រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសសិង្ហបុរី អូស្រ្តាលី កូរ៉េខាងជើង ស៊ីរី ម៉ិចស៊ិក បេឡារុស ប៉ាគីស្ថាន តួកគី ចិន និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២១ ធ្នូ ២០១៦
![មនុស្សម្នាជួបជុំគ្នានៅវិមានថ្ម Stonehenge នៅថ្ងៃ Winter Solstice ដែលជាថ្ងៃរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ជិតក្រុង Amesbury នៅនិរតី ប្រទេសអង់គ្លេស។ ](https://gdb.voanews.com/8f406247-37d2-442b-8422-b049ea41deaf_w1024_q10_s.jpg)
១
មនុស្សម្នាជួបជុំគ្នានៅវិមានថ្ម Stonehenge នៅថ្ងៃ Winter Solstice ដែលជាថ្ងៃរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ជិតក្រុង Amesbury នៅនិរតី ប្រទេសអង់គ្លេស។
![ដុំបាល់បំពាក់ភ្លើងពណ៌នៅទីលាន Oktyabrskaya Square សម្រាប់ពិធីបុណ្យចូលឆ្នាំ និងថ្ងៃបុណ្យណូអែលក្នុងក្រុងមីនស្កិ៍ ប្រទេសបេឡារុស។](https://gdb.voanews.com/674ab365-efc3-4a5c-a888-f8db26f591f4_w1024_q10_s.jpg)
២
ដុំបាល់បំពាក់ភ្លើងពណ៌នៅទីលាន Oktyabrskaya Square សម្រាប់ពិធីបុណ្យចូលឆ្នាំ និងថ្ងៃបុណ្យណូអែលក្នុងក្រុងមីនស្កិ៍ ប្រទេសបេឡារុស។
![ជនប៉ាគីស្ថានកាន់សាសនាគ្រឹស្តពាក់ស្រោមមុខអបអរសាទរពិធីបុណ្យណូអែលនៅក្រុងការ៉ាជី។](https://gdb.voanews.com/8a4db474-dfd0-4908-9d2e-319b0ad68af6_w1024_q10_s.jpg)
៣
ជនប៉ាគីស្ថានកាន់សាសនាគ្រឹស្តពាក់ស្រោមមុខអបអរសាទរពិធីបុណ្យណូអែលនៅក្រុងការ៉ាជី។
![ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ឱបកុមារី Bana Al-Abed អាយុ ០៧ឆ្នាំ ពីក្រុង Aleppo ប្រទេសស៊ីរី នៅវិមានប្រធានាធិបតី ក្នុងក្រុងអង់ការ៉ា។ សារនៅលើគេហទំព័រ Twitter របស់កុមារី Bana បានរីកសាយភាយពាសពេញបណ្តាញសង្គមមួយនេះ។](https://gdb.voanews.com/bef5968c-2849-4d8d-9a0c-d5c608b1ecaf_w1024_q10_s.jpg)
៤
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ឱបកុមារី Bana Al-Abed អាយុ ០៧ឆ្នាំ ពីក្រុង Aleppo ប្រទេសស៊ីរី នៅវិមានប្រធានាធិបតី ក្នុងក្រុងអង់ការ៉ា។ សារនៅលើគេហទំព័រ Twitter របស់កុមារី Bana បានរីកសាយភាយពាសពេញបណ្តាញសង្គមមួយនេះ។
![ហេតុការណ៍ផ្ទុះផ្សារលក់កាំជ្រួចធំជាងគេបង្អស់មួយនៅក្រុង Tultepec ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ ហេតុការណ៍ផ្ទុះនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ និងបង្កឲ្យមនុស្សយ៉ាងហោចណាស់ ៧២ នាក់រងរបួស។ នេះបើយោងទៅតាមក្រុមអាជ្ញាធរ។ ](https://gdb.voanews.com/7de0448a-47c8-4df9-a76b-af1f78ac2e4a_w1024_q10_s.jpg)
៥
