រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អ៊ីស្រាអែល អ៊ីតាលី ឥណ្ឌូណេស៊ី បារាំង អង់គ្លេស និងបង់ក្លាដែស។
រូបភាពជុំវិញពិភពលោក ២៤ ធ្នូ ២០១៩

១
បុរសម្នាក់ឈរនៅក្នុងផ្លូវលិចទឹកក្នុងទីក្រុង Venice ប្រទេសអ៊ីតាលី។

២
អ្នកធ្វើធម្មយាត្រាសាសនាគ្រឹស្តអធិស្ឋានក្នុងព្រះវិហារ Grotto នៅលា្ងចមុនថ្ងៃបុណ្យណូអែលនៅទីក្រុង Bethlehem នៃតំបន់ West Bank។

៣
សាសនិកគ្រឹស្តកាន់ទៀនអំឡុងពេលអធិស្ឋានក្នុងពេលល្ងាចនៃថ្ងៃបុណ្យគ្រឹស្តស្មាសនៅក្នុងព្រះវិហារមួយក្នុងទីក្រុង Surabaya Java ភាគខាងកើតក្នុងប្រទេសឥណ្ឌូនេស៊ី។

៤
អ្នកលក់សាច់ជ្រូកម្នាក់គប់ដុំសាច់ឲ្យអតិថិជនម្នាក់អំឡុងពេលល្ងាចថ្ងៃបុណ្យគ្រឹស្តស្មាសនៅក្នុងផ្សារ Smithfield ទីក្រុងឡុងដ៍។

៥
អ្នករាំរបាំ Paris Opera សម្តែងរបាំនៅខាងមុខព្រះបរមរាជវាំង Palais Garnier ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលបារាំងក្នុងការដកប្រព័ន្ធចូលនិវត្តន៍របស់ប្រទេសនេះក្នុងទីក្រុងប៉ារីសប្រទេសបារីស។

៦
ក្មេងស្រីម្នាក់ដែលរស់នៅក្នុងតំបន់អនាធិបតេយ្យដែលត្រូវបានបំពុល យួរដបទឹកក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស។

៧
មន្ត្រីប៉ូលិសពិនិត្យមើលប្រព័ន្ធសន្តិសុខមុននឹងការប្រមូលផ្តុំនាលា្ងចថ្ងៃបុណ្យគ្រឹស្តស្មាសនៅព្រះវិហារកាតូលិក Denpasar Cathedral ទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី។

៨
កុមារប៉ាឡេស្ទីនស្លៀកពាក់ជា Santa Claus លោតនៅក្បែររបាឃាំងអ៊ីស្រាអែលអំឡុងបាតុកម្មប្រឆាំងនឹងអ៊ីស្រាអែលក្នុងទីក្រុង Bethlehem តំបន់ West Bank កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។