រូបភាពជុំវិញពិភពលោក ០២ ធ្នូ ២០១៩ មកពីបូស្នី ចិន អង់គ្លេស ប៉ាគីស្ថាន ឈីលី សហរដ្ឋអាមេរិក និងនេប៉ាល់។
រូបភាពជុំវិញពិភពលោក ០២ ធ្នូ ២០១៩
- VOA English

១
ប្រធានាធិបតីបារាំងលោក Emmanuel Macro ចូលរួមគោរពវិញ្ញាណក្ខន្ធទាហានបារាំង ១៣នាក់ ដែលបានពលីនៅប្រទេសម៉ាលី នៅក្រុងប៉ារីស។

២
កម្មករធ្វើការនៅរោងចក្រអំបោះមួយនៅក្រុង Peshawar ប្រទេសប៉ាគីស្ថាន។

៣
អ្នករស់នៅជិតខាងជាមួយប្រធានាធិបតីឈីលីលោក Sebastian Pinera ត្រូវបានក្រុមបាតុករបាញ់ដោយបំពង់ឧស្ម័នពន្លត់ភ្លើងនៅជិតគេហដ្ឋានលោក Pinera ក្នុងក្រុងសាន់ត្យាហ្គោ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។

៤
បន្ទះស្រូបពន្លឺព្រះអាទិត្យនៅស្រុក Ruicheng ខេត្ត Shanxi ប្រទេសចិន។

៥
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងមេដឹកនាំបក្សប្រឆាំង Labour Party លោក Jeremy Corbyn ចូលរួមក្នុងការគោរពវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតដោយការវាយប្រហារចាក់នឹងកាំបិតមួយនៅលើស្ពាន London Bridge។

៦
កីឡាករក្រុមបាល់ឱបអាមេរិក New York Giants កំពុងប្រកួតជាមួយក្រុម Green Bay Packers នៅកីឡាដ្ឋាន Metlife ក្នុងក្រុង East Rutherford រដ្ឋ New Jersey កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។

៧
កីឡាការនីម្នាក់ចូលរួមក្នុងការប្រកួតជិះកង់ប្រណាំងកាត់ភ្នំ «Raid des Alizes» ដែលមានអ្នកចូលរួមប្រកួតទាំងអស់ជាស្រ្តី នៅកោះ Martinique។

៨
ជនចំណាកស្រុកម្នាក់ដើរកាត់អំឡុងពេលព្រិលធ្លាក់នៅជំរំភៀសខ្លួន Vucjak នៅប្រទេសបូស្នី។

៩
អ្នកកាន់សាសនាហិណ្ឌូចូលរួមក្នុងពិធីបុណ្យ «Gadhimai Mela» នៅក្រុង Bariyarpur ប្រទេសនេប៉ាល់។