រូបភាពជុំវិញពិភពលោកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាអ៊ីរ៉ាក់ ហ្វីលីពីន កូរ៉េខាងជើង ក្វាតេម៉ាឡា ម៉ិកស៊ិក អ៊ីតាលី ជប៉ុន អង់គ្លេស និងចិន។
រូបភាពជុំវិញពិភពលោក ២៦ ធ្នូ ២០១៨

១
យុវជនជនជាតិអ៊ីរ៉ាក់ស្លៀកពាក់ជា Santa Claus ដើរកាត់ផ្លូវក្នុងទីក្រុង Mosul ដើម្បីចែកអំណោយទៅឲ្យក្មេងៗ។

២
កម្មករម្នាក់ដែលខ្លួនពេញទៅដោយម្សៅគ្រាប់កាំភ្លើងសម្រាប់ធ្វើកាំជ្រួចសម្រាប់ការអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងទីក្រុង Bocaue ខេត្ត Bulacan ភាគខាងជើងរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។

៣
មន្រ្តីរដ្ឋាភិបាលកូរ៉េខាងជើងនិងខាងត្បូងភ្ជាប់ផ្លូវរថភ្លើងភាគខាងជើងនិងខាងត្បូងអំឡុងពិធីបើកការដ្ឋានសាងសង់នៅស្ថានីយ Panmun ទីក្រុង Kaesong ប្រទេសកូរ៉េខាងជើង។

៤
អ្នកស្រី Claudia Maquin ម្តាយរបស់កុមារី Jakelin Caal អាយុ៧ឆ្នាំដែលត្រូវបានបញ្ជូនទៅទីភ្នាក់ងារអាមេរិកនៅព្រំដែនកាលពីដើមខែនេះហើយបានស្លាប់បន្ទាប់ពីគ្រុនក្តៅខ្លាំងក្នុងមន្ទីរឃុំឃាំងនៅទីស្នាក់ការគយនិងការពារព្រំដែនសហរដ្ឋអាមេរិក យំសោកនៅក្នុងពិធីបុណ្យសពរបស់កូនស្រីខ្លួននៅក្នុងភូមិ San Antonio Secortez របស់នាងក្នុងប្រទេសក្វាតេម៉ាឡាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

៥
ជនចំណាកមកពី ទីក្រុង Tijuana ប្រទេសម៉ិកស៊ិកស្រុកឡើងជញ្ជាំងព្រំដែនហើយលោតចូលក្នុងទឹកដីសហរដ្ឋអាមេរិកទៅទីក្រុង San Diego កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

៦
កំទេចថ្មរបស់អគារបាក់បែកមួយនៅតាមផ្លូវFleri កោះSicily ប្រទេសអ៊ីតាលី។ ការរញ្ជួយដីមួយបានបង្កឲ្យភ្នំភ្លើង Mount Etna ផ្ទុះនៅភាគខាងកើតកោះ Sicily ដោយបានធ្វើឲ្យមនុស្ស១០នាក់រងរបួសនិងអ្នកភូមិមួយចំនួនរត់គេចពីភូមិរបស់ខ្លួន។

៧
សត្វតោសមុទ្រអាយុ១៥ឆ្នាំឈ្មោះ jolted «Leo» សរសេរអក្សរចិនដែលមានន័យថាជ្រូកព្រៃក្នុងការរៀបចំអបអរការចូលឆ្នាំថ្មីនៅសួនកម្សាន្ត Hakkeijima Sea Paradise ក្នុងទីក្រុង Yokohama តូក្យូប្រទេសជប៉ុន។

៨
ភ្ញៀវទេសចរបរិភោគស៊ុបអំឡុងសីតុណ្ហភាពក្រោមសូន្យនៅក្នុងទិវា «Pole of Cold» ក្នុងទីក្រុងGenhe ខេត្ត Inner Mongolia ប្រទេសចិនកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

៩
ប្រជាជនបានមកជាវទំនិញយ៉ាងច្រើនកុះករនៅខាងក្នុងហាង Selfridges តាមផ្លូវ Oxford Street អំឡុងថ្ងៃលក់បញ្ចុះតម្លៃភាគកណ្តាលទីក្រុងឡុងដ៏។