រូបភាពជុំវិញពិភពលោកថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា ចិន រុស្ស៊ី អង់គ្លេស យេម៉ែន មីយ៉ាន់ម៉ា ហុងគ្រី និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០៦ ធ្នូ ២០១៧

១
ម្ចាស់ក្សត្រីអង់គ្លេស Elizabeth ជួបជាមួយនឹង George Adesola Oguntade ឧត្តមស្នងការនៃ សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ានិងភរិយាអ្នកស្រី Oguntade ខណដែលលោក Oguntade បង្ហាញលិខិតភាតរភាពអំឡុងការជួបសម្ងាត់មួយនៅវិមាន Buckingham ទីក្រុងឡុងដ៏។

២
ប្រជាពលរដ្ឋរៀបចំរូបចម្លាក់ព្រិលទឹកកកសម្រាប់ការតាំងពិព័រណ៌រូបចម្លាក់ព្រិលទឹកកកអន្តរជាតិនៅកោះ Harbin Sun Expo ក្នុងទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន។

៣
ក្រុមឧទ្ទាម Houthi Shi'ite ដើរកាត់កំទេចអគារ Republican Palace ដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហារតាមអាកាសដឹកនាំដោយក្រុម Saudi ក្នុងទីក្រុង Sana'a ប្រទេសយេម៉ែន។

៤
យន្តហោះមួយគ្រឿងហោះកាត់ព្រះអាទិត្យក្នុងរដ្ឋធានីរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ា។

៥
នាង Timea Korozs លេងជាមួយសុនខចិញ្ចឹមពូជ Komondor ដែលជាពូជសុនខល្បាតនៃប្រទេសហុងគ្រី ទីក្រុង Bodony។

៦
ព្រៃឈើដែលត្រូវគ្របដណ្តប់ដោយព្រិលពណ៌សនៅជុំវិញបឹង Eibsee Lake នៅក្បែរទីក្រុង Garmisch-Partenkirchen ប្រទេសអាល្លឺម៉ង់។

៧
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានមកដល់ដើម្បីធ្វើការថ្លែងក្នុងវេទិកាជនស្ម័គ្រចិត្តមួយក្នុងទីក្រុងមូស្គូ។

៨
បុរសពីរនាក់ដែលមា្នក់តែងជា Santa Claus ឯម្នាក់ទៀតតែងជា Father Frost ដែលជា Santa Claus តំណាងរបស់ប្រទេសរុស្ស៊ី កំពុងសម្តែងនៅក្នុងសួន Royev Ruchey ជាយក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។