រូបភាពជុំវិញពិភពលោកមកពីប្រទេសអេស្ប៉ាញ ម៉ាឡេស៊ី ព័រទុយហ្គាល់ សហរដ្ឋអាមេរិក បារាំង អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ហ្វីលីពីន អ៊ុយរូហ្គាយ និងតួកគី។
រូបភាពជុំវិញពិភពលោក ២២ ធ្នូ ២០១៦
![អ្នកបួសក្នុងវិហារកាតូលិកបែប Orthodox នៅប្រទេសរុស្ស៊ី ភាវនាធម៌រំឮកដល់វិញ្ញាណក្ខន្ធរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីទៅកាន់តួកគី ដែលបានបាត់បង់ជីវិត។ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Karlov ត្រូវបានប៉ូលិសតួកគីម្នាក់បាញ់សម្លាប់ក្នុងពិធីមួយនៅក្រុងអង់ការ៉ា។](https://gdb.voanews.com/a1bd3e63-0494-4bc7-9076-1ac5291503a1_w1024_q10_s.jpg)
១
អ្នកបួសក្នុងវិហារកាតូលិកបែប Orthodox នៅប្រទេសរុស្ស៊ី ភាវនាធម៌រំឮកដល់វិញ្ញាណក្ខន្ធរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីទៅកាន់តួកគី ដែលបានបាត់បង់ជីវិត។ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Karlov ត្រូវបានប៉ូលិសតួកគីម្នាក់បាញ់សម្លាប់ក្នុងពិធីមួយនៅក្រុងអង់ការ៉ា។
![រូបថតជនជាតិអ៊ុយរូហ្គាយ ដែលបានបាត់ខ្លួនអំឡុងឆ្នាំ ១៩៧៣ ដល់ ១៩៨៥ ក្រោមរបបផ្តាច់ការយោធា ត្រូវបានដាក់តាំងនៅលើនាវាបោះបង់ចោលមួយនៅឆ្នេរក្រុងម៉ុងតេវីដេអូ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។ ](https://gdb.voanews.com/8a65b47e-f877-4732-b65f-d6431bdbb9b3_w1024_q10_s.jpg)
២
រូបថតជនជាតិអ៊ុយរូហ្គាយ ដែលបានបាត់ខ្លួនអំឡុងឆ្នាំ ១៩៧៣ ដល់ ១៩៨៥ ក្រោមរបបផ្តាច់ការយោធា ត្រូវបានដាក់តាំងនៅលើនាវាបោះបង់ចោលមួយនៅឆ្នេរក្រុងម៉ុងតេវីដេអូ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
![មនុស្សពីរនាក់ដើរកាន់ពិព័រណ៍សម្រាប់ថ្ងៃបុណ្យណូអែលនៅសួនមួយក្នុងក្រុង Pasay ភាគខាងត្បូងក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ](https://gdb.voanews.com/da717fbc-9db3-421e-9445-a314f9d83411_w1024_q10_s.jpg)
៣
មនុស្សពីរនាក់ដើរកាន់ពិព័រណ៍សម្រាប់ថ្ងៃបុណ្យណូអែលនៅសួនមួយក្នុងក្រុង Pasay ភាគខាងត្បូងក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![អ្នកចែវក្បូនមួយធ្វើដំណើរចេញពីកំពង់ផែ Pillar Point កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅតំបន់ឆ្នេរ Half Moon Bay រដ្ឋ California។ ](https://gdb.voanews.com/57976545-ad4e-4e09-bf58-6160c04e8c0a_w1024_q10_s.jpg)
៤
អ្នកចែវក្បូនមួយធ្វើដំណើរចេញពីកំពង់ផែ Pillar Point កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅតំបន់ឆ្នេរ Half Moon Bay រដ្ឋ California។
![បុរសម្នាក់រងរបួសដោយសារការវាយប្រហារដោយគ្រាប់បែក ទទួលការព្យាបាលនៅមន្ទីរពេទ្យមួយនៅក្រុង Irbil ភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ](https://gdb.voanews.com/95c0479d-31b6-4102-a823-9315e2a4567b_w1024_q10_s.jpg)
៥
បុរសម្នាក់រងរបួសដោយសារការវាយប្រហារដោយគ្រាប់បែក ទទួលការព្យាបាលនៅមន្ទីរពេទ្យមួយនៅក្រុង Irbil ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
![សមាជិកសភាមកពីគណបក្សសាធារណរដ្ឋលោក Norman Sanderson ដាក់ដៃលើក្បាល ស្របពេលដែលសមាជិកសភាមកពីគណបក្សសាធារណរដ្ឋម្នាក់ទៀតគឺលោក Andrew Brock (ខាងស្តាំ) សម្លឹងមើលទៅមុខ អំឡុងពេលការព្យាយាមប៉ុន្តែមិនទទួលបានជោគជ័យក្នុងការដកចេញនូវច្បាប់ HB2 ដ៏ចម្រូងចម្រាស ដែលដាក់កំហិតលើការទទួលបានសិទ្ធិប្រើប្រាស់បន្ទាប់ទឹកសម្រាប់មនុស្សភេទទីបី នៅក្រុង Raleigh រដ្ឋ North Carolina សហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។ ](https://gdb.voanews.com/248fbe8c-a9a1-441c-9b8b-d1908c8f31de_cx0_cy26_cw0_w1024_q10_r1_s.jpg)
