កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២០ ធ្នូ ២០១៨
![ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងដើរដោយមានកាន់បដាសរសេរថា «ជយោ! ការតស៊ូរបស់កម្មករ» និងមានមឈូសតំណាងដែលសរសេរថា «Buch! យើងយកសពអ្នកមកហើយ» ដែលសំដៅលើលោក Miquel Buch រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃតំបន់ Catalonia ក្នុងពេលពួកគេធ្វើបាតុកម្មទាមទារឲ្យមានបុគ្គលិកនិងធនធានបន្ថែមទៀតសម្រាប់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/b3c65d54-9dc3-499f-859e-0fca2ac902a5_w1024_q10_s.jpg)
១
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងដើរដោយមានកាន់បដាសរសេរថា «ជយោ! ការតស៊ូរបស់កម្មករ» និងមានមឈូសតំណាងដែលសរសេរថា «Buch! យើងយកសពអ្នកមកហើយ» ដែលសំដៅលើលោក Miquel Buch រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃតំបន់ Catalonia ក្នុងពេលពួកគេធ្វើបាតុកម្មទាមទារឲ្យមានបុគ្គលិកនិងធនធានបន្ថែមទៀតសម្រាប់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
![លោក Fiston Adumba អាយុ៣២ឆ្នាំ អ្នកគាំទ្របក្សប្រឆាំងប្រតិកម្មនឹងលោក Corneille Nangaa ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យ នៅពេលលោកប្រកាសអំពីការពន្យារពេលការបោះឆ្នោតនៅទីក្រុងគីនស្ហាសា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។](https://gdb.voanews.com/470d4f33-084c-49cc-b8fb-738ef9f16fa0_w1024_q10_s.jpg)
២
លោក Fiston Adumba អាយុ៣២ឆ្នាំ អ្នកគាំទ្របក្សប្រឆាំងប្រតិកម្មនឹងលោក Corneille Nangaa ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យ នៅពេលលោកប្រកាសអំពីការពន្យារពេលការបោះឆ្នោតនៅទីក្រុងគីនស្ហាសា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
![តារាសម្ដែង Kathy Najimy (កណ្ដាល) និង Marisa Tomei (ស្ដាំ) នៅតុលាការកំពូលក្នុងទីក្រុងញូវយ៉ក មុនពេលសវនាការលើលោក Harvey Weinstein អ្នកផលិតខ្សែភាពយន្ត នៅតំបន់ Manhattan បុរីញូវយ៉ក សហរដ្ឋអាមេរិក។](https://gdb.voanews.com/a5213a53-6dce-495a-9e07-2f21bc259975_w1024_q10_s.jpg)
៣
តារាសម្ដែង Kathy Najimy (កណ្ដាល) និង Marisa Tomei (ស្ដាំ) នៅតុលាការកំពូលក្នុងទីក្រុងញូវយ៉ក មុនពេលសវនាការលើលោក Harvey Weinstein អ្នកផលិតខ្សែភាពយន្ត នៅតំបន់ Manhattan បុរីញូវយ៉ក សហរដ្ឋអាមេរិក។
![ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទចូលរួមក្នុងករដង្ហែក្បួនកិត្តិយសមួយនៅទីក្រុង Mumbai ប្រទេសឥណ្ឌា។](https://gdb.voanews.com/2590bd56-3fc0-44d0-8883-b2104df753d8_w1024_q10_s.jpg)
៤
ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទចូលរួមក្នុងករដង្ហែក្បួនកិត្តិយសមួយនៅទីក្រុង Mumbai ប្រទេសឥណ្ឌា។
![បុរសម្នាក់ពិសារកាហ្វេនៅមុខកញ្ចក់ផ្សព្វផ្សាយសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងហាងមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/c91db4a2-9aa1-4caa-96ea-165b5d15bcde_w1024_q10_s.jpg)
៥
