បណ្តុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២១ ធ្នូ ២០១៧
![ក្រុមក្មេងកំព្រាលេងជាមួយសត្វខ្លាមកពីតំបន់ Bengal ក្នុងដំណើរកម្សាន្តបុណ្យណូអែល នៅសួនសត្វ Malabon ក្នុងទីក្រុង Malabon នៅខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/bff868df-d305-4e30-8222-33b0519188a7_w1024_q10_s.jpg)
១
ក្រុមក្មេងកំព្រាលេងជាមួយសត្វខ្លាមកពីតំបន់ Bengal ក្នុងដំណើរកម្សាន្តបុណ្យណូអែល នៅសួនសត្វ Malabon ក្នុងទីក្រុង Malabon នៅខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![បុរសម្នាក់ពាក់មួករបស់តំបន់ Catalonia កំពុងថើបលើសន្លឹកឆ្នោតនៅពេលគាត់បោះឆ្នោតថ្នាក់តំបន់របស់តំបន់ Catalonia នៅក្នុងការិយាល័យបោះឆ្នោតមួយក្នុងទីក្រុង Barcelona។](https://gdb.voanews.com/242091ae-48e3-48e3-ab8f-6337915e5aaa_w1024_q10_s.jpg)
២
បុរសម្នាក់ពាក់មួករបស់តំបន់ Catalonia កំពុងថើបលើសន្លឹកឆ្នោតនៅពេលគាត់បោះឆ្នោតថ្នាក់តំបន់របស់តំបន់ Catalonia នៅក្នុងការិយាល័យបោះឆ្នោតមួយក្នុងទីក្រុង Barcelona។
![ក្មេងៗទើបនឹងកើតស្លៀកពាក់សម្លៀកបំពាក់របស់តា Santa និងដើមឈើបុណ្យណូអែល ដើម្បីអបអរថ្ងៃឈប់សម្រាក ហើយពួកគេកំពុងដេកនៅក្នុងមន្ទីរពេទ្យ Paolo ក្នុងទីក្រុងបាងកក ប្រទេសថៃ។](https://gdb.voanews.com/90faa084-1967-4994-b1e4-3d3011ce43ec_w1024_q10_s.jpg)
៣
ក្មេងៗទើបនឹងកើតស្លៀកពាក់សម្លៀកបំពាក់របស់តា Santa និងដើមឈើបុណ្យណូអែល ដើម្បីអបអរថ្ងៃឈប់សម្រាក ហើយពួកគេកំពុងដេកនៅក្នុងមន្ទីរពេទ្យ Paolo ក្នុងទីក្រុងបាងកក ប្រទេសថៃ។
![ប៉ូលិសអូស្ត្រាលីឈរនៅជិតឡានដែលបានប៉ះទង្គិចគ្នាមួយ ក្រោយពេលពួកគេបានចាប់ខ្លួនអ្នកបើកបរឡាននេះ ដែលបានបើកបំបុកទៅលើផ្លូវសម្រាប់អ្នកថ្មើរជើង នៅឯផ្លូវបែកជាបួនដ៏មមាញឹកមួយ នៅជិតស្ថានីយ៍រថភ្លើង Flinders Street នៅកណ្ដាលទីក្រុង Melbourne ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/066ba71a-67e5-48d5-acfd-b49346ff2b37_w1024_q10_s.jpg)
៤
ប៉ូលិសអូស្ត្រាលីឈរនៅជិតឡានដែលបានប៉ះទង្គិចគ្នាមួយ ក្រោយពេលពួកគេបានចាប់ខ្លួនអ្នកបើកបរឡាននេះ ដែលបានបើកបំបុកទៅលើផ្លូវសម្រាប់អ្នកថ្មើរជើង នៅឯផ្លូវបែកជាបួនដ៏មមាញឹកមួយ នៅជិតស្ថានីយ៍រថភ្លើង Flinders Street នៅកណ្ដាលទីក្រុង Melbourne ប្រទេសអូស្ត្រាលី។
![ប្រធានាធិបតីសហរដ្ឋលោក ដូណាល់ ត្រាំ កំពុងអបអរសាទរជាមួយអ្នកសាធារណរដ្ឋនៅរដ្ឋសភា បន្ទាប់ពីរដ្ឋសភាសហរដ្ឋអាមេរិកបានបោះឆ្នោតអនុម័តអំពីការសើរើប្រព័ន្ធពន្ធដារ នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/05dc839d-61ba-456e-9fbd-520e2f5e805a_w1024_q10_s.jpg)
៥
