រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសហ្វាំងឡង់ សហរដ្ឋអាមេរិក បង់កា្លដេស ចិន អាល្លឺម៉ង់ និងហ្វីលីពីន។
រូបភាពជុំវិញពិភពលោក ២៩ ធ្នូ ២០១៦

១
នេះជារលកផ្កាយយក្សក្នុងសកល ដែលត្រូវបានគេឲ្យឈ្មោះថា IRAS 16399-0937 ហើយវាស្ថិតនៅចម្ងាយប្រមាណជាង ៣៧០ លានឆ្នាំពន្លឺពីផែនដី។ តេឡេទស្សន៍ Hubble Space Telepscope របស់អង្គការណាសា បានផ្តិតយករូបរលកផ្កាយយក្សនេះឡើង។

២
ក្មេងៗមើលទៅក្នុងបន្ទាប់មួយ ទីដែលមនុស្សប្រាំពីរនាក់ត្រូវបានបាញ់សម្លាប់នៅផ្ទះផ្ទុកសារធាតុញៀនមួយ ក្នុងក្រុង Caloocan ប្រទេសហ្វីលីពីន។

៣
អ្នកចូលរួមម្នាក់បោះក្រដាសដែលមានសរសេរថា «Trump and Brexit» ចូលទៅក្នុងម៉ាស៊ីនកិនសំរាមអំឡុងទិវា «Good Riddance Day» នៅទីលាន Times Square ក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។

៤
កង្ហារតួប៊ីនត្រូវបានរៀបដាក់ក្នុងទម្រង់ជាអក្សរចិន ដែលមានន័យថា សម្បត្តិ និងសំណាង នៅកន្លែងទេសចរណ៍មួយក្នុងក្រុងប៉េកាំង ប្រទេសចិន។

៥
ក្មេងៗលេងជាមួយនឹងសំបកកង់នៅរោងកិនស្រូវមួយក្នុងក្រុង Muktarpur ជាយក្រុងដាកា ប្រទេសបង់កា្លដេស។

៦
កីឡាករជិះស្គី លោក Manuel Fettner នៃប្រទេសអូទ្រីស អំឡុងពេលប្រកួតលោតស្គី Four Hills Tournament លើកទី៦៥ នៅក្រុង Oberstdorf ប្រទេសអាល្លឺម៉ង់។

៧
មនុស្សម្នាដើរកាត់ផ្លាកឈ្មោះតារាជើងចាស់របស់ហូលីវូដ និងជាកវីនិពន្ធលោកស្រី Carrie Fisher ដែលមិនទាន់មានបំពាក់ផ្កាយជាផ្លូវការ នៅក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។

៨
បុរសម្នាក់ស្ទួចត្រីនៅសមុទ្រ Bothnia Sea ក្នុងក្រុង Vaasa ភាគខាងលិចប្រទេសហ្វាំងឡង់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។