រូបភាពជុំវិញពិភពលោកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសស្លូវ៉ានី អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ សាធារណរដ្ឋឆែក ហ្វីលីពីន រុស្ស៊ី អង់គ្លេស ឥណ្ឌា មីយ៉ាន់ម៉ា និងអ៊ីស្រាអែល។
.រូបភាពជុំវិញពិភពលោក ២៦ ធ្នូ ២០១៦

១
កម្រងផ្កាដាក់រំឮកដល់វិញ្ញាណក្ខន្ធតារាប៉ុបជនជាតិអង់គ្លេសលោក George Michael ដែលត្រូវបានគេស្គាល់តាមរយៈបទចម្រៀងល្បីរន្ធឺមួយឈ្មោះថា «Last Christmas»។ លោក George Michael បានស្លាប់នៅអាយុ ៥៣ ឆ្នាំ។

២
ស្រ្តីជនជាតិឥណ្ឌាបោះផ្កាចូលក្នុងសមុទ្រអំឡុងពេលពិធីមួយសម្រាប់ជនរងគ្រោះពីរលកយក្សស៊ូណាមិ ឆ្នាំ ២០០៤ នៅឆ្នេរ Marina Beach ក្នុងក្រុង Chennai។

៣
សមាជិកនៃក្រុម Prizma Ensemble ដោយពាក់អាវស្រោបខ្លួន ចូលរួមនៅក្នុងពិធីបុណ្យ Hanukkah ប្រពៃណីរបស់ជនជាតិជ្វីព ក្នុងរដ្ឋធានីហ្សេរ៊ុយសាឡិម។

៤
ក្មេងៗជាមួយនឹងម៉ូដសក់ប្រពៃណីលេងនៅក្នុងបរិវេណវត្តក្នុងភូមិ Set-Set-Yo ជិតឃុំ Nyaung U ភាគកណ្តាលមីយ៉ាន់ម៉ា។

៥
កម្មករម្នាក់លាបល័ក្ខទៅលើខ្សែកន្ទុយខ្លែងនៅក្រុង Ahmedabad ប្រទេសឥណ្ឌា។

៦
ស្រោមមុខរូបកីឡាករ Jamie Vardy ត្រូវបានគេដាក់លើកៅអីអង្គុយុ មុនពេលការប្រកួតបាល់ទាត់រវាងក្រុម Leicester City និងក្រុម Everton នៅកីឡាដ្ឋាន King Power ក្នុងក្រុង Leicester ភាគកណ្តាលប្រទេសអង់គ្លេស។

៧
ទៀនរំឮកវិញ្ញាណក្ខន្ធអ្នកដំណើរ និងអ្នកបើកយន្តហោះយោធារុស្ស៊ី Tu-154 ដែលបានធ្លាក់ចូលសមុទ្រ Black Sea តាមផ្លូវដំណើរទៅកាន់ប្រទេសស៊ីរី ដែលការរំឮកនោះត្រូវបានធ្វើឡើងនៅក្រុង Sochi កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។

៨
រូបថតពីអាកាសបង្ហាញពីផ្លូវជាតិលិចលង់ដោយទឹកជំនន់បន្ទាប់ពីមានព្យុះទីហ្វុង Nock-Ten ក្នុងក្រុង Polangui ខេត្ត Albay ប្រទេសហ្វីលីពីន។

៩
អ្នកហែលទឹកម្នាក់ត្រូវបានគេជួយលើកចេញពីទន្លេ Vltava បន្ទាប់ពីការប្រកួតហែលទឹករដូវរងាថ្ងៃបុណ្យណូអែលក្នុងក្រុងប្រាក សាធារណរដ្ឋឆែក។

១០
ក្រុមបាតុករជាមួយនឹងទង់ពណ៌សឈរនៅអមឡុងពេលការចាប់ផ្តើមក្បួន Civil March ដើម្បីក្រុង Aleppo នៅទីលានហោះហើរនៃអតីតព្រលានយន្តហោះ Tempelhof ក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

១១
ផ្ទះឈើមួយគ្របដណ្តប់ដោយព្រិលនៅតំបន់ភ្នំ Talesh ជិតសមុទ្រ Caspian Sea ចម្ងាយប្រមាណ ២៦២ គីឡូម៉ែត្រ ភាគឦសានក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់។

១២
ប្រធានក្រុមទូកក្តោងលោក Thomas Coville (កណ្តាល) កាន់ភ្លើងពណ៌នៅលើទូក «Sodebo Ultim» នៅពេលលោកបានមកដល់កំពង់ផែក្រុង Brest ភាគខាងលិចប្រទេសបារាំង បន្ទាប់ពីបំបែកកំណត់ត្រាធ្វើដំណើរតាមទូកក្តោងដោយមិនឈប់ និងតែម្នាក់ឯងជុំវិញពិភពលោក។ លោក Coville អាយុ ៤៨ ឆ្នាំ បានមកដល់ទីដៅប្រាំបីថ្ងៃមុនកំណត់ត្រាពីពេលមុន តាមរយៈការធ្វើដំណើរលើទូកក្តោង Trimaran ប្រវែង ៣១ ម៉ែត្ររបស់លោក ក្នុងរយៈពេល ៤៩ថ្ងៃ បីម៉ោង ប្រាំបីនាទី និង៣៨ វិនាទី។

១៣
សត្វចាបមួយហោះពីលើព្រៃគ្របដោយអព្ទនៅក្រុង Zlebe ប្រទេសស្លូវ៉ានី។