ប្រធានាធិបតីសហរដ្ឋលោក ដូណាល់ ត្រាំ កំពុងអបអរសាទរជាមួយអ្នកសាធារណរដ្ឋនៅរដ្ឋសភា បន្ទាប់ពីរដ្ឋសភាសហរដ្ឋអាមេរិកបានបោះឆ្នោតអនុម័តអំពីការសើរើប្រព័ន្ធពន្ធដារ នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![រូបថតមួយសន្លឹកក្នុងចំណោម២សន្លឹកអំពីការភ្ជាប់ពាក្យរបស់ព្រះអង្គម្ចាស់ Harry និងនាង Meghan Markle ដែលត្រូវបានបញ្ចេញដោយរាជវាំង Kensington នៅកេហដ្ឋាន Frogmore ក្នុងប្រទេសអង់គ្លេស។](https://gdb.voanews.com/b0a844c1-daee-4306-85d9-f2f60f578f58_w1024_q10_s.jpg)
៦
រូបថតមួយសន្លឹកក្នុងចំណោម២សន្លឹកអំពីការភ្ជាប់ពាក្យរបស់ព្រះអង្គម្ចាស់ Harry និងនាង Meghan Markle ដែលត្រូវបានបញ្ចេញដោយរាជវាំង Kensington នៅកេហដ្ឋាន Frogmore ក្នុងប្រទេសអង់គ្លេស។
![រូបថតបង្ហាញពីហ្វូងសត្វទៀវហើយប្រមូលផ្ដុំគ្នានៅពីលើទីវាលមួយនៅចំណុចជ្រលង Jordan Valley ជិតទីក្រុង Beit Shean របស់ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/b3955857-e2fe-4162-b408-1f21ca551a5c_w1024_q10_s.jpg)
៧
រូបថតបង្ហាញពីហ្វូងសត្វទៀវហើយប្រមូលផ្ដុំគ្នានៅពីលើទីវាលមួយនៅចំណុចជ្រលង Jordan Valley ជិតទីក្រុង Beit Shean របស់ប្រទេសអ៊ីស្រាអែល។
![បុរសឈ្មោះ Kel ដែលគ្មានផ្ទះសម្បែង កំពុងដេកនៅលើកន្លែងមួយនៅស្ថានីយ៍រទេះភ្លើងក្រោមដី Hyde Park Station ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/a4678bd1-58bb-4765-bad9-438ba223222e_w1024_q10_s.jpg)
៨
បុរសឈ្មោះ Kel ដែលគ្មានផ្ទះសម្បែង កំពុងដេកនៅលើកន្លែងមួយនៅស្ថានីយ៍រទេះភ្លើងក្រោមដី Hyde Park Station ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ស្ត្រីម្នាក់កាន់រូបថតរបស់លោក ស្តាលីន បានដាក់កម្រងផ្កានៅជិតទីសក្ការៈគោរពដល់លោក ចូសេហ្វ ស្តាលីន (Joseph Stalin) នៅជិតវិមានក្រឹមឡាំង ដើម្បីរំឭកដល់ថ្ងៃកំណើតរបស់ស្តាលីន នៅទីលានក្រហម ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/ba34ac5a-300d-47aa-a6a6-4834f25f0c6b_w1024_q10_s.jpg)
៩
ស្ត្រីម្នាក់កាន់រូបថតរបស់លោក ស្តាលីន បានដាក់កម្រងផ្កានៅជិតទីសក្ការៈគោរពដល់លោក ចូសេហ្វ ស្តាលីន (Joseph Stalin) នៅជិតវិមានក្រឹមឡាំង ដើម្បីរំឭកដល់ថ្ងៃកំណើតរបស់ស្តាលីន នៅទីលានក្រហម ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![ស្ត្រីជាកម្មការនីម្នាក់កំពុងធ្វើការនៅការដ្ឋានសំណង់មួយកន្លែងក្នុងពេលមានចុះអ័ព្ទយ៉ាងក្រាស់ នៅទីក្រុញូវដេលី ប្រទេសឲណ្ឌា។](https://gdb.voanews.com/8fa94b45-36a3-435f-b533-28b47b6a7fc8_w1024_q10_s.jpg)
១០
ស្ត្រីជាកម្មការនីម្នាក់កំពុងធ្វើការនៅការដ្ឋានសំណង់មួយកន្លែងក្នុងពេលមានចុះអ័ព្ទយ៉ាងក្រាស់ នៅទីក្រុញូវដេលី ប្រទេសឲណ្ឌា។