រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មកពីប្រទេសឥណ្ឌា សូម៉ាលី អ៊ុយក្រែន អ៊ីរ៉ាក់ ថៃ អេស្ប៉ាញ អាល្លឺម៉ង់ និងអូស្ត្រាលី។
រូបភាពជុំវិញពិភពលោក ២៩ ធ្នូ ២០១៩

១
មនុស្សគ្មានផ្ទះសម្បែងឈរជាជួរនៅតាមចិញ្ចើមផ្លូវដើម្បីទទួលអាហារដែលគេផ្តល់ឱ្យនៅពេលព្រឹកក្នុងរដូវរងាមួយនៅក្នុងក្រុងញូវដេលី ប្រទេសឥណ្ឌា។

២
ក្មេងស្រីសូម៉ាលីម្នាក់ដែលរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែករថយន្តនៅផ្លូវបំបែក Afgoye ត្រូវបានបញ្ជូនតាមយន្តហោះទៅព្យាបាលនៅក្នុងប្រទេសតួកគី នៅព្រលានយន្តហោះអន្តរជាតិ Aden Abdulle នៅក្នុងក្រុង Mogadishu។

៣
អ្នកស្រី Lyudmila ម្តាយរបស់លោក Ivan Katyshev ជនជាតិអ៊ុយក្រែនឱបកូនប្រុសរបស់អ្នកស្រី បន្ទាប់ពីត្រូវបានគេដោះលែង នៅក្នុងការដោះដូរអ្នកទោស រវាងអ៊ុយក្រែន និងក្រុមឧទ្ទាមដែលគាំទ្ររុស្ស៊ី នៅក្បែរកន្លែងត្រួតពិនិត្យ Mayorsk នៅក្នុងក្រុង Odradivka ប្រទេសអ៊ុយក្រែន។

៤
និស្សិតសាកលវិទ្យាល័យបង្ហោះគោមនៅក្នុងពិធីបុណ្យនិស្សិតមួយនៅក្នុងក្រុង Najaf ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

៥
រូបរបស់អ្នកសម្តែងម្នាក់ដែលកំពុងតុបតែងខ្លួនត្រូវបានគេមើលឃើញនៅក្នុងកញ្ចក់នៅមុនពេលសម្តែងហ៊ី ដោយក្រុម Sai Bo Hong របស់ថៃ នៅលើឆាកមួយក្នុងពិធីបុណ្យតាមផ្លូវនៅក្នុងក្រុងបាងកក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

៦
មនុស្សម្នាចូលរួមនៅក្នុងពិធីបុណ្យ Els Enfarinats នៅក្នុងក្រុង Ibi ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

៧
មនុស្សម្នាថតរូបព្រះអាទិត្យរះ នៅក្បែរអគារនៅក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

៨
ខ្លាឃុំអូស្ត្រាលីមួយក្បាលទទួលបានទឹកពីអ្នកជិះកង់ម្នាក់នៅក្នុងពេលរលកកម្តៅដ៏ខ្លាំងមួយវាយប្រហារទៅលើតំបន់នេះ នៅក្នុងក្រុង Adelaide Hills រដ្ឋ South Australia ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

៩
កម្មករម្នាក់ជញ្ជូនបន្លែនៅផ្សារមួយក្នុងក្រុង Lucknow ប្រទេសឥណ្ឌា។