បណ្តុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៩ ធ្នូ ២០១៧
![ក្មេងៗពាក់ស្លៀកពាក់សម្លៀកបំពាក់រូបខ្លាឃ្មុំកំពុងរាំក្នុងពិធីបុណ្យប្រចាំឆ្នាំនៅទីក្រុង Piatra Neamt នៅភាគខាងជើងនៃប្រទេសរូម៉ានី។](https://gdb.voanews.com/79474c99-d232-422c-96f9-47cb5565fd47_w1024_q10_s.jpg)
១
ក្មេងៗពាក់ស្លៀកពាក់សម្លៀកបំពាក់រូបខ្លាឃ្មុំកំពុងរាំក្នុងពិធីបុណ្យប្រចាំឆ្នាំនៅទីក្រុង Piatra Neamt នៅភាគខាងជើងនៃប្រទេសរូម៉ានី។
![អ្នកស្រី Emelia Ascheampong ពលរដ្ឋម្នាក់រស់នៅក្នុងអាគារមួយដែលមនុស្សជាង១០នាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យមួយកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានឱបដោយមិត្តរបស់គាត់នៅស្រុក Bronx នៃទីក្រុងញូវយ៉ក។](https://gdb.voanews.com/941750cf-c664-4169-bf22-12301e0245c9_w1024_q10_s.jpg)
២
អ្នកស្រី Emelia Ascheampong ពលរដ្ឋម្នាក់រស់នៅក្នុងអាគារមួយដែលមនុស្សជាង១០នាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យមួយកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានឱបដោយមិត្តរបស់គាត់នៅស្រុក Bronx នៃទីក្រុងញូវយ៉ក។
![កងទាហានជើងទឹកនៃកងទ័ពរំដោះប្រជាជន បានលើកដៃទៅកាន់កូនក្រមុំរបស់ពួកគេក្នុងពិធីអាពាហ៍ពិពាហ៍រួមគ្នាមួយនៅមូលដ្ឋានទ័ព ក្នុងទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេសចិន។](https://gdb.voanews.com/4c9ea4c5-27b9-4194-96e7-f1a71c592505_w1024_q10_s.jpg)
៣
កងទាហានជើងទឹកនៃកងទ័ពរំដោះប្រជាជន បានលើកដៃទៅកាន់កូនក្រមុំរបស់ពួកគេក្នុងពិធីអាពាហ៍ពិពាហ៍រួមគ្នាមួយនៅមូលដ្ឋានទ័ព ក្នុងទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេសចិន។
![អ្នកលក់តាមដងផ្លូវម្នាក់កំពុងលក់នាឡិកាដៃនៅកន្លែងចតឡានក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/31759e9d-0449-40cf-b15d-4ad0758c39dd_w1024_q10_s.jpg)
៤
អ្នកលក់តាមដងផ្លូវម្នាក់កំពុងលក់នាឡិកាដៃនៅកន្លែងចតឡានក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
![ស្ត្រីម្នាក់កំពុងប្រឈមជាមួយប៉ូលិសបង្ក្រាបកុបកម្ម ខណៈមានការធ្វើបាតុកម្មមួយប្រឆាំងនឹងការធ្លាក់ចុះនៃម្ហូបអាហារ នៅផ្លូវ Fuerzas Armadas ក្នុងទីក្រុងការ៉ាកាស ប្រទេស។](https://gdb.voanews.com/ca7a3659-61e7-4bd0-bf47-3eaaeb4a69d9_w1024_q10_s.jpg)
៥
ស្ត្រីម្នាក់កំពុងប្រឈមជាមួយប៉ូលិសបង្ក្រាបកុបកម្ម ខណៈមានការធ្វើបាតុកម្មមួយប្រឆាំងនឹងការធ្លាក់ចុះនៃម្ហូបអាហារ នៅផ្លូវ Fuerzas Armadas ក្នុងទីក្រុងការ៉ាកាស ប្រទេស។
![ប៉េងប៉ោងដែលអាចបំបែកធាតុគីមីដោយខ្លួនឯងរាប់ពាន់ត្រូវបានបង្ហោះដោយសភាពាណិជ្ជកម្មប្រេស៊ីល ដើម្បីស្វាគមន៍ដល់បុណ្យចូលឆ្នាំថ្មី នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។](https://gdb.voanews.com/c4739ade-72e5-44b8-86ea-31e65b9d6ca8_w1024_q10_s.jpg)
៦
