ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រជែង​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​ឡើង​នៅ​រដ្ឋ South Carolina


បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Bernie Sanders ថ្លែងអំឡុងពេលយុទ្ធនាការជជែកដេញដោលមួយនៅក្រុង Charleston រដ្ឋ South Carolina កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Bernie Sanders ថ្លែងអំឡុងពេលយុទ្ធនាការជជែកដេញដោលមួយនៅក្រុង Charleston រដ្ឋ South Carolina កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

នៅ​ក្នុង​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រជែង​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ បេក្ខជន​នានា​បាន​ផ្ដោត​ទិសដៅ​លើ​លោក Bernie Sanders ដែល​ជា​បេក្ខជន​នាំ​មុខ​គេ ដោយ​អះអាង​ថា លោក Sanders ដែល​ប្រកាស​ខ្លួន​ឯង​ថា​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ​នោះ នឹង​ចាញ់​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ប្រសិនបើ​លោក​ត្រូវ​បាន​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី។

អតីត​អភិបាល​ក្រុង New York លោក Michael Bloomberg បាន​ថ្លែង​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ទី ១០ នេះ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Charleston រដ្ឋ South Carolina ថា៖ «[ប្រសិនបើ​លោក Sanders ត្រូវ​បាន​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ នោះ​លោក​នឹង​ចាញ់​លោក Donald Trump ហើយ​រដ្ឋសភា និង​ព្រឹទ្ធសភា​នឹង​ត្រូវ​បាន​គណបក្ស​សាធារណរដ្ឋ​ជា​អ្នក​គ្រប់គ្រង‍»។

លោក Sanders បាន​ស៊ក​សំដី​មក​វិញ​ថា ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​បាន​បង្ហាញ​ថា នៅ​ក្នុង​ការ​ប្រកួត​ផ្អែក​លើ​ទ្រឹស្ដី ៥០ ដង​ចុង​ក្រោយ​ជាមួយ​នឹង​លោក Trump លោក​បាន​ឈ្នះ​លោក Trump ៤៧ ដង។

បេក្ខជន​មួយ​រូប​ទៀត​គឺ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Massachusetts អ្នកស្រី Elizabeth Warren ដែល​ជា​សម្ព័ន្ធ​មិត្ត​យូរ​អង្វែង​របស់​លោក Sanders បាន​អះអាង​ដូច្នេះ​ថា៖ «ខ្ញុំ​អាច​ធ្វើ​ជា​ប្រធានាធិបតី​បាន​ប្រសើរ​ជាង​លោក Bernie‍»។ អ្នកស្រី​និយាយ​ថា អ្នកស្រី​អាច​សម្រេច​បាន​នូវ​គម្រោង​គោល​នយោបាយ​វិវឌ្ឍ​និយម​ដែល​ពួកគេ​ទាំង​ពីរ​មាន​ស្រដៀង​គ្នា និង​បាន​បញ្ជាក់​ថា លោក Sanders នឹង​មិន​អាច​ធ្វើ​បាន​នោះ​ទេ។

លោក Sanders វ័យ ៧៨ ឆ្នាំ​រូប​នេះ រង​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​បេក្ខជន​ផ្សេង​ទៀត ទាក់ទិន​នឹង​គម្រោង​របស់​លោក​នៅ​ក្នុង​ការ​បង្កើត​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​របស់​រដ្ឋាភិបាល​ដែល​នឹង​ចំណាយ​ទឹក​ប្រាក់ ៦០ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​មួយ​ទសវត្ស និង​ការណ៍​ដែល​លោក​ចង់​បញ្ចប់​គម្រោង​ធានា​រ៉ាប់រង​សុខភាព​របស់​ឯកជន​ដែល​ពលរដ្ឋ​អាមេរិកាំង​ប្រហែល ១៦០ លាន​នាក់ ប្រើ​សព្វថ្ងៃ៕

XS
SM
MD
LG