រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសចិន បារាំង អេមីរ៉ាតអារ៉ាប់រួម កុងហ្គោ អ៊ីតាលី ស៊ីរី និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០៩ ធ្នូ ២០១៨
![មនុស្សម្នាក់ចូលរួមនៅក្នុងការប្រកួតញ៉ាំម្ទេសនៅក្នុងក្រុង Yichun ខេត្ត Jiangxi ប្រទេសចិន។](https://gdb.voanews.com/2f9af740-ef7f-41e5-acc3-b2ca4d70c7bc_w1024_q10_s.jpg)
១
មនុស្សម្នាក់ចូលរួមនៅក្នុងការប្រកួតញ៉ាំម្ទេសនៅក្នុងក្រុង Yichun ខេត្ត Jiangxi ប្រទេសចិន។
![មនុស្សម្នាកំពុងធ្វើដំណើរទៅប្រកួតឈរចែវទូក Nautic SUP Paris Crossing លើកទី៩ នៅលើទន្លេ Seine ក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/ae2df683-65b4-4659-a41b-faf772c92116_w1024_q10_s.jpg)
២
មនុស្សម្នាកំពុងធ្វើដំណើរទៅប្រកួតឈរចែវទូក Nautic SUP Paris Crossing លើកទី៩ នៅលើទន្លេ Seine ក្រុងប៉ារីស ប្រទេសបារាំង។
![មនុស្សម្នាក់ប្រលែងសត្វស្ទាំងនៅកន្លែងអភិរក្ស Al-Marzoom Falconry Reserve ដែលមានចម្ងាយប្រមាណ១០០គ.ម.ភាគនិរតីនៃក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។](https://gdb.voanews.com/6f0d11a5-c04d-4a8e-b328-63eff2a8ed40_w1024_q10_s.jpg)
៣
មនុស្សម្នាក់ប្រលែងសត្វស្ទាំងនៅកន្លែងអភិរក្ស Al-Marzoom Falconry Reserve ដែលមានចម្ងាយប្រមាណ១០០គ.ម.ភាគនិរតីនៃក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។
![ក្មេងស្រីម្នាក់សើច ខណៈដែលបងប្អូនប្រុសរបស់យំ នៅពេល Santa Claus ឱប នៅផ្សារទំនើប King of Prussia នៅក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។](https://gdb.voanews.com/b501c6f9-9a22-4b94-b3cc-e5fbd069d561_w1024_q10_s.jpg)
៤
ក្មេងស្រីម្នាក់សើច ខណៈដែលបងប្អូនប្រុសរបស់យំ នៅពេល Santa Claus ឱប នៅផ្សារទំនើប King of Prussia នៅក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។
![មនុស្សម្នាក់ដើរប្រមូលបំណែកបែកបាក់នោក្នុងធនាគារមួយក្នុងក្រុងប៉ារីស ប្រទេសបារាំង។ កន្លែងបូជនីយដ្ឋានជាច្រើនក្នុងក្រុងប៉ារីសបានបើកឡើងវិញ បុគ្គលិករដ្ឋកំពុងសម្អាតបំណែកបែកបាក់ ហើយម្ចាស់ហាងព្យាយាមបើកហាងឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករពាក់អាវលឿង និងប៉ូលិសកុបកម្ម ដែលបានធ្វើឲ្យមនុស្ស៧១នាក់រងរបួស និងមានការខូចខាតជាច្រើននៅទូទាំងក្រុងប៉ារីស។](https://gdb.voanews.com/75e35fe3-3c19-483f-8579-0c9e7a03c125_w1024_q10_s.jpg)
៥
មនុស្សម្នាក់ដើរប្រមូលបំណែកបែកបាក់នោក្នុងធនាគារមួយក្នុងក្រុងប៉ារីស ប្រទេសបារាំង។ កន្លែងបូជនីយដ្ឋានជាច្រើនក្នុងក្រុងប៉ារីសបានបើកឡើងវិញ បុគ្គលិករដ្ឋកំពុងសម្អាតបំណែកបែកបាក់ ហើយម្ចាស់ហាងព្យាយាមបើកហាងឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករពាក់អាវលឿង និងប៉ូលិសកុបកម្ម ដែលបានធ្វើឲ្យមនុស្ស៧១នាក់រងរបួស និងមានការខូចខាតជាច្រើននៅទូទាំងក្រុងប៉ារីស។
![បុគ្គលិកផ្នែកសុខាភិបាលកំពុងបាញ់ថ្នាំក្នុងបន្ទប់មួយក្នុងពិធីបុណ្យសពរបស់ Kavugho Cindi Dorcas ដែលគេសង្ស័យថាស្លាប់ដោយសារជំងឺអេបូឡា នៅក្នុងក្រុង Beni ខេត្ត North Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។](https://gdb.voanews.com/e7ff79ec-4325-48f0-b185-c346d4a3b86f_w1024_q10_s.jpg)
