ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២២ ធ្នូ ២០១៧
២៣ ធ្នូ ២០១៧
VOA News
បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
១
បាតុករប៉ាឡេស្ទីនរត់រកទីសុវត្ថិភាព ក្នុងពេលមានផ្សេងក្នុងការប៉ះទង្គិចគ្នាមួយជាមួយសន្តិសុខអ៊ីស្រាអែល នៅជិតចំណុចត្រួតពិនិត្យមួយនៅខាងត្បូងក្រុង Nablus នៃតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។
២
ក្រុមអ្នកធ្វើដំណើរដែលគ្មានគោលដៅច្បាស់លាស់នៅលើក្បូន បន្ទាប់ដំណើរការរបស់សាឡាងត្រូវបានផ្អាក មួយថ្ងៃបន្ទាប់ពីនាវាហ្វីលីពីនមួយគ្រឿងបានលិចដោយសារតែអាកាសធាតុអាក្រក់ នៅក្រុង Infanta ខេត្ត Quezon ប្រទេសហ្វីលីពីន។
៣
សាច់ញាតិរបស់ Zakaria al-Kafarneh ដែលត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល កំពុងកាន់ទុក្ខចំពោះមរណភាពរបស់លោក នៅទីក្រុង Beit Hanoun នៅខាងជើងទីក្រុង Gaza Strip។
៤
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លើកឯកសារក្នុងព្រឹត្តិការណ៍ចុះហត្ថលេខាបង្កើតជាច្បាប់ដើម្បីកាត់បន្ថយពន្ធដារនៅការិយាល័យរាងពងក្រពើ នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
៥
ទង់ជាតិនៃតំបន់ Calalonia ត្រូវបានគេចងនៅលើអាគាររដ្ឋាភិបាលនៃតំបន់នេះ ក្នុងទីក្រុង Girona ប្រទេសអេស្ប៉ាញ។
៦
មនុស្សដើរនៅក្រោមដើមឈើបុណ្យណូអែលដែលមានលម្អភ្លើង ដែលគេដាក់តាំងនៅទីលាន Octyabrskaya ដើម្បីអបអរថ្ងៃបុណ្យណូអែលដែលនឹងមកដល់ ក្នុងទីក្រុងមិនស្តិ៍ ប្រទេសបេឡារុស។
៧
ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងរដ្ឋមន្ត្រីការពារប្រទេស Sergei Shoigu (ទី២ពីឆ្វេង)និងមេបញ្ជាការយុទ្ធសាស្ត្រទ័ពមីស៊ីលរុស្ស៊ី Sergei Karakayev (ស្តាំ) កំពុងទស្សនាសាលាយោធាបណ្ដុះបណ្ដាលយុទ្ធសាស្ត្រកងទ័ពរ៉ុកកែត នៅខាងក្រៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
៨
សមាជិកនៃក្រុមសម្ដែងស្គីលើទឹករបស់ប្រទេសលីបង់ កំពុងសម្តែងដោយស្លៀកពាក់ជារូប Santa Clause នៅឆកសមុទ្រ Jounieh។
៩
ទិដ្ឋភាពពីលើអាគារ៨ជាន់ ដែលរងការខូចខាតដោយអគ្គិភ័យដែលបានសម្លាប់មនុស្ស២៩នាក់ និង២៩នាក់ផ្សេងទៀតរងរបួស នៅខាងត្បូងទីក្រុង Jecheon ប្រទេសកូរ៉េខាងត្បូង។
១០
ក្រុមអ្នកសប្បាយរីករាយកំពុងអបអរនៅពេលថ្ងៃរះក្នុងរដូវរងា នៅវិមាន Stonehenge លើខ្ពង់រាប Salisbury Plain នៅភាគខាងត្បូងនៃប្រទេសអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២២ ធ្នូ ២០១៧
XS
SM
MD
LG