រូបភាពជុំវិញពិភពលោក ៣០ ធ្នូ ២០១៩ មកពីប្រទេសរុស្ស៊ី អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក អូស្រ្តាលី និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ៣០ ធ្នូ ២០១៩
- VOA English

១
សិល្បករសម្តែងនៅទីលាន Red Square ត្រៀមចូលរួមប្រារព្ធពិធីចូលឆ្នាំថ្មី និងពិធីបុណ្យ Christmas នៅក្រុងមូស្កូ ប្រទេសរុស្ស៊ី។

២
ពលរដ្ឋជិះសេះតាមបណ្តោយឆ្នេរនៅក្រុង Portmarnock ប្រទេសរុស្ស៊ី។

៣
ក្រុមអ្នកពន្លត់អគ្គីភ័យពន្លត់ភ្លើងឆេះព្រៃនៅក្រុង Melbourne ប្រទេសអូស្រ្តាលី។

៤
សត្វក្តាន់ស៊ីស្មៅ ខណៈពេលអ្នកជិះកង់ជិះកាត់ពេលព្រឹកព្រហាមនៅសួន Richmond Park ក្រុងឡុងដ៍។

៥
មនុស្សម្នាមើលការទម្លាក់កម្ទេចក្រដាសទម្លាក់ចេញពីហាងកាហ្វេ Hard Rock Cafe មុនពេលការប្រារព្ធពិធីចូលឆ្នាំថ្មីនៅទីលាន Times Square ក្រុងញូវយ៉ក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។

៦
ក្រុមអ្នកជួយសង្រ្គោះជួយសត្វកណ្តុរព្រៃមួយពីភ្លើងឆេះព្រៃនៅភ្នំ Blue Moutains ក្នុងប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។

៧
បុរសម្នាក់ឆ្លងថ្នល់ពេលចុះអព្ទនៅក្រុងញូវដេលី ប្រទេសឥណ្ឌា។