រូបភាពជុំវិញពិភពលោកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦មកពីប្រទេសពេរូ សហរដ្ឋអាមេរិក ស៊ីរី អាល្លឺម៉ង់ បារាំង ម៉ាឡេស៊ី និងប៉ាគីស្ថាន។
រូបភាពជុំវិញពិភពលោក ០៨ ធ្នូ ២០១៦

១
បុរសម្នាក់ដឹករបស់របរកែច្នៃឡើងវិញលើរថទេះអូសដោយលាក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។

២
ពន្លឺភ្លើងរំលេចចេញពីកណ្តាលក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។

៣
បុរសម្នាក់ពាក់ស្រោមមុខជាលោកស្រីហ៊ីលឡារី គ្លីនតុន ហើយដើរកាត់អគារ Trump Tower ក្នុងក្រុងញូវយ៉ក។

៤
អ្នកជ្រមុជទឹកម្នាក់ស្លៀកពាក់ជាតាណូអែលឲ្យចំណីទៅត្រីជាផ្នែកមួយនៃការអបអរសាទរថ្ងៃបុណ្យណូអែលនៅសួនត្រី Aquaria KLCC ក្នុងក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

៥
ប្រជាជនដែលចាកចេញពីសង្កាត់ភាគខាងកើតនៃក្រុង Aleppo លើកឥវ៉ាន់ខ្លួន ពេលកំពុងធ្វើដំណើរនៅតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលនៃក្រុងនោះ នៅប្រទេសស៊ីរី។

៦
ប្រជាជនមើលទៅពិព័រណ៍ «Evolutions» ដោយសិល្បករលោក Yann Nguema នៅវិហារ Saint-Jean Cathedra ជាផ្នែកមួយនៃពិធីបុណ្យ Festival of Lights នៅកណ្តាលក្រុង Lyon ប្រទេសបារាំង កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។

៧
មេស្វាហ្គោរីឡាឈ្មោះ Changa Maidi បីកូន មួយថ្ងៃបន្ទាប់ពីកូននោះកើតនៅសួនសត្វមួយក្នុងក្រុង Muenster ប្រទេសអាល្លឺម៉ង់។

៨
ដោយស្លៀកពាក់ជាអាចារ្យ លោក Fernando Jesus Canchari លោតពីជ្រលងកម្ពស់ ១៣ ម៉ែត្រ តាមបណ្តោយឆ្នេរ Herradura ក្នុងក្រុងលីម៉ា ប្រទេសពេរូ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។

៩
សត្វក្រតួនពណ៌បៃតងមើលផ្កានៅសួនផ្កា Bougainvillea នៅ Hollywood រដ្ឋ Florida កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។