៦
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋលោក Norman Sanderson ដាក់ដៃលើក្បាល ស្របពេលដែលសមាជិកសភាមកពីគណបក្សសាធារណរដ្ឋម្នាក់ទៀតគឺលោក Andrew Brock (ខាងស្តាំ) សម្លឹងមើលទៅមុខ អំឡុងពេលការព្យាយាមប៉ុន្តែមិនទទួលបានជោគជ័យក្នុងការដកចេញនូវច្បាប់ HB2 ដ៏ចម្រូងចម្រាស ដែលដាក់កំហិតលើការទទួលបានសិទ្ធិប្រើប្រាស់បន្ទាប់ទឹកសម្រាប់មនុស្សភេទទីបី នៅក្រុង Raleigh រដ្ឋ North Carolina សហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
![បុរសជនជាតិអាហ្វហ្គានីស្ថានពិនិត្យមើលរបស់របរនៅផ្ទះសមាជិកសភាលោក Mir Wali បន្ទាប់ពីមានការវាយប្រហារដោយខ្មាន់កាំភ្លើងនៅភាគខាងលិចក្រុងកាប៊ូល។](https://gdb.voanews.com/dfb03710-deea-412e-9080-16b1e265cf0c_w1024_q10_s.jpg)
៧
បុរសជនជាតិអាហ្វហ្គានីស្ថានពិនិត្យមើលរបស់របរនៅផ្ទះសមាជិកសភាលោក Mir Wali បន្ទាប់ពីមានការវាយប្រហារដោយខ្មាន់កាំភ្លើងនៅភាគខាងលិចក្រុងកាប៊ូល។
![រថយន្តមួយគ្រឿងបើកបរនៅលើផ្ទាំងបន្ទះសូឡានាថ្ងៃសម្ពោធមួយក្នុងក្រុង Tourouvre តំបន់ Normandy ភាគពាយព្យប្រទេសបារាំង។](https://gdb.voanews.com/9551df51-1f92-445f-b2be-8048b20cfab5_w1024_q10_s.jpg)
៨
រថយន្តមួយគ្រឿងបើកបរនៅលើផ្ទាំងបន្ទះសូឡានាថ្ងៃសម្ពោធមួយក្នុងក្រុង Tourouvre តំបន់ Normandy ភាគពាយព្យប្រទេសបារាំង។
![អ្នកជិះរលកយក្សជនជាតិព័រទុយហ្គាល់លោក Nuno Santos ស្លៀកពាក់ជាតាណូអែល និងកាន់វីយូឡុងមួយ ខណៈពេលដែលលោកកំពុងជិះរលកនៅឆ្នេរ Praia do Norte ក្នុងក្រុង Nazare។ ](https://gdb.voanews.com/8e53b90a-4f6b-4229-be01-d07fea63a012_w1024_q10_s.jpg)
៩
អ្នកជិះរលកយក្សជនជាតិព័រទុយហ្គាល់លោក Nuno Santos ស្លៀកពាក់ជាតាណូអែល និងកាន់វីយូឡុងមួយ ខណៈពេលដែលលោកកំពុងជិះរលកនៅឆ្នេរ Praia do Norte ក្នុងក្រុង Nazare។
![អ្នកស្រី Monica ធ្វើការអបអរសាទរក្នុងការិយាល័យលក់សន្លឹកឆ្នោតរបស់លោកស្រី បន្ទាប់ពីផ្តល់រង្វាន់ឆ្នោតថ្ងៃបុណ្យណូអែល «El Gordo» ទីពីរ ជាមួយនឹងលេខកូត ០៤៥៣៦ នៅក្រុង Pamplona ភាគខាងជើងប្រទេសអេស្ប៉ាញ។ ](https://gdb.voanews.com/95e8afad-f46b-45c3-bad6-e0aca8b1f4cd_w1024_q10_s.jpg)
១០
អ្នកស្រី Monica ធ្វើការអបអរសាទរក្នុងការិយាល័យលក់សន្លឹកឆ្នោតរបស់លោកស្រី បន្ទាប់ពីផ្តល់រង្វាន់ឆ្នោតថ្ងៃបុណ្យណូអែល «El Gordo» ទីពីរ ជាមួយនឹងលេខកូត ០៤៥៣៦ នៅក្រុង Pamplona ភាគខាងជើងប្រទេសអេស្ប៉ាញ។
![មនុស្សម្នាទទូលទានអាហារនៅភោជនីយដ្ឋាន «អាហារពេលល្ងាចនៅលើអាកាស» ដែលអាចមើលទៅឃើញតំបន់កណ្តាលក្រុងជាមួយនឹងអគារភ្លោះ នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ](https://gdb.voanews.com/1dee3cbb-721a-4489-b94e-b29bf1a568d3_w1024_q10_s.jpg)
១១
មនុស្សម្នាទទូលទានអាហារនៅភោជនីយដ្ឋាន «អាហារពេលល្ងាចនៅលើអាកាស» ដែលអាចមើលទៅឃើញតំបន់កណ្តាលក្រុងជាមួយនឹងអគារភ្លោះ នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
![សិល្បករជនជាតិវៀតណាមលោក Quoc Co Giang (ខាងក្រោម) និងប្អូនប្រុស Quoc Nghiep Giang ព្យាយាមបំបែកកំណត់ត្រាឯកទគ្គកម្មពិភពលោក Guinness តាមរយៈការឡើងជណ្តើរដោយក្បាលទ្រក្បាលនៅវិហារ Cathedral of Girona ប្រទេសអេស្ប៉ាញ។ ](https://gdb.voanews.com/93dc35f8-5620-4b43-878a-ac79f0ee6ee6_w1024_q10_s.jpg)
១២
សិល្បករជនជាតិវៀតណាមលោក Quoc Co Giang (ខាងក្រោម) និងប្អូនប្រុស Quoc Nghiep Giang ព្យាយាមបំបែកកំណត់ត្រាឯកទគ្គកម្មពិភពលោក Guinness តាមរយៈការឡើងជណ្តើរដោយក្បាលទ្រក្បាលនៅវិហារ Cathedral of Girona ប្រទេសអេស្ប៉ាញ។