ប៉េងប៉ោងដែលអាចបំបែកធាតុគីមីដោយខ្លួនឯងរាប់ពាន់ត្រូវបានបង្ហោះដោយសភាពាណិជ្ជកម្មប្រេស៊ីល ដើម្បីស្វាគមន៍ដល់បុណ្យចូលឆ្នាំថ្មី នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។
![មនុស្សស្លៀកពាក់ជារូប Santa Claus កំពុងជិះកង់កាត់ផ្លូវនៃទីក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី។](https://gdb.voanews.com/d435cf95-9371-4f9d-8449-62402d74919e_w1024_q10_s.jpg)
៧
មនុស្សស្លៀកពាក់ជារូប Santa Claus កំពុងជិះកង់កាត់ផ្លូវនៃទីក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី។
![រូបថតដែលគេប្រើបច្ចេកទេសកាមេរ៉ារយៈពេលយូរ (timed-exposure) បង្ហាញកំអែរភ្នំភ្លើង Moung Sinabung ដែលបានបំភ្លឺរាត្រីកាលនៅទីក្រុង Karo នៅភាគខាងជើងនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/fab4094a-32d2-41fe-8436-eb973bfaa51c_w1024_q10_s.jpg)
៨
រូបថតដែលគេប្រើបច្ចេកទេសកាមេរ៉ារយៈពេលយូរ (timed-exposure) បង្ហាញកំអែរភ្នំភ្លើង Moung Sinabung ដែលបានបំភ្លឺរាត្រីកាលនៅទីក្រុង Karo នៅភាគខាងជើងនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។
![សមាជិកនៃសមាគមពាណិជ្ជកម្មទីក្រុង Sao Paulo បានបង្ហោះប៉េប៉ោងចំនួន៥ម៉ឺនដើម្បីអបអរឆ្នាំថ្មី នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។](https://gdb.voanews.com/680a6348-a968-4ee8-b8d3-1388f0a4caf1_w1024_q10_s.jpg)
៩
សមាជិកនៃសមាគមពាណិជ្ជកម្មទីក្រុង Sao Paulo បានបង្ហោះប៉េប៉ោងចំនួន៥ម៉ឺនដើម្បីអបអរឆ្នាំថ្មី នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។
![បច្ចេកទេសកាមេរ៉ាប្រើរយៈពេលយូរដែលគេថនៅទីក្រុង Sieversdorf នៅភាគខាងកើតនៃប្រទេសអាល្លឺម៉ង់ បង្ហាញពីមនុស្ស៤នាក់ដែលបានគូរលេខ ២០១៨ ដោយប្រើពន្លឺ។](https://gdb.voanews.com/28b92112-d564-46b1-b7c0-9588abd546ea_w1024_q10_s.jpg)
១០
បច្ចេកទេសកាមេរ៉ាប្រើរយៈពេលយូរដែលគេថនៅទីក្រុង Sieversdorf នៅភាគខាងកើតនៃប្រទេសអាល្លឺម៉ង់ បង្ហាញពីមនុស្ស៤នាក់ដែលបានគូរលេខ ២០១៨ ដោយប្រើពន្លឺ។
![ជនជាតិជ្វីសដែលគោរពសាសនា កំពុងចូលរួមក្នុងការបួងសួងពិសេសមួយដើម្បីសុំទឹកភ្លៀងនៅក្នុងទីក្រុងចាស់នៃទីក្រុងហ្ស៊េរុយសាឡិម។](https://gdb.voanews.com/94017f96-f8e9-4db2-b96d-67799e426eae_w1024_q10_s.jpg)
១១
ជនជាតិជ្វីសដែលគោរពសាសនា កំពុងចូលរួមក្នុងការបួងសួងពិសេសមួយដើម្បីសុំទឹកភ្លៀងនៅក្នុងទីក្រុងចាស់នៃទីក្រុងហ្ស៊េរុយសាឡិម។
![ឡានមួយគ្រឿងត្រូវបានគេបើកនៅលើផ្លូវដែលប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យក្នុងពិធីសម្ពោធផ្លូវនេះនៅទីក្រុង Jinan ខេត្ត Shandong ប្រទេសចិន។](https://gdb.voanews.com/1e4a8083-2d68-4b61-b1df-dbdf0a7a8ba7_w1024_q10_s.jpg)
១២
ឡានមួយគ្រឿងត្រូវបានគេបើកនៅលើផ្លូវដែលប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យក្នុងពិធីសម្ពោធផ្លូវនេះនៅទីក្រុង Jinan ខេត្ត Shandong ប្រទេសចិន។