋមន្ដ្រីបណ្ដោះអាសន្នរៀបចំឈោងដៃទៅរកអង្គការនេះឲ្យបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នក៏ដោយ។
សេចក្ដីថ្លែងការណ៍ពីការិយាល័យរបស់រដ្ឋអាជ្ញាឲ្យដឹងថា ដីកាចាប់ខ្លួនបានត្រូវចេញសម្រាប់ការតាមរកលោក Mohammed Badie អ្នកណែនាំថ្នាក់ខ្ពស់នៃអង្គការ Brotherhood ព្រមទាំងអនុរបស់លោកនិងមន្ដ្រី៨នាក់ទៀត។ សេចក្តីថ្លែងការណ៍នេះថា គេជាប់សង្ស័យក្នុងការញុះញង់ឲ្យមានអំពើហិង្សាដែលបណ្ដាលឲ្យមនុស្សស្លាប់ជាង៥០នាក់។
លោក Ahmed Aref អ្នកនាំពាក្យរបស់អង្គការ Brotherhood និយាយនៅថ្ងៃពុធថា៖ «បញ្ហាមិនមែនក្រុមមន្ដ្រីដែលត្រូវបានរកចាប់ខ្លួនទេ អ្នកដែលត្រូវបានស្លាប់ដោយការសម្លាប់ស្រស់ៗសំខាន់ជាងនេះ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
អាមេរិក-ចិន៖ លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden មានប្រសាសន៍ថា ការណ៍ដែលប្រទេសចិនលួចទិន្នន័យដែលជាសិទ្ធិបញ្ញវន្ដរបស់សហរដ្ឋអាមេរិក នៅប្រព័ន្ធអ៊ីនធឺណិតត្រូវតែឈប់។
ពេលថ្លែងការណ៍នៅក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃពុធ ពេលធ្វើការចរចាលំដាប់ថ្នាក់ខ្ពស់ប្រចាំឆ្នាំរវាងប្រទេសទាំងពីរដែលមានសេដ្ឋកិច្ចលូតលាស់ធំជាងគេក្នុងពិភពលោក លោក Biden មានប្រសាសន៍ថាទាំងសហរដ្ឋអាមេរិកនិងប្រទេសចិននឹងទទួលប្រយោជន៍ពីប្រព័ន្ធអ៊ីនធឺណិត ដែលគួរឲ្យទុកចិត្ដនិងមានសន្ដិសុខ។ លោកឧបនាយករដ្ឋមន្ដ្រីចិន Wang Yang និយាយថាប្រទេសទាំង២គួរបង្កើនការទុកចិត្ដគ្នាដោយការសន្ទនាគ្នា។
កាណាដា៖ នាយកប្រតិបត្ដិនៃក្រសួងអយស្ម័យយានដែលរថភ្លើងបើកបរខុសផ្លូវហើយភ្លូកកាលពីដំណាច់សប្ដាហ៍មុន នៅស្រុកតូចមួយនៅប្រទេសកាណាដា ហើយបណ្ដាលឲ្យរថភ្លើងដឹកប្រេងឆៅផ្ទុះយ៉ាងប្រល័យនិយាយថា វិស្វករខកខានមិនបានរៀបចំឲ្យហ្វ្រាំងឈប់ឲ្យទាន់ពេលវេលាពេលគាត់បញ្ឈប់រថភ្លើងនោះឈប់ពេលគាត់ចប់វេនការងាររបស់គាត់។
លោក Edward Burkhardt មន្ដ្រីនៅទីក្រុង Montreal នៃក្រុមហ៊ុន អយស្ម័យយាន Maine and Atlantic Railwayបានអញ្ជើញទៅមើលទីក្រុង Lac Megantic កាលពីថ្ងៃព្រហស្បតិ៍ ហើយប្រាប់ក្រុមអ្នកយកព័ត៌មានថា វិស្វករមិនត្រូវបានបញ្ចេញឈ្មោះនេះត្រូវគេបញ្ឈប់ដោយមិនផ្ដល់ប្រាក់បៀវត្សរ៍ឲ្យ។
ប៉ាគីស្ថាន៖ ភូឈួយរបស់ប្រធានាធិបតីទទួលបន្ទុកខាងសន្ដិសុខត្រូវបានសម្លាប់ក្នុងការដាក់គ្រាប់បែកឲ្យផ្ទុះរបស់អត្ដឃាតម្នាក់នៅទីក្រុងការ៉ាជី។
លោក Bilal Sheikh មន្ដ្រីសន្ដិសុខថ្នាក់ខ្ពស់របស់លោកប្រធានាធិបតី Asif Ali Zardari នៅទីក្រុង Karachi ត្រូវបានសម្លាប់ព្រមជាមួយនឹងមន្ដ្រីយ៉ាងតិច ណាស់ពីរនាក់ទៀត នៅពេលដែលរថយន្ដរបស់លោកត្រូវអ្នកអត្ដឃាតយកធ្វើជាទិដៅ។ លោកSheikh គេចផុតពីការចង់ធ្វើឃាតកាលពីឆ្នាំមុន។
រុស្ស៊ី៖ ប៉ូលិសរុស្ស៊ីបានចាប់ឃុំឃាំងមួយរយ:ពេលខ្លី មេដឹកនាំជំទាស់ Alexei Navalny នៅខាងក្រៅការិយាល័យសម្រាប់ការបោះឆ្នោតនៅទីក្រុងមូស្គូ។
លោក Navalny ទើបតែបានចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសអភិបាលក្រុងសម្រាប់ការបោះឆ្នោតនៅខែកញ្ញា ហើយកំពុងតែថ្លែងការណ៍ទៅកាន់ក្រុមអ្នកគាំទ្រកាលពីថ្ងៃពុធ ស្រាប់តែមន្ដ្រីប៉ូលីសដើរកាត់តាមក្រុមអ្នកគាំទ្រទាំងនោះហើយអូសទាញលោកទៅកាន់រថយន្ដប៊ុសរបស់ប៉ូលិសដែលនៅរង់ចាំ។
ក្រុមអ្នកគាំទ្រក៏ទៅឡោមព័ទ្ធរថយន្ដនោះ ទប់ស្កាត់មិនឲ្យរថយន្ដនោះងាកបើកចេញបានហើយប៉ូលីសក៏ដោះលែងលោក។