មហាសេដ្ឋីលោក ដូណាល់ ត្រាំ (Donald Trump) គឺជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បន្ទាប់ពីលោកទទួលបានជ័យជម្នះនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបឋមដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី។ ឥឡូវនេះ លោក Trump នឹងប្រជែងជាមួយនឹងបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងជាអតីតសមាជិកព្រឹទ្ធសភា និងរដ្ឋមន្រ្តីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែលលោកស្រីជាភរិយាអតីតប្រធានាធិបតីលោកប៊ីល គ្លីនតុន (Bill Clinton)។ ការណ៍ដែលលោក Trump ដែលជាអ្នកជំនួញមួយរូបដែលមិនមានបទពិសោធន៍នយោបាយ បានក្លាយជាបេក្ខជនប្រធានាធិបតី គឺជាអ្វីមិនធ្លាប់មានពីមុខមកឡើយ នៅក្នុងឆាកនយោបាយអាមេរិកសម័យទំនើប។
កម្រងរូបភាព៖ លោក Donald Trump ពីកុមារភាពមកទល់ពេលនេះ

១
លោកដូណាល់ ត្រាំ បានកើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ ក្នុងក្រុងញូវយ៉ក។

២
លោក Donald Trump ពេលជាយុវជនមួយរូបនៅសាលាយោធាញូវយ៉ក នៅឆ្នាំ១៩៦៤។

៣
អគារ Trump Tower ដែលមិនទាន់បានសាងសង់រួចរាល់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៨១។

៤
សេដ្ឋីអចលនទ្រព្យលោក Donald J. Trump បង្ហាញរូបគំរូទីក្រុង «Television City» ដែលនឹងសាង់សង់នៅជ្រោយភាគខាងលិចក្រុង Manhattan កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៨៥។

៥
សេដ្ឋីអចលនទ្រព្យលោក Donald Trump ឈរថតជាមួយនឹងឧទ្ធម្ភាគចក្រ Sikorsky នៅឯចំណតឧទ្ធម្ភាគចក្រ New York Port Authority's West 30 Street Heliport កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ១៩៨៨។

៦
អនុប្រធានាធិបតីលោក George Bush (ខាងស្តាំ) និយាយលេងជាមួយនឹងសេដ្ឋីអចលនទ្រព្យ និងថៅកែកាស៊ីណូលោក Donald Trump និងអ្នកផ្សព្ធផ្សាយប្រដាល់លោក Don King កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨៨ នៅឯសណ្ឋាគារ Plaza Hotel បុរីញូវយ៉ក អំឡុងពេលពិធីបុណ្យរៃអង្គាសប្រាក់មួយសម្រាប់លោក Bush ដោយលោក Trump។

៧
សេដ្ឋីអចលនទ្រព្យលោក Donald Trump បក់ដៃទៅកាន់ក្រុមអ្នកសារព័ត៌មានជាមួយនឹងអតីតភរិយា លោកស្រី Ivana ពេលឡើងនៅលើនាវាប្រណីត The Trump Princess ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ១៩៨៨។ លោកត្រាំបានទិញនាវាពីស្តេចស៊ុលតាន់ព្រុយណេក្នុងតម្លៃ ៣០ លានដុល្លារ។

៨
លោកដូណាល់ ត្រាំ ឈរដោយក្តាប់ដៃឡើងទៅលើ បន្ទាប់ពីការសម្ពោធ Trump Taj Mahal Casino Resort ក្នុងក្រុង Atlantic City រដ្ឋ New Jerseys កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩០។ ខាងក្រោយលោក Trump គឺសណ្ឋាគារកម្ពស់ ៤២ ជាន់។

៩
អតីតភរិយា លោកស្រី Marla Maples (ខាងឆ្វេង) និងលោក Donald Trump ស្វាគមន៍អ្នកសារព័ត៌មានជាមួយនឹងកូនស្រីទើបកើត Tiffany ខណៈពេលពួកគេចាកចេញពីមន្ទីរពេទ្យ St. Mary's Hospital ក្នុងក្រុង West Palm Beach រដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ១៩៩៣។

១០
លោក Donald Trump និងអតីតភរិយាលោកស្រី Marla Maples ថតរូបកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៩៤។

១១
សេដ្ឋីអចលនទ្រព្យលោក Donald Trump ឈរថតរូបនៅខាងក្រៅអគារផ្សារមូលប័ត្រក្រុងញូវយ៉ក បន្ទាប់ពីចុះបញ្ជីលក់ភាគហ៊ុនក្រុមហ៊ុនរបស់លោក កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ១៩៩៥។

១២
លោក Donald Trump ថតរូបនៅខាងក្នុងការិយាល័យ Manhattan Office ជិតសៀវភៅចុះផ្សាយថ្មីរបស់លោក ចំណងជើង «Trump: The Art of the Comeback»។

១៣
នៅក្នុងរូបថតកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ១៩៩៤ លោក Donald Trump ដែលកំពុងស្វែងរកបេក្ខជនដើម្បីប្រកួតប្រជែងនៅក្នុងកម្មវិធីទូរទស្សន៍ «The Apprentice» ផ្តល់កិច្ចសម្ភាសន៍នៅ Universal Studios Hollywood ក្នុងក្រុង Los Angeles។

១៤
បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump ឆ្លើយសំណួរអំឡុងពេលការជជែកដេញដោលដណ្តើមតំណែងប្រធានាធិបតីនៅមហាវិទ្យាល័យ University of Nevada, Las Vegasក្នុងក្រុង Las Vegas កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

១៥
ពីខាងឆ្វេង លោក Donald Trump Jr បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump ភរិយារបស់លោក លោកស្រី Melania Trump កូនស្រី Ivanka Trump និងសាច់ញ្ញាតិដទៃទៀត ឈរនៅលើឆាក បន្ទាប់ពីការជជែកដេញដោលដណ្តើមតំណែងប្រធានាធិបតីនៅមហាវិទ្យាល័យ Hofstra University ក្នុងក្រុង Hempstead ក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។