ប្រេសិតអ.ស.ប.មកពីប្រទេសអង់គ្លេសនិងប្រទេសបារាំងបានអំពាវនាវដល់អាជ្ញាធរភូមាឱ្យប្រែក្លាយការសន្យាទៅជាសកម្មភាពដើម្បីបញ្ឈប់អំពើហិង្សានិងបង្កើតស្ថានភាពសម្រាប់ការវិលត្រឡប់ទៅកាន់ប្រទេសភូមាវិញនៃក្រុមជនភៀសខ្លួនអំម្បូរ Rohingya រាប់សែននាក់។
លោក Matthew Rycroft ឯកអគ្គរាជទូតអង់គ្លេសបាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃសុក្រ ដោយលោកបាននិយាយយោងដល់មេដឹកនាំតាមព្រឹត្តន័យនៃប្រទេសភូមាថា «កាលពីម្សិលមិញ យើងបានឮលោកស្រី អង់សានស៊ូជី បង្ហាញគំនិតដំបូងៗរបស់លោកស្រីនៅក្នុងសុន្ទរកថាមួយសម្រាប់ធ្វើបែបណាដើម្បីកសាងអនាគតក្នុងរយៈពេលយូរហើយយើងនឹងមើលដិតដល់អំពីព្រឹត្តិការណ៍នៅពេលលោកស្រីធ្វើពាក្យសម្តីឱ្យក្លាយទៅជាសកម្មភាព»។
ជនអម្បូរ Rohingya ជាង៥សែន៣ម៉ឺន៦ពាន់នាក់បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែសនៅជិតខាងកាលពី៧សប្តាហ៍មុននេះដោយរត់គេចខ្លួនចេញពីការបង្ក្រាបលើសហគមន៍ជនភាគតិចរបស់ពួកគេនៅក្រោយពួកជនសកម្មប្រយុទ្ធ Rohingya បានបើកធ្វើការវាយប្រហារដ៏ប្រល័យលើកងកម្លាំងសន្តិសុខរដ្ឋ។
លោកឯកអគ្គរដ្ឋទូតបារាំង Francois Delattre បានព្រមានថា «នេះជាការសម្អាតខាងពូជសាសន៍មួយដែលកំពុងកើតមានឡើងនៅចំពោះមុខយើង»។មន្ត្រីភូមាបានបដិសេធខ្លាំងក្លាដល់ការចោទប្រកាន់បែបនេះពីពួកមន្ត្រីអន្តរជាតិច្រើននាក់៕