កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២០ ធ្នូ ២០១៩
![បាតុករអ៊ីរ៉ាក់ម្នាក់កាន់ទង់ជាតិដើរកាត់រូបគំនូរនៅលើជញ្ជាំង ក្នុងពេលមានបាតុកម្មដែលបន្តឥតឈប់ ប្រឆាំងនឹងរដ្ឋាភិបាល នៅទីលាន Tahrir ក្នុងរដ្ឋធានីបាកដាដ។](https://gdb.voanews.com/58e3df90-c6fb-4875-bc09-f62758d660f2_w1024_q10_s.jpg)
១
បាតុករអ៊ីរ៉ាក់ម្នាក់កាន់ទង់ជាតិដើរកាត់រូបគំនូរនៅលើជញ្ជាំង ក្នុងពេលមានបាតុកម្មដែលបន្តឥតឈប់ ប្រឆាំងនឹងរដ្ឋាភិបាល នៅទីលាន Tahrir ក្នុងរដ្ឋធានីបាកដាដ។
![ម៉ាស់ត្រូវបានពាក់នៅលើមាត់ និងច្រមុះនៃរូបចម្លាក់អ្នកម្ដាយថេរេសា (Mother Theresa) និងរូបចម្លាក់កូនក្មេង ក្នុងពេលមានចុះអ័ព្ទ និងមានការបំពុលបរិស្ថានខ្លាំង នៅទីក្រុងព្រីស្ទីណា ប្រទេសកូសូវ៉ូ។](https://gdb.voanews.com/17dc252f-959b-476f-9a3e-11184015c31a_w1024_q10_s.jpg)
២
ម៉ាស់ត្រូវបានពាក់នៅលើមាត់ និងច្រមុះនៃរូបចម្លាក់អ្នកម្ដាយថេរេសា (Mother Theresa) និងរូបចម្លាក់កូនក្មេង ក្នុងពេលមានចុះអ័ព្ទ និងមានការបំពុលបរិស្ថានខ្លាំង នៅទីក្រុងព្រីស្ទីណា ប្រទេសកូសូវ៉ូ។
![កងកម្លាំងប៉ូលិសការពារនៅរដ្ឋ Karnataka ប្រទេសឥណ្ឌា កំពុងប្រើដំបងវាយទៅលើបុរសពីរនាក់ដែលជិះម៉ូតូ ខណៈបុរសទាំងពីរជិះទៅជិតរបាំងដែលគេដាក់បិទផ្លូវ Mangalore នៅពេលមានការរឹតបន្តឹងសន្តិសុខដោយសារតែការធ្វើបាតុកម្មពាក់ព័ន្ធនឹងច្បាប់សញ្ជាតិថ្មីរបស់ឥណ្ឌា។](https://gdb.voanews.com/01978961-bca3-45c7-97fb-58b5c4ea05a9_w1024_q10_s.jpg)
៣
កងកម្លាំងប៉ូលិសការពារនៅរដ្ឋ Karnataka ប្រទេសឥណ្ឌា កំពុងប្រើដំបងវាយទៅលើបុរសពីរនាក់ដែលជិះម៉ូតូ ខណៈបុរសទាំងពីរជិះទៅជិតរបាំងដែលគេដាក់បិទផ្លូវ Mangalore នៅពេលមានការរឹតបន្តឹងសន្តិសុខដោយសារតែការធ្វើបាតុកម្មពាក់ព័ន្ធនឹងច្បាប់សញ្ជាតិថ្មីរបស់ឥណ្ឌា។
![ពពកចម្រុះពណ៌នៅពេលថ្ងៃលិចនៅទីក្រុង Kronberg និងអាគារធនាគារ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/aafc769f-1703-482c-9e17-e44d2f37aef9_w1024_q10_s.jpg)
៤
ពពកចម្រុះពណ៌នៅពេលថ្ងៃលិចនៅទីក្រុង Kronberg និងអាគារធនាគារ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![កម្មករស្លៀកសម្លៀកបំពាក់រូបជ្រូកនិងកណ្ដុរ កំពុងសម្អាតបង្អួចនៅលើអាគារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/acb1f8d0-49e0-4c95-b5a5-97e9cc47e721_w1024_q10_s.jpg)
៥
កម្មករស្លៀកសម្លៀកបំពាក់រូបជ្រូកនិងកណ្ដុរ កំពុងសម្អាតបង្អួចនៅលើអាគារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
![វិចិត្រករគូររូបគំនូរនយោបាយ លោក Kaya Mar បង្ហាញផ្ទាំងគំនូរអំពីនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នៅក្រុង Westminster ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។](https://gdb.voanews.com/75226aa2-6a1a-4277-bfca-02123d55aceb_w1024_q10_s.jpg)
៦
វិចិត្រករគូររូបគំនូរនយោបាយ លោក Kaya Mar បង្ហាញផ្ទាំងគំនូរអំពីនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នៅក្រុង Westminster ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
![លោក Thomas Liberto អ្នកសម្ដែងតាមដងផ្លូវ មកពីទីក្រុង Bel Air រដ្ឋ Maryland ដែលនៅលើបណ្ដាញសង្គមត្រូវបានគេដាក់ឈ្មោះថា «លោកដើមឈើរគ្រិស្តម៉ាស់» កំពុងអង្គុយនៅជិតកន្លែងតុបតែងសម្រាប់បុណ្យគ្រិស្តម៉ាស់ នៅកណ្ដាលទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។](https://gdb.voanews.com/1e2d54d0-213e-4502-9b07-dadb5f7f6ac4_w1024_q10_s.jpg)
៧
លោក Thomas Liberto អ្នកសម្ដែងតាមដងផ្លូវ មកពីទីក្រុង Bel Air រដ្ឋ Maryland ដែលនៅលើបណ្ដាញសង្គមត្រូវបានគេដាក់ឈ្មោះថា «លោកដើមឈើរគ្រិស្តម៉ាស់» កំពុងអង្គុយនៅជិតកន្លែងតុបតែងសម្រាប់បុណ្យគ្រិស្តម៉ាស់ នៅកណ្ដាលទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
![ក្រុមបាតុករទីក្រុងហុងកុង ប្រមូលផ្ដុំគ្នានៅខាងក្រៅមណ្ឌលឃុំឃាំងនៅតំបន់ Lai Chi Kok ដើម្បីទាមទារឲ្យមានការដោះលែងក្រុមបាតុករផ្សេងទៀត ក្នុងទីក្រុងហុងកុង ប្រទេសចិន។](https://gdb.voanews.com/76c830fc-98cc-49ec-adfb-c6926b40918e_w1024_q10_s.jpg)
៨
ក្រុមបាតុករទីក្រុងហុងកុង ប្រមូលផ្ដុំគ្នានៅខាងក្រៅមណ្ឌលឃុំឃាំងនៅតំបន់ Lai Chi Kok ដើម្បីទាមទារឲ្យមានការដោះលែងក្រុមបាតុករផ្សេងទៀត ក្នុងទីក្រុងហុងកុង ប្រទេសចិន។
![យានអវកាស Boeing CST-100 Starliner ដែលស្ថិតនៅពីលើកាំជ្រួច ULA Atlas V កំពុងហោះចេញក្នុងការសាកល្បងហោះហើរដោយគ្មានមនុស្សបើក ឆ្ពោះទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ដោយហោះចេញពីទីតាំងនៅស្ថានីយ៍អវកាស Cape Canaveral Air Force ក្នុងទីក្រុង Cape Canaveral រដ្ឋហ្លរីដា (Florida)។](https://gdb.voanews.com/1b672ddf-4f1a-4547-98fa-cf04fe2ff4b8_w1024_q10_s.jpg)
៩
យានអវកាស Boeing CST-100 Starliner ដែលស្ថិតនៅពីលើកាំជ្រួច ULA Atlas V កំពុងហោះចេញក្នុងការសាកល្បងហោះហើរដោយគ្មានមនុស្សបើក ឆ្ពោះទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ដោយហោះចេញពីទីតាំងនៅស្ថានីយ៍អវកាស Cape Canaveral Air Force ក្នុងទីក្រុង Cape Canaveral រដ្ឋហ្លរីដា (Florida)។