វីដេអូថតតាមឌ្រូនបង្ហាញទិដ្ឋភាពខូចខាតរបស់ទីក្រុងកំពង់ផែ Mariupol នៅអ៊ុយក្រែន
ទីក្រុងកំពង់ផែ Mariupol របស់ប្រទេសអ៊ុយក្រែន បានរងការខូចខាតយ៉ាងដំណំ ក្រោយទាហានរុស្ស៊ីបានវាយប្រហារដោយបាញ់គ្រាំផ្តក់ តាមរថក្រោះ ឧទ្ធម្ភាគចក្រ និងប្រព័ន្ធមីស៊ីល។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាក្រុងនេះ បានឲ្យដឹងថា ពលរដ្ឋក្នុងក្រុងប្រមាណ ៣ម៉ឺននាក់ បានរត់គេចខ្លួនរកទីសុវត្ថិភាព ប៉ុន្តែពលរដ្ឋជិត ៤សែននាក់ទៀត បានជាប់គាំងនៅក្នុងក្រុងនេះដែលរងការវាយប្រហារដ៏ខ្លាំងក្លាពីកងទ័ពរុស្ស៊ី។ មន្ត្រីអ៊ុយក្រែនបានអះអាងថា មកទល់ពេលនេះ មនុស្សជាង ២ពាន់នាក់នៅក្នុងក្រុងនេះ បានស្លាប់។ ទីក្រុងនេះគឺជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយរបស់យោធារុស្ស៊ី។