បុរសម្នាក់ពិសារកាហ្វេនៅមុខកញ្ចក់ផ្សព្វផ្សាយសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងហាងមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![មនុស្សម្នាកំពុងរង់ចាំនៅជិតច្រកចេញដំណើរនៃព្រលានយន្តហោះ Gatwick ជិតទីក្រុងឡុងដ៍ នៅខណៈដែលព្រលានយន្តហោះនេះនៅតែបិទទ្វារដោយសារតែជើងហោះហើរចូលមកទីនេះត្រូវបានពន្យារពេល ឬមួយត្រូវបានបង្វែរទៅព្រលានយន្តហោះផ្សេង ក្រោយពេលមាន Drone ខ្លះត្រូវបានគេឃើញនៅពីលើទីលានចុះចតកាលពីយប់ និងនៅពេលព្រឹក។](https://gdb.voanews.com/d7d62387-12ee-449a-a448-d2c2ad64f792_w1024_q10_s.jpg)
៦
មនុស្សម្នាកំពុងរង់ចាំនៅជិតច្រកចេញដំណើរនៃព្រលានយន្តហោះ Gatwick ជិតទីក្រុងឡុងដ៍ នៅខណៈដែលព្រលានយន្តហោះនេះនៅតែបិទទ្វារដោយសារតែជើងហោះហើរចូលមកទីនេះត្រូវបានពន្យារពេល ឬមួយត្រូវបានបង្វែរទៅព្រលានយន្តហោះផ្សេង ក្រោយពេលមាន Drone ខ្លះត្រូវបានគេឃើញនៅពីលើទីលានចុះចតកាលពីយប់ និងនៅពេលព្រឹក។
![បុរសម្នាក់ដើរនៅក្នុងកម្ដៅថ្ងៃដើម្បីធ្វើឲ្យខ្លួនគាត់ក្ដៅនៅព្រឹកដែលមានអាកាសធាតុត្រជាក់ នៅទីក្រុងការ៉ាជី (Karachi) ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/24725210-f439-457e-b630-10a5d067bbe4_w1024_q10_s.jpg)
៧
បុរសម្នាក់ដើរនៅក្នុងកម្ដៅថ្ងៃដើម្បីធ្វើឲ្យខ្លួនគាត់ក្ដៅនៅព្រឹកដែលមានអាកាសធាតុត្រជាក់ នៅទីក្រុងការ៉ាជី (Karachi) ប្រទេសប៉ាគីស្ថាន។
![មនុស្សម្នាចូលរួមក្នុងពិធីបើកសម្ពោធឡានតាក់ស៊ីដើរដោយមេតាណុល ផលិតដោយក្រុមហ៊ុន Geely ក្នុងក្រុង Xian ខេត្ត Shaanxi ប្រទេសចិន។](https://gdb.voanews.com/46726f2e-74f2-4012-92a0-069d0c8ad89f_w1024_q10_s.jpg)
៨
មនុស្សម្នាចូលរួមក្នុងពិធីបើកសម្ពោធឡានតាក់ស៊ីដើរដោយមេតាណុល ផលិតដោយក្រុមហ៊ុន Geely ក្នុងក្រុង Xian ខេត្ត Shaanxi ប្រទេសចិន។
![សំបកក្រូចឃ្វិចត្រូវបានគេហាលក្នុងកម្ដៅថ្ងៃនៅកន្លែងលេងនៃអាគារសម្រាប់រស់នៅរបស់រដ្ឋ ក្នុងទីក្រុងហុងកុង។](https://gdb.voanews.com/e43a086e-f56b-4853-b366-38e391cc1573_w1024_q10_s.jpg)
៩
សំបកក្រូចឃ្វិចត្រូវបានគេហាលក្នុងកម្ដៅថ្ងៃនៅកន្លែងលេងនៃអាគារសម្រាប់រស់នៅរបស់រដ្ឋ ក្នុងទីក្រុងហុងកុង។
![នាង Ike Khajeek អាយុ២ឆ្នាំ លេងជាមួយទង់ជាតិអាមេរិកនៅពេលនាងរង់ចាំម្ដាយរបស់នាងដែលមកពីប្រទេសអ៊ីរ៉ាក់ នៅខណៈគាត់ស្បថទទួលសញ្ជាតិអាមេរិក នៅក្នុងពិធីទទួលសញ្ជាតិនៅទីក្រុងឡូសអេនជឺឡែស រដ្ឋកាលីហ័រញ៉ា។](https://gdb.voanews.com/c98aa731-a3b3-4aa4-9ee6-9ae0bc9c9626_w1024_q10_s.jpg)
១០
នាង Ike Khajeek អាយុ២ឆ្នាំ លេងជាមួយទង់ជាតិអាមេរិកនៅពេលនាងរង់ចាំម្ដាយរបស់នាងដែលមកពីប្រទេសអ៊ីរ៉ាក់ នៅខណៈគាត់ស្បថទទួលសញ្ជាតិអាមេរិក នៅក្នុងពិធីទទួលសញ្ជាតិនៅទីក្រុងឡូសអេនជឺឡែស រដ្ឋកាលីហ័រញ៉ា។
![អ្នករបាំកំពុងប្រកួតនៅខាងមុខរូបចម្លាក់នាគធ្វើពីទឹកកក ក្នុងអំឡុងពេលប្រកួតរាំលើបង្គោលនៅពេលអាកាសធាតុត្រជាក់ក្នុងកម្រិត ២៣អង្សាក្រោមសូន្យ នៅទីក្រុង Mohe ខេត្ត Heilongjiang ស្ថិតនៅភាគឦសាននៃប្រទេសចិន។](https://gdb.voanews.com/158e695d-59e9-484a-934a-a3f6b7efc874_w1024_q10_s.jpg)
១១
អ្នករបាំកំពុងប្រកួតនៅខាងមុខរូបចម្លាក់នាគធ្វើពីទឹកកក ក្នុងអំឡុងពេលប្រកួតរាំលើបង្គោលនៅពេលអាកាសធាតុត្រជាក់ក្នុងកម្រិត ២៣អង្សាក្រោមសូន្យ នៅទីក្រុង Mohe ខេត្ត Heilongjiang ស្ថិតនៅភាគឦសាននៃប្រទេសចិន។