៦
បុគ្គលិកផ្នែកសុខាភិបាលកំពុងបាញ់ថ្នាំក្នុងបន្ទប់មួយក្នុងពិធីបុណ្យសពរបស់ Kavugho Cindi Dorcas ដែលគេសង្ស័យថាស្លាប់ដោយសារជំងឺអេបូឡា នៅក្នុងក្រុង Beni ខេត្ត North Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
![ភ្នំភ្លើង Etna ខ្ជាកកម្អែលភ្នំភ្លើងក្នុងពេលផ្ទុះភ្នំភ្លើងនេះ ក្នុងតំបន់ Sicily កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។](https://gdb.voanews.com/403aadb0-34b8-48f3-943c-e465d43ae085_w1024_q10_s.jpg)
៧
ភ្នំភ្លើង Etna ខ្ជាកកម្អែលភ្នំភ្លើងក្នុងពេលផ្ទុះភ្នំភ្លើងនេះ ក្នុងតំបន់ Sicily កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។
![បវរកញ្ញាម៉ិកស៊ិក Vanessa Ponce de Leon វ័យ២៦ឆ្នាំ សាទរ បន្ទាប់ពីបានឈ្នះងារបវរកញ្ញាពិភពលោក ២០១៨ នៅក្នុងក្រុង Sanya កោះ Hainan ប្រទេសចិន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។](https://gdb.voanews.com/a49e6f56-4e7b-43ff-8d10-5b5a91e7e62a_w1024_q10_s.jpg)
៨
បវរកញ្ញាម៉ិកស៊ិក Vanessa Ponce de Leon វ័យ២៦ឆ្នាំ សាទរ បន្ទាប់ពីបានឈ្នះងារបវរកញ្ញាពិភពលោក ២០១៨ នៅក្នុងក្រុង Sanya កោះ Hainan ប្រទេសចិន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។
![នាង Maya Merhi អាយុ៨ឆ្នាំ ថតរូបនៅក្បែរជើងសិប្បនិម្មិតរបស់នាង នៅជំរំជនភៀសខ្លួន Serjilla នៅក្នុងប្រទេសស៊ីរី។ នាង Maya ដែលពិការពីកំណើត ត្រូវតស៊ូដើរជុំវិញជំរំជាមួយនឹងជើងសិប្បនិម្មិតរបស់នាងដែលធ្វើពីទុយោជ័រ និងកំប៉ុង។ នៅថ្ងៃនេះ នាងអាចដើរជាមួយនឹងជើងសិប្បនិម្មិតថ្មីរបស់នាងបាន បន្ទាប់ពីធ្វើការវះកាត់នៅក្នុងប្រទសតួកគី។](https://gdb.voanews.com/8ea1ba78-1727-4f28-aac7-e9fe6a2e39f4_w1024_q10_s.jpg)
៩
នាង Maya Merhi អាយុ៨ឆ្នាំ ថតរូបនៅក្បែរជើងសិប្បនិម្មិតរបស់នាង នៅជំរំជនភៀសខ្លួន Serjilla នៅក្នុងប្រទេសស៊ីរី។ នាង Maya ដែលពិការពីកំណើត ត្រូវតស៊ូដើរជុំវិញជំរំជាមួយនឹងជើងសិប្បនិម្មិតរបស់នាងដែលធ្វើពីទុយោជ័រ និងកំប៉ុង។ នៅថ្ងៃនេះ នាងអាចដើរជាមួយនឹងជើងសិប្បនិម្មិតថ្មីរបស់នាងបាន បន្ទាប់ពីធ្វើការវះកាត់នៅក្នុងប្រទសតួកគី។
![ខ្លាំឃ្មុំយក្ស Chengjiu និង Shuanghao លេងនៅក្នុងព្រិល នៅក្នុងសួនសត្វមួយនៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។](https://gdb.voanews.com/851f8ec4-6c45-4752-a709-461a17a101c0_w1024_q10_s.jpg)
១០
ខ្លាំឃ្មុំយក្ស Chengjiu និង Shuanghao លេងនៅក្នុងព្រិល នៅក្នុងសួនសត្វមួយនៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។
![មនុស្សម្នាតុបតែងជា Santa Claus ចូលរួមនៅក្នុងការរត់ប្រណាំងដើម្បីសប្បុរសធម៌មួយនៅក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/8b1d7565-3402-4d63-aac1-a61026771b9f_w1024_q10_s.jpg)
១១
មនុស្សម្នាតុបតែងជា Santa Claus ចូលរួមនៅក្នុងការរត់ប្រណាំងដើម្បីសប្បុរសធម៌មួយនៅក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។