ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៦ ធ្នូ ២០១៩
០៧ ធ្នូ ២០១៩
VOA News
កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
១
ពលករឥណ្ឌារុញពងខ្យល់នៅមាត់ទន្លេ Ganges នៅពេលពួកគេកំពុងសាងសង់ស្ពានអណ្ដែតលើទឹក សម្រាប់ពិធីបុណ្យតាមប្រពៃណីសាសនាហិណ្ឌូ សម្រាប់អាទិទេព Magh Mela នៅទីក្រុង Magh Mela ប្រទេសឥណ្ឌា។
២
ជនជាតិអ៊ីរ៉ាក់ម្នាក់ស្លៀកពាក់ជាតាណូអែល (Santa Claus) ហើយមានពាក់ហ្គាស់បិទមុខអង្គុយនៅលើគំនរភួយ នៅទីលាន Tahrir ក្នុងទីក្រុងបាកដាដ នៅខណៈដែលការធ្វើបាតុកម្មនៅតែបន្ត។
៣
ក្មេងៗជនជាតិប៉ាឡេស្ទីនជិះនៅខាងក្រោយនៃរឺម៉កទុកទុកជាមួយឪពុករបស់ខ្លួន នៅតាមផ្លូវឆ្ពោះទៅកាន់ទីផ្សារ នៅទីក្រុង Gaza City។
៤
អ្នកទស្សនាកំពុងមើលភ្លើងសម្រាប់ពិធីបុណ្យគ្រិស្តម៉ាស់ ដែលគេបង្ហាញនៅស្រុក Minato ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
៥
អ្នកថែរក្សាអារាម Ethiopian Orthodox និយាយគ្នានៅលើកំពូលព្រះវិហារនៃអាគារពិសិដ្ឋ Holy Sepulchre នៅទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។
៦
ក្ងានមួយកំពុងហែលទឹកបឹង Constance នៅមុនពេលថ្ងៃលិច នៅទីក្រុង Constance ប្រទេសអាហ្លឺម៉ង់។
៧
អ្នកទស្សនាដែលមានការចាប់អារម្មណ៍ខ្លាំងកំពុងឈរនៅលើរានហាលនៅជិតអាគារ៦ជាន់ដែលបានដួលរលំ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា នៅខណៈដែលកិច្ចប្រឹងប្រែងរុករកជនរងគ្រោះកំពុងបន្ត។
៨
បុគ្គលិកម្នាក់នៃសាជីវកម្ម Sotheby ថតរូបជាមួយមួកការពារ C-3PO ផលិតឆ្នាំ ១៩៨៣ (C-3PO Helmet 1983) ដែលមួកនេះគេដាក់ឈ្មោះថា «ការត្រឡប់មកវិញនៃ Jedi»។ មួកនេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី១៥.០០០ផោន ទៅ២៥.០០០ផោន ផលិតដោយក្រុមហ៊ុនរបស់លោក George Lucas។ មួកនេះត្រូវបានបង្ហាញនៅឯក្រុមហ៊ុនសាជីវកម្ម Sotheby ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
៩
បុរសជនជាតិដើមភាគតិចម្នាក់ពាក់មួយធ្វើពីស្លាបសត្វ ហើយចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ នៅពេលដែលជំនួបកំពូលស្ដីពីអាកាសធាតុ COP25 កំពុងធ្វើឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០៦ ធ្នូ ២០១៩
Back to top
XS
SM
MD
LG