រូបភាពជុំវិញពិភពលោកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក ឥណ្ឌា ចិន ម៉ិកស៊ិក ឥណ្ឌូណេស៊ី និងបង់ក្លាដែស។
រូបភាពជុំវិញពិភពលោក ០៥ ធ្នូ ២០១៨

១
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងអាណត្តិទី៤៣ លោក George W. Bush ស្ទាបម្ឈូសឪពុករបស់ខ្លួនដែលជាអតីតប្រធានាធិបតីទី៤១លោក George H.W. Bush បន្ទាប់ពីថ្លែងនៅក្នុងពិធីបុណ្យសពនៅព្រះវិហារជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៣
ហ្មដំរីម្នាក់ចងច្រវ៉ាក់ជុំវិញជើងរបស់ដំរីអំឡុងពិធីបុណ្យ Vrischikolsavam ដែលមានរយៈពេល៨ថ្ងៃដោយមានការប្រគុំតន្រ្តីវាយស្គរនៅព្រះវិហារ Sree Poornathrayeesa ក្នុងទីក្រុង Kochi ប្រទេសឥណ្ឌា។

៤
កង់ជាច្រើនត្រូវបានគរទុកចោលនៅក្នុងក្រុង Hefei ខេត្ត Anhui ប្រទេសចិន។

៥
ជនចំណាកស្រុកក្រាបចូលតាមរន្ធមួយក្រោមរបងព្រំដែនអាមេរិកក្នុងទីក្រុង Playas de Tijuana ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទិ០៤ ខែ ធ្នូ ឆ្នាំ២០១៨។

៨
ស្វាកន្ទុយវែងនៅបាលី Macaca fascicularis ត្រូវបានគេថតរូបនៅក្នុងព្រៃស្វាមួយនៅ Ubud កោះបាលីប្រទេសឥណ្ឌូណេស៊ី។

៩
កម្មករសែងផ្ទែងដែកមួយនៅកំពង់ផែមួយក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស។