ភាគ១៖ វិធានការកាត់បន្ថយបរិមាណទឹកដ៏ច្រើន ត្រូវបានដាក់លើអ្នកប្រើប្រាស់ទឹកទន្លេ Colorado ៤០លាននាក់
ទន្លេ Colorado ផ្គត់ផ្គង់ទឹកដល់ទីក្រុងធំៗជាងគេនៅភាគនិរតីសហរដ្ឋអាមេរិក និងដល់វិស័យកសិកម្មមួយភាគធំក្នុងប្រទេសនេះ។ តែភាពរាំងស្ងួតរយៈពេល២៣ឆ្នាំ និងផែនការបែងចែកទឹកមិនត្រឹមត្រូវ បានធ្វើឲ្យប្រព័ន្ធទន្លេនេះ ជិតបរាជ័យ។ លោក Matt Dibble នៃ VOA រាយការណ៍ភាគទី១នៃសេចក្តីរាយការណ៍៥ភាគ ដែលមានចំណងជើងថា«ទន្លេរងហានិភ័យ» ពីទីក្រុង Boulder រដ្ឋNevada ។ លោក សាយ មុន្នី ប្រែសម្រួលជូន។