ហេតុការណ៍ផ្ទុះផ្សារលក់កាំជ្រួចធំជាងគេបង្អស់មួយនៅក្រុង Tultepec ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ ហេតុការណ៍ផ្ទុះនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ និងបង្កឲ្យមនុស្សយ៉ាងហោចណាស់ ៧២ នាក់រងរបួស។ នេះបើយោងទៅតាមក្រុមអាជ្ញាធរ។
![យន្តហោះដឹកអ្នកដំណើរជើងហោះហើរ Air China ត្រៀមចុះចតនៅព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំងដោយឆ្លងអព្ទយ៉ាងក្រាស់ឃ្មឹក។ ](https://gdb.voanews.com/0960b770-ccb1-48f2-b5e8-9c12d50da12f_w1024_q10_s.jpg)
៦
យន្តហោះដឹកអ្នកដំណើរជើងហោះហើរ Air China ត្រៀមចុះចតនៅព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំងដោយឆ្លងអព្ទយ៉ាងក្រាស់ឃ្មឹក។
![ជនជាតិស៊ីរីដើរនៅក្នុងផ្លូវគ្របដណ្តប់ដោយព្រិលនៅក្រុង Maaret al-Numan ខេត្ត Idlib ភាគខាងជើងប្រទេស។ ](https://gdb.voanews.com/543a6fa8-e123-4df1-8b52-16f2c15d607d_w1024_q10_s.jpg)
៧
ជនជាតិស៊ីរីដើរនៅក្នុងផ្លូវគ្របដណ្តប់ដោយព្រិលនៅក្រុង Maaret al-Numan ខេត្ត Idlib ភាគខាងជើងប្រទេស។
![រូបភាពបង្ហាញពីលំហាត់បាញ់សមនៃកងទាហានកូរ៉េខាងជើង ដែលត្រូវបានបញ្ចេញដោយទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA ក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ ](https://gdb.voanews.com/81f878c4-794f-45e6-b188-9ded31470a25_w1024_q10_s.jpg)
៨
រូបភាពបង្ហាញពីលំហាត់បាញ់សមនៃកងទាហានកូរ៉េខាងជើង ដែលត្រូវបានបញ្ចេញដោយទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA ក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
![ដាយណូស័រយន្ត «TRX03» កម្ពស់ប្រាំបីម៉ែត្រ (កណ្តាល) សម្តែងជាមួយនឹងមនុស្សយន្តដទៃទៀតនៅស្ទូឌីយោរបស់ក្រុមហ៊ុនក្នុងក្រុង Tokorozawa។ ](https://gdb.voanews.com/c0896520-612f-4eaa-a822-8a23d7547ec8_w1024_q10_s.jpg)
៩
ដាយណូស័រយន្ត «TRX03» កម្ពស់ប្រាំបីម៉ែត្រ (កណ្តាល) សម្តែងជាមួយនឹងមនុស្សយន្តដទៃទៀតនៅស្ទូឌីយោរបស់ក្រុមហ៊ុនក្នុងក្រុង Tokorozawa។
![សត្វភេសមុទ្រអូស្រ្តាលីលិឍចំណីនៅក្រោមទឹកអំឡុងពេលកម្មវិធីថ្ងៃបុណ្យណូអែល នៅក្រុង Taronga Zoo ប្រទេសអូស្រ្តាលី។ ](https://gdb.voanews.com/f23ace91-4c5d-41d5-b80d-f93f9cc94188_w1024_q10_s.jpg)
១០
សត្វភេសមុទ្រអូស្រ្តាលីលិឍចំណីនៅក្រោមទឹកអំឡុងពេលកម្មវិធីថ្ងៃបុណ្យណូអែល នៅក្រុង Taronga Zoo ប្រទេសអូស្រ្តាលី។
![ស្រមោលអ្នកមើលពិព័រណ៍ភ្លើងពណ៌នៅសួន Garden by the Bay នៅប្រទេសសិង្ហបុរីមុនថ្ងៃបុណ្យណូអែល។ ](https://gdb.voanews.com/31dad60c-6e97-4b88-bd73-3b8e57ce2f61_w1024_q10_s.jpg)
១១
ស្រមោលអ្នកមើលពិព័រណ៍ភ្លើងពណ៌នៅសួន Garden by the Bay នៅប្រទេសសិង្ហបុរីមុនថ្ងៃបុណ្យណូអែល។