រូបភាពជុំវិញពិភពលោក ២៦ ធ្នូ ២០១៧ មានមកពីប្រទេសដូចជា ជប៉ុន ចិន រុស្ស៊ី អង់គ្លេស ប៉េរូ សាធារណរដ្ឋឆែក ឥណ្ឌា និងហ្វីលីពីន។
រូបភាពជុំវិញពិភពលោក ២៦ ធ្នូ ២០១៧

១
ក្មេងៗជញ្ជូនទឹកនៅក្នុងភូមិលេចទឹកមួយនៅទីក្រុង Pansor រដ្ឋ Lanao del Norte ភាគខាងត្បូងហ្វីលីពីន។

២
អ្នកគាំទ្រលោក Vladimir Putin បោះឆ្នោតដើម្បីជ្រើសលោកជាប្រធានាធិបតីនៅក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី។

៣
German Chancellor Angela Merkel holds a candle during a memorial service in Berlin, in remembrance of the country's COVID-19 dead.

៤
អ្នកភូមិ Kashmiri ឈរជាជួរអំឡុងបុណ្យសពរបស់មេបញ្ជាការយោធា Noor Mohammad Tantray ក្នុងភូមិ Aripal ស្រុក Tral ប្រទេសឥណ្ឌា។

៥
តាមដងវិថី Oxford កណ្តាលទីក្រុងឡុងដ៏ពោរពេញដោយមនុស្សម្នា មួយថ្ងៃបន្ទាប់ពីChristmas ដែលជាថ្ងៃលក់បញ្ចុះតម្លៃ Boxing Day។

៦
តោសមុទ្រអាយុ១៣ឆ្នាំ Chen ឈរថតរូបបន្ទាប់ពីបានសរសេរអក្សចិនមានន័យថា «សុនខ» ដែលជាឆ្នាំសញ្ញាបន្ទាប់របស់ចិននៅ សួនសមុទ្រ Yokohama Hakkeijima Sea Paradise ទីក្រុង Yokohama ប្រទេសជប៉ុន។

៧
បាតុករម្នាក់គប់គ្រាប់បែកផ្សែងទៅកាន់ប៉ូលិសក្នុងការប៉ះទង្គិចមួយប្រឆាំងនឹងការលើកលែងទោសអតីតប្រធានាធិបតី Alberto Fujimori ទីក្រុង Lima ប្រទេសប៉េរូកាលពីថ្ងៃទី២៥ ធ្នូ ២០១៧។ ប្រធានាធិតបី Pedro Pablo Kuczynski បានប្រកាសកាលពីថ្ងៃអាទិត្យថាលោកនឹងផ្តល់ការលើកលែងទោសផ្នែកវេជ្ជសាស្រ្តដល់អតីតបុរសខ្លាំងដែលបានត្រូវជាប់ពន្ធនាគារ២៥ឆ្នាំពីបទរំលោភបំពានសិទ្ធិមនុស្ស ពុករលួយ រួមទាំងទណ្ឌកម្មស្លាប់។

៨
អ្នករាំ salsa ជនជាតិកូឡុំប៊ីចាំនៅខាងក្រោយឆាកមុនការហែក្បួន "Salsodromo" នៅក្នុងទីក្រុង Cali ប្រទេសកូឡុំប៊ីកាលពីថ្ងៃទី២៥ ធ្នូ ២០១៧។